(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពសមាគម របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បណ្តាក្លិបគុនខ្មែរទាំងអស់ ត្រូវស្នើសុំដាក់ពាក្យបំពេញបែបបទចូលជាសមាជិកសហព័ន្ធឡើងវិញ ករណីសមាគម ក្លិបណាពុំបានបំពេញបែបបទទេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងមិនអនុញ្ញាតឱ្យចូលរួមរាល់សកម្មភាពរបស់សហព័ន្ធលឡើយ, នេះបើតាមសហព័ន្ធបានប្រកាសឱ្យដឹងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

សំណុំឯកសារសម្រាប់ស្នើសុំចូលជាសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមអញ្ជើញទាក់ទងនៅស្នាក់ការសហព័ន្ធស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ៕