(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបានបើកដំណើរការបានជិតមួយឆ្នាំ​ ប៉ុន្តែ​ផ្សារបង្កើតឡើងដោយកូនខ្មែរមួយនេះ បាននាំចូលហាង ម៉ាកយីហោ អន្តរជាតិល្បីៗជាច្រើន មិនថាហាងសម្លៀកបំពាក់ ស្បែកជើង កាបូប និងភោជនីយដ្ឋាន។ -ល- ។

ជាក់ស្តែង ហាង New Balance បានឈានជើងចូលក្នុងប្រទេសកម្ពុជា និងមានវត្តមានដំបូងគេបង្អស់ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១ បានបើកដំណើរជាផ្លូវការហើយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ​។

New Balance ត្រូវបានគេស្គាល់ថាគឺជាក្រុមហ៊ុនផលិតស្បែកជើងកីឡា និងសំលៀកបំពាក់ដ៏សំខាន់មួយរបស់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុង Boston រដ្ឋ Massachusetts ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៦ និងមានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយសារការយកចិត្តទុកដាក់ បានធ្វើអោយប្រេនមួយនេះយល់ដឹង និងបានទំនុកចិត្តខ្លាំងបំផុតនៅក្នុងពិភពកីឡា និងវប្បធម៍ពិភពលោកដែលកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ។

កាន់តែពិសេសលើសពីនេះទៅទៀតនោះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០ដុល្លារ សម្រាប់ការចំណាយចាប់ពី ១៥០ដុល្លារ ឡើងទៅចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី​២៣ ខែកក្កដានេះតែប៉ុណ្ណោះ។

តោះ! នរណាគេខ្លះរងចាំ New Balance ?ចឹងកុំភ្លេចមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ណា!

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និង ក្រៅប្រទេស និងមានភោជនីយដ្ធាន ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស ព្រមទាំងជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ រួមទាំងការកម្សាន្ត ដោយគ្មានដែនកំណត់ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្តានុពល និងសម្បូរទៅដោយប្រជាជនរស់ នៅយ៉ាងច្រើន កុះករ។ 

បន្ថែមទៅទៀតនោះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កំពុងតែមានប្រូម៉ូសិន Mega អស្ចារ្យ​ បានផ្តល់ជូនបទពិសោធន៍ថ្មីអស្ចារ្យនិងពុំធ្លាប់មានពីមុនមកដោយសម្រាប់អតិថិជនដែលបានចំណាយចាប់ពី ៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ អតិថិជនដ៏មានសំណាងនឹងឈ្នះរង្វាន់ធំៗដូចជា  ជិះឧទ្ធម្ភាគចក្រលំដាប់អភិជនទស្សនាទីក្រុងភ្នំពេញពីលើអាកាស  ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀត រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 090 954 111 / 090 558 822
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails