(ភ្នំពេញ)៖ House Guru (ហោសហ្គូរូ) ជាទីតាំងចម្បងមួយសម្រាប់គ្រប់សេវាកម្មកែលំអគេហដ្ឋាន និងការរស់នៅ ដែលមានផ្គត់ផ្គង់ទាំងផលិតផលក្នុងស្រុក និងអន្តរជាតិជាច្រើន ដោយរាប់ចាប់ពីគ្រឿងសង្ខារិម បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក គ្រឿងអេឡិចត្រូនិច ម៉ាស៊ីនត្រជាក់ ឧបករណ៍ជួសជុល សម្ភារៈសំណង់ ការតុបតែង កម្រាលឥដ្ឋ ថ្នាំលាប សួនច្បារ សម្ភារៈកីឡាហាត់ប្រាណ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ហោសហ្គូរូ ពិតជាមានអ្វីគ្រប់យ៉ាងតាមតម្រូវការរបស់អតិថិជន ក្នុងការផ្លាស់ប្ដូរ និងកែលំអគេហដ្ឋាន ឬអាជីវកម្មរបស់លោកអ្នក។ ក្នុងនោះហោសហ្គូរូ នឹងចូលរួមក្នុងគម្រោងការផ្លាស់ប្ដូររចនាបថផ្សារទំនើបនៅ អគារ Oxley-Worldbridge ដែលមានអចលនទ្រព្យបែបទាន់សម័យ និងបានបង្កើតគម្រោងអភិវឌ្ឍន៍អចល ទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ អគារ The Bridge គឺជាអគារល្បីល្បាញ និងមានការទទួលស្គាល់ ជាសកល និងស្ថិតនៅទីតាំងដ៏ល្អបំផុតក្នុងរាជធានីភ្នំពេញ។
ហោសហ្គូរូ និងបង្កើតកម្មវិធីសមាជិក ហោសហ្គូរូ ដែលនឹងផ្តល់ឲ្យអ្នកទិញទំនិញទទួលបានសិទ្ធ និងអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដូចជា ការសន្សំពិន្ទុ ការបញ្ចុះតម្លៃ សេវាកម្មរើផ្ទះ ការបាញ់ថ្នាំសម្លាប់សត្វល្អិត ការសម្អាតគេហដ្ឋាន ការរចនាផ្នែកខាងក្នុងផ្ទះដោយឥតថ្លៃ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ហោសហ្គូរូ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Worldbridge Sport Village, The Palms និងអ្នកអភិវឌ្ឍន៍គម្រោងធំៗផ្សេងទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ម្ចាស់គម្រោងអចលនទ្រព្យ ជាមួយនឹងគូប៉ុងសាច់ប្រាក់ដើម្បី។ លើសពីនោះប្ដូរជាសម្ភារៈផ្សេងៗនៅតាមហាងនានាក្នុងផ្សារទំនើប ហោសហ្គូរូ ដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃការផ្តល់ជូនពិសេស ដែលនឹងត្រូវប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ផ្សារទំនើប ហោសហ្គូរូ នឹងធ្វើការសម្ពោធជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣ និងជាឆាកសម្រាប់ទទួល ស្វាគមន៍ដៃគូអាជីកម្មម៉ាកល្បីៗ និងអតិថិជនដែលជាអ្នកជួលចូលរួមជាមួយនឹងហោសហ្គូរូ ជាមួយនឹងឱកាស ក្លាយជាសមាជិកនៃផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅដែលលធំជាងគេនៅក្នុងរាជធានីភ្នំពេញ។
លោក Laurence J. Hamilton នាយកប្រតិបត្តិនៃដៃគូសហការគ្រប់គ្រងគម្រោងទំនើប ហោសហ្គូរូ បានមកប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០០៩ លោកបានពន្យល់អំពីមូលហេតុដែលលោកបានបណ្ដុះគំនិតក្នុង ការបង្កើតផ្សារទំនើប ហោសហ្គូរូ នៅពេលដែលការផ្គត់ផ្គង់លក់រាយទូទៅកាន់តែច្រើនឡើងចូលក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ត្រូវមានផ្សារទំនើបដែលផ្គត់ផ្គង់នូវផលិតផលជាក់លាក់ អាចបំពេញគ្រប់តម្រូវការរបស់អតិថិជន និងទទួលបាន នូវបទពិសោធន៍ថ្មីនៃផ្សារទំនើប ដែលមានផ្គត់ផ្គង់គ្រប់ផលិតផលប្រកបដោយប្រសិទ្ធភាព។ «ចក្ខុវិស័យចម្បង របស់យើង គឺប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលចំនួនបី សម្រាប់អតិថិជន គឺតម្លៃ ភាពសម្បូរបែប និងបទពិសោធន៍»។
ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាពល្អក្នុងតម្លៃសមរម្យ ក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនផងដែរ។ នេះជាមូលហេតុដែលផ្សារទំនើប ហោសហ្គូរូ មានហាងជាច្រើនសម្រាប់ផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់នូវ ផលិតផល និងម៉ាកល្បីៗជាច្រើនប្រភេទដើម្បីជ្រើសរើស។
ជាមួយនឹងខុនដូប្រមាណ ៧០,០០០យូនីត និងអគារការិយាល័យទំហំ ១លានម៉ែត្រការ៉េ បានលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងអចលទ្រព្យថ្មីៗជាង៤០០គម្រោង ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ប្រភពរបាយការណ៍ CBRE 2022, គម្រោងអចលនទ្រព្យមានតម្រូវការច្រើន សម្រាប់ការកែលំអនាពេលបច្ចុប្បន្ន។
នៅក្នុងទីផ្សារជួលមានការប្រកួតប្រជែងកាន់ខ្លាំង ការតុបតែង និងគ្រឿងសង្ហារិមនៃគេហដ្ឋានក៏មានការធ្លាក់ចុះ។ ផ្ទះបាយ បន្ទប់ទឹក និងគ្រឿងសង្ហារិម ដែលហួសសម័យអាចបណ្ដាលឲ្យអចលនទ្រព្យកាន់តែពិបាកក្នុងការជួល ហើយជារៀងរាល់ខែមានអចលនទ្រព្យជាច្រើននៅទំនេរគ្មានអ្នកជួល ដែលនាំឲ្យបាត់បង់នូវប្រាក់ចំណូលជាច្រើន
ផងដែរ។
ជាមួយនឹងហោសហ្គូរូ លោកអ្នកអាចបង្កើតផ្ទះនៅក្នុងក្តីស្ររបស់អ្នកបាន ជាមួយនឹងផលិតផលតុបតែង និងសេវាកម្មដែលថ្មីបំផុតនៅក្នុងពេលឆាប់ៗនេះ៕
សូមតាមដានព័ត៌មានលម្អិតថ្មីៗរបស់ Thebridgelifestylemall តាមរយៈគេហទំព័រ៖
https://www.facebook.com/Thebridgelifestylemall
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ កញ្ញា សឿង ច័ន្ទបរមី បុគ្គលិកទទួលបន្ទុកផ្នែកជួល លេខទូរស័ព្ទ៖ 099 82 82 38