(ភ្នំពេញ)៖ MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គម របស់តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើន មានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុង MV លំដាប់ហូលីវូដមួយបទនេះ សុទ្ធតែជាតួជនជាតិបរទេសស្អាតៗ ជាពិសេតួឯកស្រីតែម្ដង។ តាមប្រភពច្បាស់ការណ៍មួយបង្ហើបឲ្យដឹងថា តួឯកស្រីគឺជាតារាល្បីលំដាប់ជួរមុខមួយរូប ដែលជិះយន្តហោះមកពីប្រទេសឥណ្ឌូនេស៊ី។

តារាលំដាប់ជួរមុខរូបនេះ មានឈ្មោះថា Anggun ជនជាតិ Indonesia ជាតារាស្រីម្នាក់មានប្រជាប្រិយភាពខ្លាំងនៅឥណ្ឌូណេស៊ី។ ដោយសារតែ Anggun មានទំនាក់ទំនងល្អជាមួយ Galaxy ទើបនាងត្រូវបានផលិតកម្មធំជាងគេមួយនេះ អញ្ជើញមកសម្ដែងក្នុង MV មួយបទនេះ។ ប្រភពខាងលើបានទម្លាយឲ្យដឹងថា បន្ទាប់ពីថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra សម្រេចជ្រើសរើសយកភ្លាម Anggun បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយបានស្នាក់នៅជាច្រើនថ្ងៃ ដើម្បីធ្វើការងារជាមួយនឹងតារាចចម្រៀងខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំរបស់ផលិតកម្មផងដែរ។

មែនទែនទៅ MV «CALL ME PAPA» មិនមែនមានតែស្រីស្អាត Anggun ម្នាក់ទេ ដែលចូលរួមសម្ដែង គឺមានច្រើនតួល្បីៗក្រោមការដឹកនាំផលិតដោយលោក ខេមរៈ សិរីមន្ដ ដោយផ្ទាល់នេះ បានជ្រើសរើសតារាជនជាតិបរទេស ប្រុសស្រី មកពីប៉ែកអាស៊ី និងអ៊ីរ៉ុបជាច្រើនរូបទៀត ហើយពួកគេសុទ្ធតែជាតារាម៉ូដែលមានប្រជាប្រិយភាព។ ការផលិតត្រូវបានធ្វើឡើង ដោយមានការយកចិត្តទុកដាក់បំផុតដោយទាំងយន្តហោះ, រថយន្ដទំនើបជាច្រើនគ្រឿង និងសត្វខ្លាជាដើម ត្រូវបានយកមកដាក់បញ្ចូលសម្ដែងបទចម្រៀងមួយបទនេះ ខណៈដែលសម្ភារៈបច្ចេទេសនៃការថត សុទ្ធតែប្រើកាមេរ៉ាទំនើបៗចុងក្រោយបង្អស់។

បច្ចុប្បន្ន «CALL ME PAPA» ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងឮតែពាក្យថា «បាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ..!» ចំណែកលើឆាកអន្តរជាតិល្បីរហូតដល់ទៅជាង២៥ប្រទេស។

គ្រាន់តែប៉ុន្មានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តង ដោយនៅក្នុងនោះមានអ្នកលេងតាមរហូតដល់ ១.៤លានដង (1.4M) ជុំវិញពិភពលោក. និងមានអ្នកទស្សនា ១.២០០លាន Veiw Videos គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលចំនួននេះមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែររយៈពេលដ៏ខ្លីនេះ។

អ្នកដែលបានស្ដាប់ម្ដងចង់ស្ដាប់ម្ដងទៀត មិនចេះជិនណាយ។ ចំណែកកម្រិតនៃវីដេអូ MV មួយបទនេះ មហាជនបានវាយតម្លៃថា បទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ។ សូមទស្សនាបទ«CALL ME PAPA» ម្ដងទៀតទាំងអស់គ្នា៖