(ឡុងដ៍)៖ ក្រុមបាល់ទាត់ Southampton បានឡើងទៅជួបគូប្រជែង Leeds United ក្នុងការប្រជែងកៅអីឡើងទៅលេងនៅ Premier League នារដូវកាលក្រោយ បន្ទាប់ពីយកឈ្នះ West Bromwich Albion។ នេះបើយោងតាមការ ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Southampton បានយកឈ្នះក្រុមភ្ញៀវ West Brom ៣ទល់នឹង១ នៅកីឡដ្ឋាន St. Mary’s ក្នុងជើងទី២ នាយប់មិញនេះ ក្រោយពេលបញ្ចប់លទ្ធផលស្មើគ្នា ០-០ កាលពីជើងទី១ នៅក្នុងផ្ទះរបស់ West Brom ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតគូប្រជែងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គឺ Leeds ក៏បានទម្លាក់ Norwich City ផងដែរ។

ក្នុងប្រកួត ៩០នាទី ខ្សែបម្រើ Will Smallbone ជាអ្នករកបានគ្រាប់បែកពងមាន់មុនគេ ក្រោយពេលបញ្ចប់ក្នុងលទ្ធផល គ្មានគ្រាប់ស៊ុតក្នុងវគ្គទី១ មក និងរួមចំណែករកបាន ២គ្រាប់បន្ថែមរបស់កីឡាករ Adam Armstrong នៅតែជាង ១០នាទី បញ្ចប់ការប្រកួតទាំងស្រុង និង Cedric Kipre រកបានតែ ១គ្រាប់ឱ្យក្រុមភ្ញៀវនៅនាទី៩០+៧ មុនពេលត្រឡប់ទៅផ្ទះវិញ។

ចំពោះក្រុមដែលរកបានជ័យជម្នះនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាចុងខែនេះ នឹងចូលរួមអមដំណើរជាមួយ Leicester City ដែលជាជើងឯក Championship និង Ipswich Town ក្នុងការឡើងទៅលេងក្នុងក្របខណ្ឌលីគ កំពូល Premier League វិញនារដូវកាលឆ្នាំ២០២៤-២០២៥ ជំនួស ៣ក្រុមដែលត្រូវបានកាត់ចេញនារដូវកាលនេះ រួមមាន Luton Town, Burnley និង Sheffield United៕