(ភ្នំពេញ)៖ ជាទូទៅ សហគ្រាសធុនតូច និងមធ្យម តែងតែមានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងចំណូល និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាមួយចំនួនដូចជា ការខ្វះព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ  ដើម្បីបង្ហាញពីការអនុវត្តរបស់ពួកគេ ដែលទប់ស្កាត់លទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានហិរញ្ញប្បទាន ដែលបញ្ហាប្រឈមនេះក៏បានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងប្រតិបត្តិការមិនច្បាស់លាស់ និងទំហំទីផ្សារ ដែលមិនស្គាល់អត្តសញ្ញាណដែលបង្កើតជាបញ្ហាចោទសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ស្ដង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម ជាធាតុផ្សំដ៏សំខាន់មួយក្នុងប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុ ដែលអាចជួយសម្រួលដល់ក្រុមហ៊ុន សហគ្រាស និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីកំណត់ឱ្យបានច្បាស់លាស់ពីស្តង់ដារ ដែលក្រុមហ៊ុនបានប្រើប្រាស់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ សម្រាប់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង អ្នកវិនិយោគ អ្នកជំនួញ ដែលមានបំណងចង់ពង្រឹងទំនុកចិត្តលើ របាយការណ៍ហិរញ្ញវត្ថុ អាចពិចារណា ក្នុងការសិក្សាវគ្គខ្លីដែលមានឈ្មោះថា សញ្ញាបត្រជំនាញ ស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុ អន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម។

បន្ថែមពីនេះទៅទៀត វគ្គសិក្សានេះ អាចជួយ បង្ហាញ អំពី វិធីសាស្ត្រ ក្នុងការកត់ត្រា ចំណូលទ្រព្យគណនាពន្ធលើប្រាក់ចំណូល និងធ្វើ របាយការណ៍ លំហូរ សាច់ប្រាក់ និងជំនាញគណនេយ្យផ្សេងៗទៀត ដែលជាប្រយោជន៍ក្នុងការអនុវត្ត ក្នុងសហគ្រាស ជាក់ស្តែង។ ជំនាញនេះ នឹងធានាថាអាជីវកម្មរបស់អ្នកនឹងគោរពតាមស្តង់ដារ អន្តរជាតិ ក៏ដូចជា ជួយអ្នក រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ និងក្នុងការដោះស្រាយប្រធានបទ ដែលមិនទាន់ក្លាយជាកម្មវត្ថុនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនាពេល អនាគត។

វិទ្យាស្ថានខេមអេដ កំពុងទទួលចុះឈ្មោះនិស្សិត ដើម្បីសិក្សាលើវគ្គសិក្សានេះ ដោយនិស្សិតត្រូវចុះឈ្មោះតាមរយៈគេហទំព័រ www.cam-ed.edu.kh ឬធ្វើការទំនាក់ទំនងផ្ទាល់ ដើម្បីសួរព័ត៌មានបន្ថែមតាមរយៈអ៉ីម៉ែល [email protected] ឬលេខទូរសព្ទ 070 673 673 / 010 986 523 / ០78 588 886 ៕