(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន Tanncam Investment Pte. Ltd. ដែលជាក្រុមហ៊ុនមូលធន និងបណ្តាក់ទុនឯកជន មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅអូស្ត្រាលី និងជាក្រុមហ៊ុនប្រតិបត្តិករឈានមុខគេនៃផលប័ត្រអចលនទ្រព្យ អនឡាញ និងក្រុមហ៊ុនចាត់ថ្នាក់ទូទៅនៅ ក្នុងទីផ្សារដែលកំពុងរីកចម្រើន។
ក្រុមហ៊ុន និងម៉ាកយីហោដែលជាបុត្រសម្ព័ន្ធ របស់ DCG រួមមាន៖ ក្រុមហ៊ុន realestate.com.kh និង FazWaz ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា, hausples.com.pg និង marketmeri នៅ Papua New Guinea, yula.la ក្នុងប្រទេសឡាវ និង property.com.fj នៅ Fiji ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Cambodian Investment Management បានដើរតួជាអ្នករៀបចំ និងផ្តល់ប្រឹក្សាហិរញ្ញវត្ថុ លើប្រតិបត្តិការសម្រាប់ក្រុមហ៊ុន Tanncam Investment Pte. Ltd ផងដែរ ។
នាយកប្រតិបត្តិក្រុមហ៊ុន DCG Group លោក Mathew Care បានមានប្រសាសន៍ថា «នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយ សម្រាប់ក្រុមនេះ ដោយសារអាជីវកម្មរបស់យើងទទួលបានភាពទាក់ទាញឡើងវិញក្រោយស្ថានភាពជម្ងឺកូវីដ ហើយយើងកំពុងជួបប្រទះ នឹងកំណើនដ៏រឹងមាំ និងភាពរីកចម្រើន រួមនឹងការកែលម្អយ៉ាងច្រើននៅក្នុងមូលដ្ឋានគ្រឹះនៃផលប័ត្ររបស់យើង ។ យើងស្វាគមន៍ Tanncam ក្នុងនាមជាម្ចាស់ភាគហ៊ុនថ្មី និងជាអ្នកវិនិយោគដ៏ល្បីល្បាញ ហើយយើងរំពឹងថា ពួកគេនឹងក្លាយជាចំណែកដ៏ជោគជ័យមួយ ជាមួយនឹងគោលបំណងយុទ្ធសាស្រ្តនាពេលអនាគតរបស់យើង»។
លោក Anthony Galliano, នាយកក្រុមហ៊ុន Tanncam Investment Pte. Ltd. និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management បានមានប្រសាសន៍ថា «យើងជឿថា DCG បានបង្ហាញពីសមត្ថភាពពិសេសមួយ ក្នុងការចូលទៅក្នុងទីផ្សារប្រកួតប្រជែង ដែលកំពុងមានការរីកចម្រើន និងបង្កើតភាពលេចធ្លោមួយផងដែរ ។ យើងកំពុងវិនិយោគលើអ្វីដែលយើងជឿថាជាអនាគតដ៏ជោគជ័យ, ក្រុមគ្រប់គ្រងដ៏រឹងមាំ និងផលប័ត្រដែលនឹងទទួលបានការរីកចម្រើន។ ក្រុមហ៊ុននេះកំពុងស្ថិតនៅលើចំណុចកំពូលនៃភាពអស្ចារ្យ ហើយយើងរីករាយក្នុងការរួមចំណែកក្នុងការធ្វើដំណើររបស់ពួកគេ»។
លោក Anthony នឹងបម្រើការជាក្រុមប្រឹក្សាភិបាល នៃក្រុម Digital Classifieds Group (DCG ដែលស្ថិតក្រោមការយល់ព្រមពីបទប្បញ្ញត្តិ)៕
CONTACT INFORMATION:
Digital Classifieds Group Pty Ltd
Mathew Care CEO & Co-Founder
+61 409 598 227
[email protected]
Tanncam Investment Pte. Ltd.
Anthony Galliano
+85510902535
[email protected]