(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន WOWNOW បានសហការជាមួយក្រុមហ៊ុន A.V.R (Asia Vehicle Rental) Co., Ltd. រៀបចំកម្មពិធីប្រគល់-ទទួលដើម្បីដាក់ដំណើរការជាផ្លូវការនូវរថយន្តអគ្គិសនីថ្មី CHANGAN Eado EV460 ចំនួន១០០គ្រឿងដំបូង។ បច្ចុប្បន្នរថយន្តទាំងអស់ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះវត្តមាននាយកគ្រប់គ្រងទូទៅ A.V.R លោក លី សុវណ្ណារិទ្ធ និងនាយកប្រតិបត្តិ WOWNOW លោក Jinhe Li បានចូលរួមក្នុងកម្មវិធីនេះជាមួយគ្នា។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មកក់រថយន្តបែបអគ្គិសនីដំបូងបង្អស់របស់កម្ពុជា WOWNOW ប្តេជ្ញាដោយភ្ជាប់មកជាមួយគោលការណ៍ «កាបូនទាប មិនប៉ះពាល់ដល់បរិស្ថាន និងរួមបញ្ចូលការធ្វើដំណើរ»។ ក្នុងពិធីប្រគល់-ទទួលនេះផងដែរ បានបង្ហាញពីការពង្រឹងបន្ថែមនូវសមត្ថភាពផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ WOWNOW ក្នុងវិស័យធ្វើដំណើរដ៏ឆ្លាតវៃ នេះធានាបាននូវសមត្ថភាពឆ្លើយតបបានយ៉ាងរហ័សបំផុតរបស់ក្រុមហ៊ុន។

លោក Jinhe Li បាន​ដក​ស្រង់​សម្តី​លោក Kevin Zheng ប្រធាន​ជាន់​ខ្ពស់ WOWNOW ក្នុង​សុន្ទរកថា​របស់​លោក «ប្រសិនបើប្រៀបធៀបជាមួយតុកតុក​ និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដទៃ រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ មានការឆ្លើយតបយ៉ាងរហ័ស កៅអីអង្គុយមានផាសុកភាព ​និងប្រព័ន្ធសេវាធ្វើដំណើរឆ្លាតវៃសុវត្ថិភាពកម្រិតខ្ពស់​ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគំរូនៃការធ្វើដំណើររបស់រាជធានីភ្នំពេញ ក៏ដូចជាផ្លាស់ប្តូរទម្លាប់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាផងដែរ»

នៅពេលនិយាយអំពីតម្លៃនៃការប្រើប្រាស់រថយន្ត លោក Jinhe Li ក៏បានបន្ថែមទៀតថា​ «រីករាយជាមួយសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងប្រណិតភាពនៅក្នុងតម្លៃដែលសមរម្យ។ ខាងលើនេះ គីជាការធានានៃការប្រកួតប្រជែងក្នុងការធ្វើដំណើររបស់ WOWNOW។ រថយន្តអគ្គិសនី EV460 នេះ មានរយៈចម្ងាយឆ្ងាយនិងការប្រើប្រាស់អស់ថាមពលទាប អាចកាត់បន្ថយថ្លៃចំណាយបានច្រើន យើងរំពឹងថានឹងអាចកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៣០%។ WOWNOW នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងទម្រង់នៃការឧបត្ថម្ភផ្សេងៗ ដោយហេតុអាចជួយទៅសាធារណជនកម្ពុជាឱ្យសម្រេចបាននូវភាពងាយស្រួលក្នុងការកក់រថយន្តដើម្បីធ្វើដំណើរ»។

