(ភ្នំពេញ)៖ ផ្សារទំនើប Chengxinlong ភ្នំពេញ និងពិធីផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលបោះដុំ និងពិធីបុណ្យសែននំព្រះខែនៅកម្ពុជាឆ្នំា២០២៤ បានបើកសម្ពោធជាផ្លូវការយ៉ាងអធិកអធម ដោយមានភ្ញៀវចូលរួមជាច្រើនកុះករ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅគេហដ្ឋានលេខ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីបើកសម្ពោធនេះ មានការចូលរួមក្នុងពិធីនេះមានដូចជា លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រុមហ៊ុនបច្ចេកវិទ្យា Zhongdaogu «វូហាន» ខូអិលធីឌី ដែលមានលោក Huang Zhiming ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មដុតនំចិន, លោកស្រី Lu Hong ប្រធានក្រុមហ៊ុន sabava, ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនបច្ចេក វិទ្យាអាហារ Jun Huan ខូអិលធីឌី, លោក Wen Jie ប្រធានគណៈកម្មាធិការនិងជានាយកទីផ្សារនៃសមាគមអាហារចិន និពន្ធនាយកនៃទស្សនាវដ្តី «China Candy» «Snack Express» អ្នកគ្រប់គ្រងពិព័រណ៍អាហារ «All Food», លោក Li Jun អគ្គលេខាធិការរងគណៈកម្មាធិការជំនាញអាហារសម្រន់ នៃសមាគមអាហារចិន,លោក Wang Xin ប្រធានផ្នែកពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន Eastroc Beverage, លោក He Xiansheng ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិChengxinlongខូអិលធីឌី និងលោកស្រី Zhu Zhu ប្រធានចាត់ការទូទៅក្រុមហ៊ុន រួមទាំងលោក Xiao Niankun អគ្គនាយករងក្រុមហ៊ុនផងដែរ។
នៅក្នុងរាត្រីនៃពិធីបើកសម្ពោធ ផ្សារទំនើប Chengxinlong ភ្នំពេញ ក៏មានរៀបចំកម្មវិធីសម្តែងវប្បធម៌ដ៏អស្ចារ្យ និងពិធីជប់លៀងអាហារពេលល្ងាច ដើម្បីថ្លែងអំណរគុណជាពិសេស ព្រមទាំងរៀបចំពិធីផ្តល់សិទ្ធិម៉ាកផលិតផលជាផ្លូវការ និងពិធីចុះហត្ថលេខាអំពីម៉ាកផលិតផលក្រុមហ៊ុនជាមួយ។ និងម៉ាកល្បីៗជាច្រើនមានដូចជា Eastroc Beverage CuiShengSheng LiuLiuMei Yangzhanggui Xinmaichao និង ChaoLiuShuក្នុងនោះទំហំទឹកប្រាក់នៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាសរុបនេះមានតម្លៃជាង១០លានដុល្លារអាមេរិក។
នាឱកាសនេះដែរ លោក Wang ដែលជាអ្នកគ្រប់គ្រងហាង Chengxinlong ភ្នំពេញ និងជាតំណាងអោយ Chengxinlong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវដែលបានមកចូលរួមក្នុងពិធីបើកនេះ បើទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ។
