(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥​ ខាងមុខនេះ GANZBERG និងរៀបចំកម្មវិធីធំដ៏អស្ចារ្យ ឡូយ កាលីប ស្តង់ដាអន្តរជាតិ «GANZBERG Lacima Tour Concert» នាទឹកដីអច្ឆៈរិយៈនៃក្រុងសៀមរាប ខេត្តសៀមរាប។ ភាពរំជើបរំជួល ការច្នៃប្រឌិត ស្នាដៃនៃសិល្បៈតុបតែងឆាក ការប្រគំតន្ត្រីដ៏មហស្ចារ្យ និងសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស។

មហាជំនួបដែលមិនអាចបំភ្លេចបាននេះ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីរាប់ម៉ឺននាក់ ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ លើឆាកដ៏ធំនិងទំនើបនេះ GANZBERG បានអញ្ជើញក្រុមតារាល្បីៗដូចជាក្រុម Lacima Cattel, OG Golden, JADY, DYLUX,JD DLICK,CASSAIN និង CHAN SREYKHOUCH ដែលនឹងមកបង្ហាញការសម្តែងគួរឲ្យភ្ញាក់ផ្អើល បង្ហាញភាពដ៏ល្អឥតខ្ចោះ និងថាមពលបំបែកកំណត់ត្រា នៃសិល្បៈទំនើបដែលមិនធ្លាប់មាននាទឹកដីនៃខេត្តសៀមរាប។

ជាពិសេសឆាកប្រគំតន្ត្រីត្រូវបានរៀបចំជាមួយសម្លេង (Sound JBL) លំដាប់ពិភពលោក, ការតុបតែងភ្លើង LED ទំនើបបំផុត និងបច្ចេកវិទ្យា Visual Effects ចុងក្រោយ ដែលបន្ថែមអារម្មណ៍ស្វាងស្រស់ និងរីករាយអស់ពីបេះដូងថ្លើមប្រម៉ាត់តែម្តង។ អ្នកដែលចូលរួមនិងទទួលបាននូវអារម្មណ៍សប្បាយរីករាយ, ស្និទស្នាល និងអារម្មណ៍កម្សាន្តលើសលប់ ជាមួយ IDOL របស់ខ្លួន។

GANZBERG Lacima Tour Concert នៅក្រុងសៀមរាប គឺជាកម្មវិធីតែមួយគត់ ដែលស្ថិតក្នុងសេចក្ដីសប្បាយ រំភើប និងភាពអស្ចារ្យមិនអាចបំភ្លេចបាន។ សម្រាប់អ្នកដែលខកខាន កុំភ្លេចចាំតាមដានកម្មវិធីនេះតាមរយះការផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ PNN, Facebook page Beer GANZBERG, IDOL and live stream Lacima Cattel page and You Toub
ចង់Cool Like Me ទៅមើល “GANZBERG LACIMA TOUR CONCERT” GANZBERG SNOW COOL LIKE THAT !៕