(បារីស)៖ ខ្សែប្រយុទ្ធ Oliver Giroud បានសម្រេចថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង នៅក្រោយព្រឹត្តិការណ៍ពានអឺរ៉ុប Euro 2024 ដោយបាននិយាយថា «គាត់ចង់ឱ្យច្បាស់ថា គាត់នឹងមិនមានភារក្សកិច្ចលេងច្រើនពេកទេ ក្នុងមួយរដូវកាល»

ខ្សែប្រយុទ្ធ Giroud ដែលបានប្រកាសចាកចេញពីក្លិបអ៉ីតាលី AC Milan ទៅចូលរួមជាមួយក្រុមលីគសហរដ្ឋអាមេរិក Los Angeles FC ស្ថិតក្នុងលីគ Major League Soccer កាលពីដើមខែនេះ ធ្លាប់បានបង្ហាញខ្លួនចំនួន ១៣១ប្រកួតសម្រាប់ជម្រើសជាតិបារាំង ហើយរូបគេក៏ជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមដែលបានឈ្នះពានរង្វាន់ FIFA World Cup កាលឆ្នាំ២០១៨ ។

Giroud ជាអតីតខ្សែប្រយុទ្ធក្លិប Chelsea នឹងជាកីឡាករម្នាក់ដែលស៊ុតបាន ៥៧គ្រាប់ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជម្រើសជាតិបារាំង ដោយបាននាំមុខលោក Thierry Henry ដែលមាន ៥១គ្រាប់ ដោយកាលនៅ FIFA World Cup 2022 កីឡាករ Giroud ស៊ុតបាន ៤គ្រាប់ផងដែរ។

បញ្ជាក់ផងថា ក្នុងការលេងជាមួយជម្រើសជាតិបារាំង Giroud ធ្លាប់រួមចំណែកជួយក្រុមឈ្នះ World Cup 2018 នឹងរងជើងឯកឆ្នាំ២០២២ រួមជាមួយការរងជើងឯកពាន UEFA European Champions ២០១៦ នឹងឈ្នះពាន UEFA Nations League 2020-21 ៕