(ព្រះសីហនុ)៖ សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មី ដល់រាងកាយរបស់លោកអ្នក ដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើង ជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិត ដែលស្ថិតនៅចំកណ្តាលបេះដូង នៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុត នៅប្រទេសកម្ពុជា។
Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្តានុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើប សូមប្រកាសជាសាធារណៈ នូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួន គឺ Summer Bay Beach Club & Cabins នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយលោកអ្នកអាចចំណាយពេលវេលាតិចជាងពីរម៉ោង ដោយគ្រាន់តែធ្វើដំណើរលើផ្លូវល្បឿនលឿន។
Summer Bay Beach Club & Cabin ត្រូវបានរចនាឡើង ដើម្បីបំពេញបន្ថែមនូវតម្រូវការភ្ញៀវទេសចរ ដើម្បីធានាបាននូវការស្នាក់នៅជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យ និងផ្តល់ជូននូវប្រណិតភាព សម្រាប់ភ្ញៀវទេសចរគ្រប់ៗរូប។
Summer Bay Beach Club & Cabins នឹងក្លាយជាក្លឹបឆ្នេរសមុទ្រកម្សាន្តដំបូងគេបង្អស់មួយ សម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងរកបរិយាកាសស្រស់ស្រាយ បន្ធូរអារម្មណ៍ពីជីវិតដ៏មមាញឹក មកផ្លាស់ប្តូរជាមួយនឹងបទពិសោធន៍ស្នាក់នៅថ្មីដ៏សម្បូរបែប ប្រកបដោយឯកជនភាព និងបង្កើនភាពរីករាយជាមួយស្ថានភាព គួរឲ្យស្ញប់ស្ងែងដ៏អស្ចារ្យ។
Summer Bay Beach Club & Cabins ជាផ្នែកមួយនៃគម្រោង Bay of Lights និងជាជម្រើសនៃទីកន្លែងស្នាក់នៅលំហែរមួយ ដែលប្រៀបដូចជាឋានសួគ៌ក្រោមមេឃ រួមជាមួយនឹងការកម្សាន្ត ដែលនាំមកនូវការផ្សងព្រេង អមដោយសម្រស់ធម្មជាតិក្នុងប្រទេសកម្ពុជា។
ចាប់ពីបរិវេណស្នាក់នៅបែបកាប៊ីន មានគ្រែមួយនឹងគ្រែពីរដ៏កក់ក្ដៅ ជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងដ៏ប្រណិត និងមានផាសុខភាព ព្រមទាំងមានសកម្មភាពកម្សាន្តជាច្រើនដូចជា ទីកន្លែងប្រណាំងរថយន្តជិះទូកកៃយ៉ាក់ កន្លែងជិះកម្សាន្តជាមួយ Reverse Bungee ដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរ ដែលមកសម្រាកលំហែរកម្សាន្ត។
លើសពីនេះ Summer Bay Beach Club & Cabins នេះមានភោជនីយដ្ឋានលំដាប់កំពូល ដែលភ្ញៀវទេសចរអាចរីករាយជាមួយម្ហូបអាហារដ៏ឈ្ងុយយឆ្ងាញ់ និងស្រាក្រឡុក ដែលផលិតដោយមេចុងភៅមានបទពិសោធន៍ មានជំនាញវិជ្ជាជីវៈខ្ពស់ ការតុបតែងយ៉ាងប្រណិត ផ្តល់ជូននូវបរិយាកាសមួយដ៏រ៉ូមែនទិក អមដោយពន្លឺភ្លើងទៀន យ៉ាងស្ងប់ស្ងាត់ និងសុវត្ថិភាពខ្ពស់។
សកម្មភាពទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងព្រឹត្តិការណ៍ បើកដំណើរការរបស់ខ្លួនពេលនោះដែរ Summer Bay Beach Club & Cabins សូមផ្តល់ជូននូវកញ្ចប់ល្អបំផុត ក្នុងតម្លៃចាប់ពីតម្លៃ ១៣៨ដុល្លារអាមេរិកក្នុងមួយយប់។ ដោយរួមបញ្ចូលទាំងការស្នាក់នៅដ៏ប្រណិត អាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ចូលទៅកម្សាន្តលើសួនពោងអណ្តែតទឹក បទពិសោធន៍ជិះទូកកៃយ៉ាក់រយៈពេល ១៥នាទី សម្រាប់មនុស្សពីរនាក់ និងបទពិសោធន៍ការជិះកម្សាន្តជាមួយ Reverse Bungee មួយដងសម្រាប់មនុស្សពីរនាក់ផងដែរ។
The Summer Bay Beach Club & Cabins មិនមែនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍ថ្មីមួយ ដែលប្រៀបបាននឹងការស្នាក់នៅក្នុងឋានសួគ៌ និងជាបេះដូងនៃប្រទេសកម្ពុជា។
លោកអ្នកអាចទំនាក់ទំនងកក់កន្លែងស្នាក់ នៅឥឡូវនេះបានហើយ សម្រាប់ការស្វែងយល់ពីពិភព នៃការតំបន់សំរាកលំហែកាយ អមដោយធម្មជាតិដ៏ស្រស់បំព្រងភ្លាមៗ ដោយគ្រាន់តែលោកអ្នកទំនាក់ទំនង លេខទូរស័ព្ទមកកាន់ក្រុមការងារយើងខ្ញុំប៉ុណ្ណោះ សម្រាប់កក់ទុកជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានលេខ +855 87 930 196 ឬចូលទៅកាន់ Facebook Page: https://www.facebook.com/beachcluberesort ឬគេហទំព័ររបស់យើង https://bayoflights-entertainment.com/