(បរទេស)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសថា រដ្ឋាភិបាលនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២៦ពាន់ពាន់លានវ៉ុន ឬប្រហែល ១៩.០៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប និងក្រុមហ៊ុនផលិតផលិតផលពាក់កណ្តាលសម្រេច (Semiconductor) ក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាស បានឱ្យដឹងថា នៅក្រោមកញ្ចប់ជំនួយនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបញ្ជាក់ថា រដ្ឋាភិបាលបានរៀបចំកម្មវិធីជំនួយហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃប្រហែល ១៧ពាន់ពាន់លានវ៉ុន តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីគាំទ្រការវិនិយោគទ្រង់ទ្រាយធំដោយក្រុមហ៊ុនផលិតផលិតផលពាក់កណ្តាលសម្រេច (semiconductor) ក្រៅពីនេះ គឺមានបញ្ចប់ជំនួយផ្សេងៗទៀត។

លោក Yoon បាននិយាយថា មូលនិធិចំនួន ១ពាន់ពាន់លានវ៉ុន នឹងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតឧបករណ៍ដែលអស្ចារ្យមួយឡើង។ ក្នុងនោះ លោក Yoon ក៏បានស្នើឱ្យក្រសួងឧស្សាហកម្ម បង្កើតវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យបន្ទះឈីប ស្របពេលសម័យកាលនៃបច្ចេកវិទ្យាកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង៕