(បរទេស)៖ កម្មវិធី WhatsApp ដែលជាវេទិកាផ្ញើសារដ៏ពេញនិយម និងមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងធ្វើការលើការនាំយកមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់រូបភាពតាមរយៈ AI-generate image នៅលើ Profile របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ Abp Live នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

មុខងារថ្មីនេះ ត្រូវបានគេឱ្យដឹងថាជាមុខងារ AI-forward ដែលត្រូវបានគាំទ្រដោយបញ្ញាសិប្បនិម្មិត AI ដូចទៅនឹងការប្រើប្រាស់នៅលើកម្មវិធី AI ផ្ទាល់អ៊ីចឹង។ របាយការណ៍ពី WABetaInfo បានបង្ហាញថា មុខងារនេះនឹងមាននៅលើកំណែ 2.24.11.17 ដែលជាកំណែចុងក្រោយរបស់ WhatsApp និងមានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ។ ដោយឡែកចំពោះកំណែ iOS មិនត្រូវបានប្រភពបង្ហាញនោះទេ។

គួរជម្រាបថា មុខងារនាពេលខាងមុខនេះ គឺ WhatsApp ត្រៀមនឹងផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់កំណត់នៅលើ Profile ផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ថា ជាការពង្រឹងវិធានការឯកជនភាពអ្នកប្រើប្រាស់នៅក្នុងវេទិការបស់ខ្លួន៕