(មីឡាន)៖ លោក Stefano Pioli បានចាកចេញពីក្លិប AC Milan បន្ទាប់ពីលទ្ធផលខកចិត្តនៃរដូវកាលនេះ។ នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអ៊ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ម្ចាស់ពានរង្វាន់ជើងឯកអ៊ីតាលី ១៩រដូវកាល Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ នារដូវកាលនេះ តាមពីក្រោយក្លិបម្ចាស់ពានរង្វាន់ជើងឯក Inter Milan និងមានដំណើរការលទ្ធផលមិនល្អ ក្នុងក្របខ័ណ្ឌ Champions League និងពានរង្វាន់ក្នុងស្រុក។

លោក Pioli បានចូលដឹកនាំ AC Milan ក្នុងឆ្នាំ២០១៩ និងបានដឹកនាំក្លិបដណ្តើមបានពានរង្វាន់ជើងឯកលីគ Serie A ក្នុងឆ្នាំ២០២២ ជាលើកដំបូង ក្នុងរយៈពេលជាង ១ទសវត្សរ៍។

សូមជម្រាបថា Milan នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្លិប Salernitana ក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ នារដូវកាលនេះនៅថ្ងៃសៅរ៍នេះ៕