(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីផែនការរបស់ Microsoft ដែលមានតម្លៃរហូតដល់ ៣.៣ពាន់លានដុល្លារ ក្នុងកាសាងសងមជ្ឈមណ្ឌលទិន្ន (Data Center) នៅភាគអាគ្នេយ៍រដ្ឋ Wisconsin ខណៈទីតាំងនេះ ត្រូវបានគេដឹងថា លោក Trump ធ្លាប់សន្យារសាងសងរោងចក្រតម្លៃ១០ពាន់លានដុល្លារនៅទីនោះ ប៉ុន្តែមិនចេញរូបរាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ការប្រកាសបែបនេះរបស់លោក Biden ធ្វើឡើងអំឡុងពេលទស្សនកិច្ចលើកទី៤ របស់លោក ទៅកាន់រដ្ឋ Wisconsin ក្នុងឆ្នាំនេះ និងចំពេលរូបលោកកំពុងស្ថិតក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ លោកនិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងបង្កើតការងាររាប់ពាន់កន្លែង ហើយការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងមានភាពផ្លាស់ប្តូរ មិនត្រឹមតែនៅទីតាំងនេះប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។

ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា ក្រុមហ៊ុនអាមេរិកមួយនេះ គ្រោងនឹងវិនិយោគ ៣.៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ហើយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីជំរុញការផលិត និងជួយដល់កម្មករ។ លោក Smith បាននិយាយថា ក្រុមហ៊ុននឹងបណ្តុះបណ្តាលមនុស្សជាង ១០ម៉ឺននាក់ នៅរដ្ឋ Wisconsin នៅចុងទសវត្សរ៍នេះ ដូច្នេះពួកគេនឹងមានជំនាញ AI ដើម្បីបំពេញការងារ៕