(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមមន្ត្រីជំនិតៗជាច្រើនរបស់លោក គីម ជុងអ៊ុន កំពុងជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងមានផែនការបញ្ចេញប្រតិបត្តិការដ៏ អស្ចារ្យមួយឱ្យពិភពលោកបានឃើញ ក្រោយសារព័ត៌មាន KCNA បង្ហោះរូបភាពលោក គីម ជិះសេះសនៅឯភ្នំដ៏ពិសិដ្ឋ មួយរបស់កូរ៉េខាងជើង។

២៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះបានប្រកាសថា នឹងផ្ដល់ជំនួយរាប់លានដុល្លារ ទៅកាន់តំបន់រងគ្រោះដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៧០នាក់ និងរាប់សិបនាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

៣៖ ក្រុមមន្រ្តីអាមេរិកកំពុងវាយតម្លៃលើគម្រោង ដើម្បីយកចេញវិញនូវអាវុធនុយក្លេអ៊ែរប្រមាណ ៥០គ្រាប់ ដែលត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទ័ពអាកាស អ៊ីនស៊ឺលីក (Incirlik) របស់តួកគីអស់រយៈពេលជាយូរណាស់មកហើយ ចំពោះមុខការធ្វើប្រតិបត្តិការ យោធារបស់តួកគីនៅភាគខាងជើងស៊ីរី។

៤៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃពុធនេះបាននិយាយថា រដ្ឋបាលលោកស្រីនឹងចេញ វិធានការថ្មីៗ ដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ហុងកុង នៅចំពោះមុខការញាំញីដោយសារតែចលនាបាតុកម្ម។

៥៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបញ្ចេញឈុតអវកាសជំនាន់ថ្មី ដែលនឹងត្រូវប្រើក្នុងបេសកកម្មបញ្ជូន មនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤។

៦៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងមិនផ្ដល់កិច្ចសហការ ឬក៏ចូលរួមនៅក្នុងការស៊ើបអង្កេតរបស់ សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិក នោះទេ៕