លោក Wang បានប្ដថា ហាង Chengxinlong ភ្នំពេញ បើកដំណើរការជាមួយទំនិញជាងមួយម៉ឺនមុខ តម្លៃសមរម្យ និងងាយស្រួលទិញ ផ្សារទំនើប Chengxinlong ភ្នំពេញ មានទុនវិនិយោគ ១៥លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដីប្រមាណ ជា២ម៉ឺនម៉ែត្រការ៉េ និងមានផលិតផលជាង១៣,៥០០ប្រភេទ ទីតាំងទំនិញ SKU រួមមានបារី និងភេសជ្ជៈមានជាតិអាល់កុល អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មានទាំងផលិតផលជប៉ុន កូរ៉េ ថៃ និងផលិតផល ក្នុងស្រុកជាច្រើនផងដែរ។
ចំណែកបរិយាកាសក្នុងផ្សារទំនើបវិញគឺមានផាសុកភាព តម្លៃទំនិញសមរម្យ ការទិញទំនិញមានភាពងាយស្រួលដោយសេរី ដោយវានឹងបង្កើត បានជាបទពិសោធន៍ទិញទំនិញថ្មីសម្រាប់អ្នកប្រើប្រាស់ និងបំពេញតម្រូវការទិញទំនិញប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ និងក្នុងហាងតែមួយ។
Chengxinlong មិនត្រឹមតែជាឃ្លាំងផ្គត់ផ្គង់លក់ដុំនិងលក់រាយដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានបង្កើតជាបណ្តាញ ផ្គត់ផ្គង់និងទីផ្សារលក់ ដែលបានជ្រើសរើសយ៉ាងហ្មត់ចត់សម្រាប់អ្នកចែកចាយ និងផ្គត់ផ្គង់ជាច្រើននៅក្នុងទីក្រុងភ្នំពេញថែមទៀតផង។
ផ្សារទំនើប Chengxinlong ភ្នំពេញ បើកដំណើរការជាមួយការផ្តល់ជូនពិសេស សូមណែនាំការបញ្ចុះតម្លៃដ៏ធំចំនួន៤ ក្នុងពិធីបើកសម្ពោធ ផ្សារទំនើប Chengxinlong ភ្នំពេញ មានសកម្មភាពបញ្ចុះតម្លៃពិសេសៗជាច្រើន ជាមួយនឹងការបញ្ចុះតម្លៃទំនិញដែលមានក្នុងហាង កាដូស្វាគមន៍ កាដូពិសេសផ្តល់ឥតឈប់ឈរ ការបញ្ចុះតម្លៃលើការទិញទំនិញ តម្លៃទាបដែលនឹកស្មានមិនដល់ជាបន្តបន្ទាប់ ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។
១៖ ការបញ្ចុះតម្លៃលើការទិញទំនិញ
* អំឡុងពេលបើកលក់ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែកក្កដា
* បញ្ចុះតម្លៃ ៥$ នៅពេលលោកអ្នកចំណាយចាប់ពី ១០០$ដល់១៩៩$
* បញ្ចុះតម្លៃ ១០$ នៅពេលលោកអ្នកចំណាយចាប់ពី ២០០$ដល់២៩៩$
* បញ្ចុះតម្លៃ $១៥ នៅពេលអ្នកចំណាយចាប់ពី ៣០០$ដល់៣៩៩$ជាដើម
* ហើយក៏មានការបញ្ចុះតម្លៃលើប្រភេទទំនិញផ្សេងៗទៀតនៅក្នុងហាងផងដែរ។
* ទិញកាន់តែច្រើន ឱកាសចាប់ឆ្នោតទទួលបានកាន់តែច្រើន
* ដោយនឹងជ្រើសរើសធ្វើការចាប់ឆ្នោតចំនួន១០០នាក់ជារៀងរាល់ថ្ងៃដែរ
* ចាប់ឆ្នោតរហូតដល់អស់សន្លឹកឆ្នោត ដោយអ្នកឈ្នះសរុបមានចំនួន៨០នាក់
៤៖ ពិធីបុណ្យនំព្រះខែ ក្នុងនាមជាភ្នាក់ងារលក់នំព្រះខែអស់រយៈពេលជាង២០ឆ្នាំមកហើយ Chengxinlong មានបទពិសោធន៍ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានធនធានដ៏សំបូរបែប វាគឺជាភ្នាក់ងាររបស់ម៉ាកនំសែនព្រះខែដ៏ល្បីៗជាច្រើនរបស់ប្រទេសចិនមាន ដូចជា Su Yue, Guang Yue, នំព្រះខែព្រិល និងនំព្រះខែជាប្រអប់អំណោយ មានច្រើនប្រភេទ អាចរកបានតាមតម្រូវការបាន។
