(ភ្នំពេញ)៖ ចូលរួមលេងក្នុងកម្មវិធីឈ្នះរង្វាន់ «Use Carz, Win Cars» របស់ Liberty Carz ឥឡូវនេះ ដើម្បីមានឱកាសឈ្នះរថយន្តអគ្គិសនីស៊េរីថ្មី Bestune NAT 2024! លើសពីនេះ Liberty Carz ក៏មានផ្ដល់ជូនរង្វាន់បន្ថែមជាច្រើនរួមមាន ការប្រើប្រាស់រថយន្ត Bestune NAT 2024 ដោយឥតគិតថ្លៃ សម្រាប់ 1ឆ្នាំពេញ ផលិតផលថែទាំរថយន្តដែលមានគុណភាពខ្ពស់ជាច្រើនរួមមាន ប័ណ្ណរង្វាន់ប្តូរកង់រថយន្តម៉ាក Toyo Tires​​ ជាទឹកប្រាក់ $១០០ ប័ណ្ណរង្វាន់ប្តូរប្រេងជំនួយម៉ាសុីនរថយន្តម៉ាក VIPRO​​ Engine Oil​​ ជាទឹកប្រាក់ $៦០​ ការធានារយៈពេល 1 ឆ្នាំពី My Car Consultant និងរង្វាន់បន្ថែមផ្សេងៗពីអេប Liberty Carz ដែលជាទីផ្សារលក់រថយន្តចំណាត់ថ្នាក់លេខ​ 1 ក្នុងព្រះរាជាណាចក្រកម្ពុជា។​ ការចូលរួមលេងពិតជាមានភាពងាយស្រួល​ ដោយចំណាយ​ពេល​តិច​ជាង 5 នាទី​តែប៉ុណ្ណោះ។ លើសពីនេះ អ្នកអាចចូលរួមលេងបានពីគ្រប់ទីកន្លែង!

រង្វាន់ធំរបស់យើង គឺរថយន្ត Bestune ម៉ូដែល NAT ឆ្នាំ២០២៤។ Bestune NAT ២០២៤ ជារថយន្តអគ្គិសនីមួយដែលត្រូវបានរចនាឡើង ដើម្បីបង្កើនបទពិសោធន៍នៃការបើកបររបស់អ្នកឱ្យកាន់តែរលូន។ ជាមួយនឹងរូបរាងស្អាត​ ទំនើប ទាន់សម័យ បូកផ្សំនឹងផ្ទៃខាងក្នុងរថយន្តធំទូលាយ និងកៅអីស្រួលអង្គុយ រថយន្តអគ្គិសនីម៉ាក​ Bestune NAT ២០២៤​ នឹងធ្វើឱ្យការធ្វើដំណើរកាន់តែមានផាសុកភាព និងងាយស្រួលជាងមុន។ អេក្រង់កម្សាន្ត (large screen order navigation) ដ៏ធំរបស់ Bestune NAT ២០២៤ នឹងជំនួយអ្នកអំឡុងពេលបើកបរ ចំណែកឯទ្វារ​ ​និងចង្កៀងស្វាគមន៍មានភ្ជាប់ជាមួយបច្ចេកវិទ្យាបើកដោយស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួល រួមជាមួយប្រណិតភាព។ លើសពីនេះទៅទៀត ម៉ាស៊ីនរបស់វាមានកម្លាំង 100kW​ ដែលធ្វើឱ្យរថយន្ត Bestune NAT​ 2024 ក្លាយជារថយន្តមួយដែលគួរឱ្យចាប់អារម្មណ៍ ដោយវាអាចបង្កើនល្បឿនចាប់់ពី 0-100km/h ក្នុងរយៈពេលត្រឹមតែ 10.8 វិនាទីប៉ុណ្ណោះ។ អ្នកក៏អាចធ្វើការដាកអីវ៉ាន់បានរហូត 336 លីត្រ ជាមួយការគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព! រថយន្ត Bestune ម៉ូដែល Nat​ ២០២៤​ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកចូលចិត្តរថយន្ត និងម្ចាស់អាជីវកម្មដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ ងាយស្រួល និងទំនុកចិត្ត។​