​លោក លី សុវណ្ណារិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អេ វី អ (អេស៊ា វីហ៊ីឃល រេនធល) បានលើកឡើងថា «ថ្ងៃនេះគឺថ្ងៃដ៏សំខាន់មួយ សម្រាប់វិស័យ​ធ្វើ​ដំណើរដោយ​រថយន្ត​តាក់ស៊ីអគ្គិសនីនៅកម្ពុជា​​ ខណៈដែលក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) ដែលជាក្រុមហ៊ុន​​ទទួល​បានសិទ្ធផ្តាច់មុខ នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ការដំណើរ​ការ​ម៉ាកសញ្ញា «អេវីស ជួល​រថយន្ត» និង​ «បាត់ចិត​ ជួល​រថយន្ត និង​រថយន្ត​ធុនធ្ងន់» រួមជាមួយ​ ChangAn Cambodia មានមោទនភាពប្រកាសអំពីការប្រគល់​រថយន្ត​​អគ្គិសនី សម្រាប់​សេវាកម្ម​តាក់ស៊ី​ ដំបូង​ និងធំបំផុតនៅក្នុងប្រទេស។ មកដល់ពេលនេះ​ អេ.វី.អ ​បាន​ប្រគល់​រថយន្ត Changan EADO EV460 ចំនួន ១០០គ្រឿង ជូនក្រុមហ៊ុន WowNow Taxi រួចរាល់។ ចំណែក ១០០ គ្រឿងទៀត នឹងត្រូវ​ប្រគល់​នៅខែកក្កដា ឆ្នាំ២០២៥។ នេះមិនត្រឹមតែជាភាពជោគជ័យ​របស់​យើង​​ប៉ុណ្ណោះទេ តែ​វាបង្ហាញពីការប្តេជ្ញារួមគ្នាចំពោះ ការ​ផ្តល់​សេវាកម្មធ្វើ​ដំណើរ​ដោយ​រថយន្ត​តាក់ស៊ី​អគ្គីសនី​ ប្រកបដោយនិរន្តភាពផងដែរ។
ក្នុង​ការ​សហការជាដៃគូនេះ អេ.វី.អ ផ្តោតសំខាន់លើ​ភាពឥតខ្ចោះ​ក្នុង​ការផ្តល់​ជូន​នូវ​​រថយន្ត​អគ្គិសនី​ដែល​មាន​គុណភាពខ្ពស់ សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំណើរ និងជំនួយ​លើ​ការ​​​គ្រប់គ្រងរថយន្ត ជូន​អតិថិជន​»។

Changan EADO EV460 គឺជារថយន្តអគ្គិសនី ដែលផ្តល់ជូនបទពិសោធន៍ធ្វើ​ដំណើរ​ដ៏ល្អឥតខ្ចោះ បំពាក់ដោយ​បច្ចេកវិទ្យាទំនើប​ ដែលជួយសម្រួលដល់​ការ​បើកបរ និងការរចនាផ្នែកខាង​ក្នុង​ ដែល​ផ្តល់នូវ​​ផាសុកភាព ជូន​អ្នក​ដំណើរ​។ អ្នកបើកបរទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងលម្អិត ក្នុងការប្រើប្រាស់រថយន្ត បច្ចេកទេសបើកបរ ច្បាប់ចរាចរណ៍ និងនីតិវិធីធានារ៉ាប់រង ដើម្បីធានានូវសុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​។ បន្ថែមពីនេះ អេ.វី.អ មានបទពិសោធន៍ជាង ១៥ឆ្នាំក្នុងការផ្តល់​សេវាកម្ម​ជួលរថយន្ត និងការគ្រប់គ្រងរថយន្ត ដែលធានាថា WowNow Taxi នឹងទទួលបានសេវាកម្មជួល​រថយន្ត​ដ៏​​ល្អឥតខ្ចោះ​ តាម​រយៈ​ ធានារ៉ាប់រង ចំពោះ​អ្នក​បើក​បរ អ្នកដំណើរ និង​តតិយជន ការថែទាំជាប្រចាំ សេវាកម្ម​ជួសជុល ការគ្រប់គ្រងគ្រោះថ្នាក់ និងជំនួយតាមដងផ្លូវ ២៤ម៉ោង។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យរថយន្តអគ្គិសនីថាមពលថ្មីនឹងត្រូវបានពង្រីកបន្ថែមទៀត។ យោងតាមការព្យាករណ៍កំណើនអាជីវកម្មបច្ចុប្បន្នរបស់ WOWNOW នឹងមានរថយន្តអគ្គិសនី ជាង ៥០០គ្រឿងក្នុងរយៈពេលពីរខែខាងមុខ ដើម្បីផ្តល់សេវាកម្មធ្វើដំណើរប្រកបដោយផាសុកភាព និងបរិស្ថានដែលមានកាបូនទាបដល់ប្រជាជនកម្ពុជា។ ការផ្លាស់ប្តូរនេះក៏មានន័យថា WOWNOW នឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីនាំមកនូវការកែលម្អគុណភាពកាន់តែខ្ពស់ដល់សេវាកម្មទេសចរណ៍នៅកម្ពុជា ហើយអាជីវកម្មនឹងផ្តល់ការងារច្រើនជាងរាប់រយកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះជាសារដ៏រំភើបនិងមានតម្លៃមួយ៕