(ឡុងដ៏)៖ ខ្សែប្រយុទ្ធក្លិប Chelsea FC កីឡាករ Pierre-Emerick Aubemeyang គ្រោងចាកចេញពីក្លិប បន្ទាប់ពីកំពុងព្រមព្រៀងកិច្ចសន្យាជាមួយក្លិបបារាំង Marseille, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
បុរសវ័យ ៣៤ឆ្នាំរូបនេះ រកបានតែ ៣គ្រាប់ប៉ុណ្ណោះ នៃការលេងបាន ២២ប្រកួតឲ្យក្លិប Chelsea ក្រោយផ្ទេរពីក្លិបអេស្ប៉ាញ FC Barcelona ស្ថិតលើតម្លៃ ១០.៣លានផោនកាលពីខែកញ្ញា ឆ្នាំ២០២២ ពេលកិច្ចសន្យារបស់គេនៅរយៈពេល ១២ខែទើបផុតកំណត់ ដែលត្រូវអតីតអ្នកចាត់ការលោក Thomas Tuchel នាំយកមកកាលលោកដឹកនាំក្លិបនេះ។
ខណៈកីឡាករសញ្ជាតិហ្គាបុងរូបនេះ មិនបានជ្រើសបញ្ចូលក្នុងញ្ជីដំណើរទេសចរណ៍ជាមួយក្លិប Chelsea នៅសហរដ្ឋអាមេរិក នោះទេ ពេលដែលកីឡាករ Kai Havertz និង Mason Mount ក៏បានចាកចេញពីក្លិបរួមហើយនៅទីផ្សារដោះដូររកីឡាករតំបន់អឺរ៉ុប នារដូវក្តៅនេះ។
បច្ចុប្បន្នក្លិប Chelsea កំពុងស្ថិតក្រោមការដឹកនាំដោយលោក Mauricio Pochettino ដោយមានកីឡាករឆ្នើមៗ ដូចជាខ្សែប្រយុទ្ធ Romelu Lukaku, Hakim Ziyech និង Callum Odson-Odoi មិនស្ថិតក្នុងជម្រើសការពេញចិត្តរបស់គ្រូវថ្មីនេះផងដែរ ជាមួយដំណើរកម្សាន្តការប្រកួតមិត្តភាព (Pre-Season) មុនរដូវកាលថ្មី៕