(ភ្នំពេញ)៖ KLASSY WATCHES គឺជាហាងលក់ និងចែកចាយនាឡិកាដៃម៉ាកល្បីៗ ល្អប្រណីត ជួរមុខរបស់ពិភពលោក ហើយបានកំពុងតែបោះទុនវិនិយោគ និងមានគំរោងពង្រីកសាខាជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជាយើង។ KLASSY WATCHES មានចក្ខុវិស័យប្រកាន់ខ្ជាប់នូវការនាំយកស្ទីល និងម៉ូដថ្មីៗមកកាន់ប្រទេសកម្ពុជា ដោយធានានូវគុណភាពផលិតផល Original តម្លៃសមរម្យ ប្រណីតភាពទាន់សម័យ ក៏ដូចជាការរក្សានូវសេវាកម្មល្អ ប្រកបដោយការទទួលខុសសម្រាប់អតិថិជន និងអ្នកតំណាងចែកចាយបន្ត។
ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនាឡិកាហាក់មានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ KLASSY WATCHES នៅតែឆក់បានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់របស់ខ្លួនដដែល រហូតដល់អាចពង្រីកសាខារបស់ខ្លួន នៅចំកណ្តាលផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ជាន់ទីមួយ។
ម្ចាស់ហាងនាឡិកាទំនើប KLASSY WATCHES បានឲ្យដឹងថា «កិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងភាពប៉ិនប្រសប់យុទ្ធសាស្ត្រទីផ្សារ បានជម្រុញឲ្យ KLASSY WATCHES អាចបំបែកកំណត់ត្រាទីផ្សារនាឡិកាក្នុងប្រទេសកម្ពុជា ស្រមតាមគោលដៅដែលបានព្រៀងទុក»។ លោកបានបង្ហើបដែរថា លោកក៏មានគំរោងពង្រីកសាខាបន្ថែម នៅផ្សារទំនើបអ៊ីអនសែនសុខ (អ៊ីអន២) និង ផ្សារទំនើបអ៊ីអនភ្នំពេញ (អ៊ីអន១) នៅចុងឆ្នាំ២០២៣នេះ ហើយក៏អាចពង្រីកដល់បណ្តាខេត្ត ដែលមានសក្តានពុលមួយចំនួនទៀត នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
ម៉ាកនាឡិកាល្បីៗដែលកំពុងលក់ដាច់ខ្លាំងជាងគេ នៅក្នុងហាង KLASSY WATCHES រួមមាន ម៉ាក ZINVO ដែលមានប្រភពមកពីសហរដ្ឋអាមេរិក, ម៉ាក D1 MILANO មានប្រភពមកពីប្រទេសអ៊ីតាលី, ម៉ាក MEISTER (MSTR) មានប្រភពមកពីសហរដ្ឋអាមេរិក, ម៉ាក CORNICHE មានប្រភពមកពីប្រទេសស៊ុយអែត, ម៉ាក ELECTRICIANZ និង ម៉ាក DAVID DAPPER មានប្រភពមកពីប្រទេសស្វីស ហើយនាឡិកានិមួយៗមានតម្លៃចន្លោះចាប់ពីជាង១០០ដុល្លារ រហូតដល់ជិត២០០០ដុល្លារ ក្នុងមួយគ្រឿង។
KLASSY WATCHES ទទួលបានការគាំទ្រខ្លាំងដោយសារ បុគ្គលិករួសរាយរាក់ទាក់ នាឡិកាមានគុណភាពល្អ មានប្រភពច្បាស់លាស់ ការធានា និងសេវាជួសជុលលឿនរហ័សទាន់ចិត្ត ប្រកបដោយទំនុកចិត្ត។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ចំពោះការចំណាយនៅក្នុងហាង KLASSY WATCHES ផ្ទាល់ ឬតាមអនឡាញចាប់ពី ១៧០ដុល្លារឡើងទៅ ទៅលើនាឡិកាម៉ាក Zinvo គ្រប់ម៉ូដែលទាំងអស់ នឹងទទួលបានសំបុត្រឆ្នោត ១សន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Vespa មួយគ្រឿងចំនួន ០២រង្វាន់ និងនាឡិកា Zinvo ចំនួន ០៥រង្វាន់រួមមាន នាឡិកាម៉ាក Zinvo Blade Cyan តម្លៃ៣៥០$ (០១រង្វាន់), នាឡិកាម៉ាក Zinvo Blade Fury តម្លៃ ៣០០$ (០១រង្វាន់), នាឡិកាម៉ាក Zinvo Blade 12K Gold តម្លៃ ២៨០$ (០១រង្វាន់), នាឡិកាម៉ាក Zinvo Blade Women Rose Gem តម្លៃ ៣៦០$ (០១រង្វាន់) និងនាឡិកាម៉ាក Zinvo Blade Women Allure តម្លៃ ២៨០$ (០១រង្វាន់)។ ការចាប់ឆ្នោតរកអ្នកឈ្នះរង្វាន់ Lucky Draw នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល អាស្រ័យហេតុនេះសូមប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសនេះកន្លងផុតទៅដោយងាយៗ!។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលនាឡិកា KLASSY WATCHES
គេហទំព័រវេបសាយ៖ https://klassywatches.com
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/klassywatches
ទូរសព្ទលេខ៖ 098 751 077៕