(ភ្នំពេញ)៖ ក្នុងឱកាសពិសេសប្រចាំឆ្នាំ២០២៥ ព្រឹត្តិការណ៍សិល្បៈវប្បធម៌ និង GANZBERG គុនខ្មែរនិងរៀបចំឡើងដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងអបអរព្រះរាជពិធីច្រត់ព្រះនង្គ័លខាងមុខនេះ GANZBERG បានសហការជាមួយទូរទស្សន័ Bayon TV គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍មហាអស្ចារ្យ រយៈពេលពីរថ្ងៃគឺថ្ងៃ ១៤, ១៥ ខែឧសភា ឆ្នាំ២០២៥ នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងលេចឡើងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដ ដែលមានឈ្មោះថា «ព្រឹត្តិការណ៍សិល្បៈវប្បធម៌ និង GANZBERGគុនខ្មែរ» មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន, Facebook Page Beer GANZBERG។

សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ GANZBERG គុនខ្មែរ ជាជំនួបកំពូល ដ៏គួរឲ្យរំភើប និងអស្ចារ្យ រវាងកីឡាករខ្មែរនិងអេស្ប៉ាញ ជាកូដណ្តើមខ្សែក្រវ៉ាត់ ក្របីព្រៃស្នែងពិឃាដ ពេជ្រ សម្បត្តិ រាជសីហ៍សម្រែកខ្ទរធរណី សំអឿន សុផាស្ដេចតុកកែ ធន់ វណ្ណា កញ្ជ្រោងខ្មៅកំពូលល្បិច រិទ្ធី សុវណ្ណឃីម និងត្រូវប្រកួតជាមួយកីឡារករ ប្រដាល់មកពីប្រទេសអេស្បាញ។

សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានការសម្តែងសិល្បៈ និងវប្បធម៌ជាតិខ្មែរដែលបញ្ជាក់ពីមោទនភាព និងបេតិកភណ្ឌវប្បធម៌ដ៏ចម្រុះរបស់ជាតិខ្មែរ ត្រូវបានបង្ហាញតាមរយៈសម្តែងសិល្បៈប្រពៃណីជាច្រើនជួរ ដូចជា ល្ខោនខោល របាំទេពធីតាបូងសួង របាំផ្កាមាសផ្កាប្រាក់ របាំឈុតព្រះថោងនាងនាគ របាំក្ងោសិល្ប៍ ល្ខោនបាសាក់ របាំទេពមនោរម្យ របាំរាមឥសូរ មុន្នីមេខាឡា របាំគោះអង្រែ របាំសន្តិភាព របាំកុលាបភ្នំពេញ របាំគោះត្រឡោក របាំឆៃយ៉ាំ។ 

នេះជាព្រឹត្តិការណ៍ដ៏ធំលើកដំបូង ដែលបញ្ចូលគ្នារវាងសិល្បៈប្រពៃណី វប្បធម៌ ប្រពៃណី និងកីឡាប្រយុទ្ធគុនខ្នែរដ៏ពេញនិយម ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរទៅសកលលោក។ GANZBERG គុនខ្មែរ មិនត្រឹមជាអ្នកគាំទ្របេតិកភណ្ឌនៃអត្តសញ្ញាណជាតិទេ ប៉ុន្តែគឺជាដៃគូដ៏រឹងមាំក្នុងការលើកស្ទួយសិល្បៈ វប្បធម៌ គុនខ្មែរ ឲ្យមានភាពជាក់លាក់ និងទាក់ទាញចំពោះជាតិអន្តរជាតិ។
យើងសូមអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ មកចូលរួមទស្សនា គាំទ្រ និងចែករំលែកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាផ្លូវការ ដើម្បីបង្ហាញស្មារតីស្រលាញ់ជាតិ ថែរក្សាប្រពៃណី និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់៕