(ព្រៃវែង)៖ បី្ដប្រពន្ធមួយគូ ក្រោយពីបានទិញប៊ូសស្រ្តងអស់២៥០០រៀល ត្រូវបានឡានថ្មីខ្លាញ់គោមួយគ្រៀង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដោយសប្បាយចិត្តខ្លាំងពេក ​បានសង់រោងជប់លៀងពេញ១ភូមិ ធ្វើម្ហូបឆ្ងាញ់ៗ ញុំាប៊ូសស្រ្តងត្រជាក់ៗ រាំលេងយ៉ាងសប្បាយរីករាយ។

ប្ដីប្រពន្ធមហាសំណាងនេះ ប្រពន្ធមានឈ្មោះ ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងប្ដីមានឈ្មោះ ភុន ម៉ារ៉ា អាយុ ៤១ឆ្នាំ មុខរបរស៊ីឈ្នួលបើកឡាន បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ ។

អ្នកស្រី​ លីណា បានប្រាប់ថា ​បន្ទាប់ពីគាត់បានចេញពីបង្រៀន សម្រាកញុំាបាយថ្ងៃ ដោយអាកាសធាតុក្ដៅខ្លាំងពេក ប្ដីក៏ទិញប៊ូសស្រ្តងត្រជាក់ៗឱ្យញុំា១កំប៉ុង គ្រាន់តែគាស់ភ្លែត ត្រូវរង្វាន់ឡានភ្លាម។ ដោយ រំភើបខ្លាំងពេក ប្តីប្រពន្ធទាំងពីរនាក់បានស្រែកហ៊ោពេញផ្ទះ។ ហើយក្នុងថ្ងៃដែលក្រុមហ៊ុនយកឡានមកប្រគល់ជូនដល់ផ្ទះ គាត់ក៏រៀបចំសង់រោង បបួលអ្នកភូមិមកចូលរួមជប់លៀងឡានថ្មី ញុំាអាហារឆ្ងាញ់ៗ ផឹកប៊ូសស្រ្តងត្រជាក់ៗ និងរាំលេងយ៉ាងសប្បាយរីករាយ។

នេះបានថា មេឃកាន់តែក្ដៅ ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំងហើយនាំលាភសំណាងធំពេញ ១ភូមិទៀត។ ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង! ស្វាងចែស!