ក្នុងឱកាសពិធីបុណ្យសែននំព្រះខែដែលនឹងឈានចូលមកដល់ខាងនេះ នៅថ្ងៃទី ២៧ ខែកក្កដា Chengxinlong ក៏បានណែនាំចំពោះកញ្ចប់បញ្ចុះតម្លៃយ៉ាងច្រើន និងផ្តល់រង្វាន់ដ៏សម្បូរបែប! យើងសូមអញ្ជើញលោកអ្នកជាអ្នកលក់ផ្ទាល់ និង អ្នកចែកចាយអាចមកសហការទំនាក់ទំនងជាមួយយើងខ្ញុំ បានគ្រប់ពេលវេលា។
ក្រុមហ៊ុនChengxinlong Trading បានបើកហាងចំនួន៧ ក្នុងរយៈពេល៥ ឆ្នាំបង្កើតទម្រង់ឃ្លាំងលក់ដុំ និងលក់រាយថ្មីនៅកម្ពុជា
ក្រុមហ៊ុនChengxinlong Trading ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ វាជាផ្សារទំនើបប្រភេទឃ្លាំងទំនើបដំបូងគេដែលរួមបញ្ចូលឃ្លាំងស្តុក ការដឹកជញ្ជូន ផ្សារទំនើបលក់ដុំនិងរាយ។ វាជាភ្នាក់ងាររបស់ម៉ាកល្បីពី ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង កម្ពុជា វៀតណាម ប្រទេសថៃនិងបណ្តាប្រទេសផ្សេងទៀត ដែលមានម្ហូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ល។
Chengxinlong Trading មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា មានសាខានៅក្រុងបាវិត ប៉ោយប៉ែត ជ្រៃធំ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ទីតាំងសាខានៅខេត្តត្បូងឃ្មុំក៏កំពុងតែរៀបចំតម្លើងដែរ។ រហូតមកដល់ពេលនេះឃ្លាំងស្តុកទំនិញនៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីសរុប ប្រមាណ៣ម៉ឺនម៉ែត្រការ៉េឯណោះ នៅក្នុងនោះ ផ្សារទំនើប មានរួមមាន៖
*១៖ ឃ្លាំងធំនៅទីក្រុងភ្នំពេញ
*២៖ ឃ្លាំងផ្សារទំនើបនៅក្រុងបាវិត
*៣៖ ឃ្លាំងផ្សារទំនើបនៅជ្រៃធំ
*៤៖ ឃ្លាំងផ្សារទំនើបនៅប៉ោយប៉ែត
*៥៖ សាខាក្រុមហ៊ុននៅខេត្តសៀមរាប
*៦៖ ហាងថ្មីនៅខេត្តព្រះសីហនុ និងខេត្តកែបនឹងបើកនៅពេលឆាប់ៗនេះ។
Chengxinlong Trading ពឹងផ្អែកលើប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំនៃទីស្នាក់ការកណ្តាលនៅប្រទេសចិន ជាមួយនឹងក្រុមគ្រប់គ្រងដ៏ល្អឥតខ្ចោះ និងក្រុមដឹកជញ្ជូនជំនាញរបស់ផ្សារទំនើបក្នុងស្រុកបានចាក់ឫសក្នុងប្រទេសកម្ពុជានិងរីកចម្រើនទៅមុខជាបន្តបន្ទាប់។ វាមិនត្រឹមតែជាការបង្កើតគំរូ អាជីវកម្មថ្មីជារូបមន្ត «ឃ្លាំង+លក់ដុំ+លក់រាយ» សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំណត់ស្តង់ដារនៅក្នុងវិស័យនេះផងដែរ។
បច្ចុប្បន្ន Chengxinlong Trading មានក្រុមការងារជំនាញដែលមានបុគ្គលិកជនជាតិចិនផង និងពលរដ្ឋកម្ពុជាផងសរុបចំនួន៣០០នាក់។ ក្នុងនោះ ក្រុមចែកចាយត្រូវបានបែងចែកជាក្រុមរហ័ស ក្រុមកាន់តែរហ័ស និងក្រុមបន្ទាន់ខ្លាំង ជាដើមដើម្បីធានាថាតំណភ្ជាប់ទាំងអស់គឺត្រូវមានល្បឿនលឿន ត្រឹមត្រូវ មានជំនាញនិងប្រសិទ្ធភាពខ្ពស់។
ចំពោះការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ គឺយកចិត្តទុកដាក់ទៅលើគុណភាពនិងប្រសិទ្ធភាព លេចចេញជាបណ្តើរៗ ជាឈ្មួញផ្គត់ផ្គង់អាហារភេសជ្ជៈ និងទំនិញចិនធំជាងគេនៅកម្ពុជា និងបង្កើតបានជាម៉ាកយីហោទំនិញខ្នាតធំលក់ដាច់ខ្លាំងដំបូងគេបង្អស់ដែលបណ្តាក់ទុនដោយនប្រទេសចិន ដោយមានចំណូលប្រចាំឆ្នាំលើសពី ២០លានដុល្លារអាមេរិក។
