(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា Apple នឹងដំឡើងថ្លៃសម្រាប់ត្រកូលស្មាតហ្វូន iPhone 15 របស់ខ្លួនខ្ពស់ជាងរាល់ឆ្នាំ ជាពិសេសចំពោះ iPhone 15 Pro Max សេរីខ្ពស់ក្នុងឆ្នាំនេះនឹងមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
របាយការណ៍ពី Bloomberg បានបញ្ជាក់ថា Apple កំពុងចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាមធ្យោបាយ Apple នឹងបង្កើនតម្លៃលក់លើម៉ូដែល iPhone 15 ចាប់ពីតម្លៃមធ្យមរហូតដល់ខ្ពស់បំផុត។ ដែលការបង្កើននេះនឹងធ្វើឱ្យ iPhone 15 Pro Max ឆ្នាំ២០២៣ ក្លាយជា iPhone ដែលមានតម្លៃថ្លៃបំផុតបើធៀបស្មាតហ្វូនឆ្នាំមុនៗ ប៉ុន្តែ Apple នឹងមានការផ្លាស់ប្តូរក្នុងការធ្វើបច្ចប្បន្នសម្រាប់កំណែស្មាតហ្វូនចុងក្រោយនេះផងដែរ។
យ៉ាងណាជុំវិញតម្លៃលម្អិតនៅមិនទាន់មានការចេញផ្សាយពី Apple ឬអ្នកវិភាគណាម្នាក់រួមទាំង Bloomberg នោះទេ។ តែបើតាមការលើកឡើងពី Apple ឆ្នាំនេះនឹងនៅតែដាក់លក់ iPhone ក្នុងចំនួន ៨៥លានគ្រឿងដដែល បើទោះបីសេដ្ឋកិច្ចទីផ្សារមួយចំនួនធ្លាក់ចុះក៏ដោយ។ ចំពោះត្រកូល iPhone 15 នៅឆ្នាំនេះនឹងមានបញ្ហាខ្លះៗ សម្រាប់ iPhone 15 ធម្មតានឹងមានការកាត់បន្ថយចំនួនលក់មកតិចជាងមុន ដោយសារមានបញ្ហាខ្សែសង្វាក់ផលិតកម្ម និងបញ្ហានៅ CMOS sensors ប៉ុន្តែ ជំនួសដោយ iPhone 15 Pro មកវិញដែលបង្កើនចំនួនលក់ច្រើនជាងរាល់ឆ្នាំដើម្បីជំនួសឱ្យការខ្វះខាត iPhone 15៕