(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ លោក ផាកន ឡម (Pakorn Dom) ឬ Mr. Dome ដែលជាតារាចម្រៀង និងតារាសម្តែងដ៏ល្បីប្រចាំព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ លីកាចា ប៊ីយ៊ូធី សាឡន និង HLCC មជ្ឃមណ្ឌលថែរក្សាសម្រស់ សាខាជីបម៉ុង មេហ្គាម៉ល ២៧១» រួមជាមួយនឹងតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ខាន់ ជេមស៍ និងភ្ញៀវកិត្តិយសជាច្រើនទៀត ដែលមកចូលរួមក្នុងកម្មវិធី។

លីកាចា ខេមបូឌា បានចាប់ផ្តើមបើកអាជីវកម្មដំបូងក្នុងឆ្នាំ ២០១៨ ដោយបានទទួលសិទ្ធិផ្តាច់មុខពី លីកាចា ប្រទេសកូរ៉េ ជាក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលបានបើកបំរើសេវាកម្ម ប៊ីយ៊ូធី សាឡន ជាង ៥០ឆ្នាំ មកហើយ ដោយបច្ចុប្បន្ន លីកាចា មានជាង២០០សាខានៅទូទាំងពិភពលោក។ ចំណែក HLCC មជ្ឃមណ្ឌលថែរក្សាសម្រស់ បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដែលមកដល់ពេលនេះ មានអាយុកាល ៩ឆ្នាំហើយ ព្រមទាំងមានសាខាក្នុង ព្រះរាជាណាចក្រកម្ពុជាចំនួន៣ ទីតាំងដូចជា៖ សាខាផ្សារសុវណ្ណា, សាខាទួលគោក និងសាខាទី៣ ជីប ម៉ុង មេហ្គា ម៉ល ២៧១ ដែលនឹងបើកសម្ភោធជាផ្លូវការក្នុងថ្ងៃនេះ តែម្តង។

ផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ជាផ្សារទំនើបធំជាងគេ និងជាតំបន់ដែលមានសក្តានុពលបំផុតដែលបានធ្វើឲ្យ លីកាចា ខេមបូឌា និង HLCC មជ្ឃមណ្ឌលថែរក្សាសម្រស់ ចាប់ដៃគូសហការណ៍ និងបើកដំណើរការសាខាថ្មី ដែលជាសាខាទី៥ របស់ខ្លួន។

បន្ថែមពីនេះ លីកាចា ខេមបូឌា និង HLCC មជ្ឃមណ្ឌលថែរក្សាសម្រស់ មានចក្ខុវិស័យច្បាស់លាស់ ក្នុងការពង្រឹង និងពង្រីករាល់ការបំរើសេវាកម្មផ្នែក ប៊ីយ៊ូធី សាឡន ពិសេសឯកទេសថែរក្សាសម្រស់ ជូនដល់អតិថិជន ដោយនាំចូលនូវបច្ចេកវិជ្ជា បច្ចេកទេស អ្នកជំនាញ ព្រមទាំងផលិតផលដែលមានគុណភាព មកជូនអតិថិជនផងដែរ។
HLCC មជ្ឃមណ្ឌលថែរក្សាសម្រស់ មានឯកទេសថែរក្សាសម្រស់ ដែលមានបច្ចេកវិជ្ជា និងជំនាញពិសេសរបស់កូរ៉េ។ ឧបករណ៍ ផលិតផល ថែរទាំសម្រស់ ១០០ភាគរយ នាំចូលមកពីប្រទេស កូរ៉េ ផ្ទាល់ និងបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលរបស់កូរ៉េថែមទៀតផង។

សូមជម្រាបដែរថា លីកាចា ខេមបូឌា ក៏ជាថ្នាលបណ្តុះបណ្តាលផ្នែក សាឡន ដែលមានគ្រូជំនាញៗ មកពីប្រទេសកូរ៉េ ដោយផ្តោតខ្លាំងទៅលើចំណេះ និងជំនាញពិតប្រាកដទាក់ទងទៅនឹងសាឡននៅក្នុងប្រទេសកម្ពុជា។ កម្ពុជានៅតែមានសក្តានុពលសម្រាប់ការវិនិយោគ លើវិស័យសេវាកម្មផ្នែកសម្ផស្ស នឹងអាចទាក់ទាញលំហូរវិនិយោគ បើទោះបីពេលនេះមានវិបត្តិសង្គ្រាមអ៊ុយក្រែន ដែលបានជះឥទ្ធិពលអតិផរណាជាសកលក៏ពិតមែន ក៏ប៉ុន្តែអាជីវកម្មនានានៅតែបានដំណើរការ និងឈានដល់ពង្រីកសាខាវិនិយោគ ដោយយោងទៅលើវិសាលភាពទីផ្សារនៃប្រទេសកម្ពុជា៕