(កូរ៉េ)៖ Lisa បំបែកកំណត់ត្រារបស់តារាស្រីអង់គ្លេស Adele ខណៈស្នាដៃចម្រៀងឡើងទៅឈរលេខរៀងទី១ លើ ITunes Charts ដែលនេះជាប្រវត្តិសាស្ត្រជាមួយនឹងបទទោលដំបូងរបស់នាង «LALISA»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។ 

កាលពីដើមសប្តាហ៍នេះបទចម្រៀង «LALISA» បានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Top Songs នៅក្នុងប្រទេស Kyrgyzstan ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការចេញផ្សាយរបស់វា ដែលធ្វើឱ្យវាក្លាយជាបទចម្រៀងដំបូងរបស់សិល្បករស្រីក្នុងប្រវត្តិសាស្ត្រ ដែលឈានដល់លេខ១ នៅលើតារាង iTunes Top Songs ក្នុងចំណោមបទមកពីប្រទេស ១០៣ ផ្សេងៗគ្នាលើពិភពលោក។

គួរជម្រាបថា សម្រាប់កំណត់​ត្រា​ចំណាត់​ថ្នាក់​លេខ១ នាពេលកន្លងទៅនោះ ភាគច្រើន​របស់​សិល្បករ​ស្រី​ជា​កម្មសិទ្ធិ​របស់ Adele តារាចម្រៀងអង់គ្លេស ដែល​បាន​ឈរ​លើ​កំពូល​តារាង iTunes ក្នុង​តំបន់ ១០២ ផ្សេង​គ្នា​ជាមួយ​នឹង​បទ «Hello» និង «Easy on Me»៕