(បរទេស)៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយរបស់តៃវ៉ាន់ TrendForce បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុនយក្ស Apple កំពុងសិក្សាលើការផ្លាស់ប្តូរប្រភេទ Memory ពី Triple-lever cell (TLC) ទៅ ប្រភេទ QLD វិញ សម្រាប់ត្រកូល iPhone 16 ស៊េរីឆ្នាំ ២០២៤។ បន្ទាប់មកទៀត នឹងបញ្ចេញបច្ចេកវិទ្យាថ្មីបន្ថែមនៅឆ្នាំ២០២៦ សម្រាប់ត្រកូល iPhone 18 Series ប្រសិនបើសិក្សាមិនទាន់សម្រាប់ឆ្នាំ២០២៤ទៅ២០២៥ ទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Ture Tech នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
បើនិយាយពីប្រភេទ QLC Storage ត្រូវបានគេដឹងថាមានតម្លៃទាបជាងបច្ចេកវិទ្យា TLC។ ការប្រើប្រាស់នូវ QLC នេះ គឺមានកម្រិតល្បឿន Read/Write យឺតជាងបើធៀបជាមួយនឹងម៉េមូរី TLC។ សម្រាប់គុណសម្បត្តិនៃ QLC អាចនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន Apple ក្នុងការប្រើប្រាស់នូវ Memory ដល់ទៅ 2TB សម្រាប់ស្មាតហ្វូន iPhones នាពេលខាងមុខនេះ។ បើតាម TrendForce បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងទទួលយកនូវបច្ចេកវិទ្យានេះ នៅក្នុងឆ្នាំ២០២៦ មានន័យថាអាចនឹងចាប់ផ្តើមដាក់ដំណើរការនៅលើស្មាតហ្វូន iPhone 16, iPhone 17 ឬ iPhone 18 ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់ដឹងនៅឡើយទេ។
គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន iPhone 16 Series នៅក្នុងខែកញ្ញានេះ ពោលគឺនៅសល់រយៈពេលជាច្រើនខែទៀត នៅក្នុងការសិក្សាទៅលើទំហំ 2TB និងបច្ចេកវិទ្យា QLC ដែលនឹងប្រកាសនៅក្នុងឆ្នាំនេះ ឬនៅក្នុងពេលអនាគត៕