(បរទេស)៖ កីឡាករស្នូកឃើសញ្ជាតិអង់គ្លេសដូចជា Judd Trump រួមទាំង Ronnie O’Sullivan បានជ្រុះចេញពីពានរង្វាន់កម្រិតពិភពលោក World Championship 2024 ដូចគ្នាត្រឹមវគ្គ ៨នាក់ចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

O’Sullivan អតីតជើងឯកពិភពលោក ៧សម័យកាលបានចាញ់គូប្រកួត Stuart Bingham ដោយលទ្ធផល ១៣-១០ គ្រាដែលកីឡាករឈរនៅលេខ២ នៃតារាងចំណាត់ថ្នាក់ពិភពលោក Trump វិញបានចាញ់ Jak Jones ដោយលទ្ធផល ១៣ទល់នឹង៩។

វាជាការធ្វើបានដ៏ល្អផងដែររបស់កីឡាករ Jones ក្នុងការលេងពានកម្រិតពិភពលោក World Championship ជាលើកទី២ របស់គេ ក្នុងយុទ្ធនាការដែល Trump និង O’Sullivan គឺជាជើងខ្លាំងដែលត្រូវបានគេចាប់អារម្មណ៍ តែបែរជាធ្លាក់ត្រឹមវគ្គ ១/៤ ទៅវិញនៅទីលាន Crucible Theatre ប្រទេសអង់គ្លេស។

កីឡាករ Bingham, Gilbert និង Jones ទទួលបានជោគជ័យជាលើកដំបូងនៅ World Championship គិតចាប់តាំង ពីឆ្នាំ១៩៧៧ ដែលពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីការចូលរួមលើកទី២ នេះ៕