Chengxinlong Trading តែងតែជឿថាដំណើរការចែកចាយតាមស្តង់ដារគឺជាគន្លឹះសម្រាប់ធានាល្បឿនចែកចាយ និងគុណភាពសេវាកម្ម។ ចាប់ពីដំណើរការបញ្ជាទិញរហូតដល់ការបែងចែកនៅក្នុងឃ្លាំង រហូតដល់ការដឹកជញ្ជូនពីផ្ទះមួយទៅផ្ទះមួយ និងគ្រប់ដំណាក់កាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយអនុវត្តការត្រួតពិនិត្យ និងការបញ្ជាក់ផ្ទួនគ្នាពីរដង ហើយដឹកជញ្ជូនទៅគ្រប់ទិសទីតែម្តង។
Chengxinlong Trading តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃសេវាកម្មជាសំខាន់ ហើយទទួលបាននូវទំនុកចិត្តយ៉ាងទូលំទូលាយ។ សព្វថ្ងៃនេះ អតិថិជននៅទូទាំងប្រទេសកម្ពុជា មានទាំងអនឡាញ និងក្នុងហាងរួមមាន៖ ផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបព្រីនស៍ និងផ្សារទំនើបចិនទាំងអស់ក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ វាក៏បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជា មួយវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិកល្បីៗដូចជា ZTO E-GetS tinhtinh Shop និង WOWNOW។ល។ នាពេលអនាគត Chengxinlong Trading នឹងបន្តពង្រីកទីផ្សារ ប្រែក្លាយជាអ្នកនាំមុខគេនៃឧស្សាហកម្មនេះ និងចាប់ដៃគូសហការជាមួយអ្នកដែលមានឧត្តមគតិខ្ពស់ដើម្បីបង្កើតទំព័រថ្មីមួយនៅក្នុងយុគសម័យជាមួយគ្នា។
ជាថ្មីម្ដងទៀត ស្វាគមន៍សម្រាប់ការប្រឹក្សា និងសហការ លេខទំនាក់ទំនង៖ ០៩៧ ៦៥ ៨៨ ៧៧៧/ ០៩៧ ៦៥ ៧៧ ៨៨៨ អាស័យដ្ឋានពិធីជប់លៀងអាហារ ពេលល្ងាច៖ ផ្ទះលេខ ១០១៩ ផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញទីតាំង Google map ៖ https://maps.app.goo.gl/ZnsGZHcmPoxzc2m87?g_st=ic
កាលបរិច្ឆេទពិធីជប់លៀងអាហារពេលល្ងាច៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង១៨៖០០៕
២៖ ការផ្តល់ជូនពិសេសសម្រាប់ការចូលជាសមាជិក
* ការបញ្ចូលទឹកប្រាក់ជាសមាជិក Chengxinlong
* អាចសន្សំលុយហើយមិនបារម្ភខ្លាចច្រើន
* រាល់ពេលបញ្ចូល២០០$នឹងទទួលបាន១០$បន្ថែម
* រាល់ពេលបញ្ចូល៥០០$នឹងទទួលបាន៣៥$បន្ថែម
* រាល់ពេលបញ្ចូល១០០០$នឹងទទួលបាន១០០$បន្ថែម
* រាល់ពេលបញ្ចូល៥០០០$នឹងទទួលបាន៦០០$បន្ថែម
*រាល់ពេលបញ្ចូល១០០០០$នឹងទទួលបាន១៥០០$បន្ថែម។
៣៖ ការចាប់ឆ្នោតផ្សងសំណាង
* អំឡុងពេលបើកដំណើរការពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែកក្កដា
* ប្រសិនបើលោកអ្នកចំណាយអស់៥០$ នោះលោកអ្នកនឹងអាចចូលរួមចាប់ឆ្នោតបាន១ដង
* ចំណាយអស់១០០$ អ្នកនឹងអាចចូលរួមចាប់ឆ្នោត២ដង