(ភ្នំពេញ)៖ ទទួលស្វាគមន៍ឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តី នៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។

ក្រុមមេចុងភៅដ៏ចំណាន ប្រចាំភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតនូវម្ហូបរសជាតិដើមបែបចិនដ៏សម្បូរបែប ដើម្បីអបអរបុណ្យចូលឆ្នាំចិន ប្រកបដោយសិរីមង្គលសម្រាប់អតិថិជន រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងដៃគូធុរកិច្ច។ អតិថិជន អាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $៤៨៨ សម្រាប់មួយតុគ្នា១០នាក់រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ ជើងជ្រូកខជាមួយផ្សិតចិន សារាយសមុទ្រខ្មៅ -ល-។

អតិថិជនអាចកម៉្មង់ម្ហូប ដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១៦ ដែលមានម្ហូបពេញនិយម ដូចជា ម្ហូបអ៊ីសាងនាំសំណាងលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ ម្ហូបពេញនិយមមួយមុខទៀត រួមមាន ឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រ ចម្រុះ និងសាច់សម្រាប់គ្នា ៦ ឬ ១០ នាក់ព្រមទាំងមុខម្ហូបដែលច្នៃ ដោយមេចុងភៅជាច្រើនមុខទៀត។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected]

រីឯម្ហូបនាំលាភសម្រាប់រដូវកាលពិសេសនេះ ក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និង Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។ ចំណាយចាប់ពី $៤ អតិថិជនអាចពិសាមីគ្រឿងសមុទ្រឆាស្រួយ ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ រួមនឹងបង្អែម ដូចជា នំនៀនកៅនាំលាភលាយដូង និងសណ្តែកដី ។ល។

សម្រាប់បរិយាកាសដ៏ស្រស់ស្រាយ សូមអញ្ជើញទៅរីករាយនៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដើម្បីទទួលទានឈុតអាហារសម្រន់ពេលរសៀលបែបអាស៊ី តម្លៃត្រឹមតែ $២២ ពីម៉ោង១២ថ្ងៃត្រង់ ដល់៥ល្ងាច។ បង្កើនសេចក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយជាវនំប្រពៃណីចិន និងបង្អែមពិសេសជាច្រើនមុខសម្រាប់ពួកគាត់ ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ នៅ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២) រួមមាន នំចាហួយរូបត្រីលាយដូង នំស្រួយរសជាតិម្នាស់ នំសណ្តែកដីស្រួយលាយល្ង និងនំជាច្រើនទៀត តម្លៃចាប់ពី $៣ ប៉ុណ្ណោះ។

ឆ្នាំនេះ អតិថិជននឹងទទួលបានតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាតឥតគិតថ្លៃ នៅពេលពួកគេទទួលទានប៊ុហ្វេឌីមសាំពិសេសនៅភោជនីយដ្ឋាន Hall of Golden Chimes ឬអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ នៅភោជនីយដ្ឋានបារាំង Le Gourmet ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី $១០៨ នៅមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life ឬអតិថិជនអាចទិញតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាត មួយតម្លៃ $៨.៨០ នៅហាងលក់វត្ថុអនុស្សាវីរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ចំណែកសមាជិកណាហ្គាវើលដ៍រីវ៉ត អាចទទួលតុក្កតារូបកូនទន្សាយមួយដោយប្តូរ ៨៨ ពិន្ទុ ឬសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ (ផ្តល់ជូនម្តងសម្រាប់សមាជិក Reserve ប៉ុណ្ណោះ)។ ផ្តល់ជូនរហូតអស់ពីស្តុក។

ប្រសិនបើក្រឡេកទៅមើលការតុបតែងលម្អ ដើម្បីអបអរឆ្នាំថោះរបស់ណាហ្គាវើលដ៍វិញ ឃើញថា បង្កើតជាបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ រីឯការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ មានអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។ រូបសំណាករូបទន្សាយកម្ពស់ ៤.៥ ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំ ក៏មានដាក់បង្ហាញនៅលើសួនដើម្បីនាំសំណាងផងដែរ។

សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ ដើម្បីទទួលបានដំណឹងអំពីការផ្តល់ជូនថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជូនពរសំណាងល្អ និងហេងៗទាំងអស់គ្នា៕