(ភ្នំពេញ)៖ ដឹងតែត្រូវប៉ាន់តែម្តងសម្រាប់យុវជនយុវនារីសម័យថ្មី ក្នុងការណាត់ជួប ឬអ្នកចូលចិត្តដើរលេងកម្សាន្តពេលល្ងាចឡើង ជាមួយកម្មវិធី Cambodia Night ដែលជារាត្រីបៃតងមានផលិតផល CAMBODIA PREMIUM DRAFT BEER លក់ផ្តាច់មុខប្រចាំហាង បានក្លាយជាកម្មវិធីដែលពេញនិយមបំផុតសម្រាប់យុវវ័យជំនាន់ថ្មី។

កម្មវិធី Cambodia Night បានចាប់ដៃគូសហការជាមួយហាងដែលកំពុងពេញនិយម និងមានដេគ័រហាងស្អាតប្លែកភ្នែក ហើយកម្មវិធីនាំយកកំពូលតារាចម្រៀងប្រចាំផលិតកម្ម ដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា និង DJ ល្បីៗជាមួយនឹង បទភ្លេងដែលស័ក្តិសមជាមួយរសជាតិស្រស់បំផុតរបស់ CAMBODIA​ PREMIUM DRAFT BEER និងការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ពី CAMBODIA PREMIUM DRAFT BEER ផងដែរ។ 

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុនហាង Area-51 Cambodia ទើបតែធ្វើកម្មវិធី Cambodia Night ដែលផ្តល់បរិយាកាសសប្បាយរីករាយដល់ភ្ញៀវមកម្សាន្តនៅហាងដោយមានវត្តមានតារាចម្រៀង លោក ហ្សូណូ និង DJ ចាក់បទល្បីៗ។ ហើយ CAMBODIA PREMIUM DRAFT BEER នឹងបន្តនាំយកបរិយាកាស Cambodia Night ដ៏ទាន់សម័យមួយនេះទៅកាន់ហាង Troll TP និង Rith Vitou ឆាប់ៗនេះ។ 

ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍ IZE, ទឹកពិសាកម្ពុជា និង CAMBODIA BEER ៕