ស្វែងយល់ពីលក្ខខណ្ឌងាយៗដែលលោកអ្នកអាចចូលរូមសន្សំសំបុត្រឆ្នោតដើម្បីចាប់រង្វាន់​៖

សម្រាប់សមាជិកថ្មីរបស់ អេប Liberty Carz
* ទាញយកអេប និងបង្កើតគណនីថ្មី ទទួលបានសំបុត្រឆ្នោត​​ x១
* ណែនាំមិត្តឱ្យទាញយកអេប និងបង្កើតគណនីថ្មី ទទួលបានសំបុត្រឆ្នោត​​ x១
* ចុចចូលអេបជារៀងរាល់ថ្ងៃ ទទួលបាន សំបុត្រឆ្នោត​​១ (អនុវត្តន៍មួយសប្តាហ៍ជាប់គ្នា ដើម្បីទទួលបាន​សំបុត្រឆ្នោត x​​១)

សម្រាប់អ្នកដែលក្លាយជាសមាជិករបស់អេប Liberty Carz
* ធ្វើការណាត់ជួបមើលរថយន្តតាមរយៈអេប ទទួលបានសំបុត្រឆ្នោត x​​១
* ធ្វើការទិញរថយន្តតាមរយៈអេប ទទួលបានសំបុត្រឆ្នោត​​ x៣
* ណែនាំមិត្តឱ្យ​ធ្វើការណាត់ជួបមើលរថយន្តតាមរយៈអេប ទទួលបានសំបុត្រឆ្នោត x​​១
* ណែនាំមិត្តឱ្យធ្វើការទិញរថយន្តតាមរយៈអេប ទទួលបានសំបុត្រឆ្នោត x​​៣
* ចុចចូលអេបជារៀងរាល់ថ្ងៃ ទទួលបានសំបុត្រឆ្នោត​​១​ (អនុវត្តន៍មួយសប្តាហ៍ជាប់គ្នា ដើម្បីទទួលបាន​ សំបុត្រឆ្នោត x​​១)

អ្នកអាចនឹងបង្កើនឱកាសឈ្នះរថយន្តរហូតទៅដល់ 50% បន្ថែមទៀតដោយគ្រាន់តែចុច Like ផេក Facebook របស់ Liberty Carz​ [តំណភ្ជាប់ទៅកាន់ផេកផ្លូវការ https://www.facebook.com/libertycarz ] ឬ ណែនាំមិត្តភក្តិ និងបងប្អូនឱ្យទាញយកអេប Liberty Carz តាមរយៈតំណភ្ជាប់របស់បងប្អូនផ្ទាល់។

លក្ខខណ្ឌផ្សេងៗ
១៖ អ្នកចូលរួមដែលចូលរួមលេងចាប់ពីថ្ងៃទី​ 17​ ខែឧសភា ឆ្នាំ​2024 រហូតដល់ថ្ងៃទី17 ខែសីហា ឆ្នាំ2024 នឹងមានសិទ្ធិទទួលបានសំបុត្រឈ្នះរង្វាន់ពីការផ្តល់ជូននេះ។
២៖ ការផ្ដល់ជូននេះត្រូវបានអនុវត្តចំពោះអ្នកប្រើប្រាស់ និងអ្នកមិនទាន់បានប្រើប្រាស់អេប Liberty Carz ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងមានសិទ្ធិចុះឈ្មោះក្លាយជាម្ចាស់រថយន្តក្នុងប្រទេសកម្ពុជា។
៣៖ ការផ្ដល់ជូននេះត្រូវបានអនុវត្តសម្រាប់អ្នកប្រើប្រាស់ណាដែលបានទាញយកអេប Liberty Carz និងចុះឈ្មោះបង្កើតគណនី ហើយបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ។
៤៖ រង្វាន់ដែលផ្ដល់ជូនមិនអាចប្តូរជាទឹកប្រាក់បានទេ។​
៥៖ Liberty Carz សូមរក្សាសិទ្ធក្នុងការ​កែប្រែលក្ខខណ្ឌណាមួយដោយមិនមានការផ្ដល់ជូនដំណឹងទុកជាមុន។

តើអ្នកនៅចាំអីទៀត? ទាញយកអេប Liberty Carz តាមរយៈតំណនេះ [Link] ដើម្បីចូលរួមលេងនៅថ្ងៃនេះ។ កុំខកខានឱកាសឈ្នះរថយន្ត Bestune NAT​ 2024 និងរង្វាន់ផ្សេងៗជាច្រើនពីអេប Liberty Carz ណា!