(ភ្នំពេញ)៖ បុរីណាឌី បានបង្កើតកម្មវិធីអបអរសាទរការវិលត្រលប់ទៅកាន់សាលារៀន ដើម្បីសិក្សា កម្សាន្ត និងធ្វើទំនាក់ទំនងជាមួយពិភពលោក និងការប្រកាសបេក្ខភាពដែលបានឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីសំណេរស្មេរតូចរៀបចំដោយបុរីណាឌី ដែលមានការចូលរួមដោយ អ្នកនាង ផន សុផារី និងកូនៗរបស់គាត់ បេឡា និងអេលី ជាភ្ញៀវកិត្តិយស។
កម្មវិធីនេះបានចាប់ផ្តើមពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យលក់បុរី ណាឌី។
លោក Henry Luo ប្រធានផ្នែកលក់នៃបុរី ណាឌី បានលើកឡើងថា បន្ទាប់ពីបវេសនកាលដ៏វែងដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌរួចមក វាក៏ជាពេលវេលាដែលកុមារទាំងអស់ត្រូវវិលត្រលប់ទៅកាន់សាលារៀនដើម្បីសិក្សាបន្ត។ ដូចដែលគ្រប់គ្នាបានដឹងហើយថា កាលពី២ឆ្នាំកន្លងផុតទៅនេះ កុមារទាំងអស់ត្រូវស្នាក់នៅតែក្នុងផ្ទះ ដើម្បីសិក្សាតាមរយៈអនឡាញដោយសាតែជំងឺកូវីដ១៩។ របៀបរស់នៅនេះអាចនាំឱ្យមានលទ្ធផលអវិជ្ជមានជាច្រើនសម្រាប់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់កូន។ ដូច្នេះ បានជា បុរី ណាឌី រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីចូលរួមជាមួយឪពុកម្តាយ និងក្រុមគ្រួសារក្នុងសុខុមាលភាពសាលារបស់កូនៗពួកគេ និងលើកកម្ពស់ជំនាញទំនាក់ទំនងសង្គមរវាងកុមារមួយទៅក្មេងមួយទៀត។
លោក Luo បន្ថែមថា «បុរី ណាឌី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់គ្រួសារអ្នក ដូច្នេះហើយ យើងផ្តល់ជូននូវសម្ភារៈបរិក្ខារដ៏ធំទូលាយសម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងអគារជាច្រើន រួមទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងសួនច្បារ។
សូមជម្រាបផងដែរថា ការប្រលងសរសេរអត្ថបទសេ្មរតូច របស់បុរី ណាឌី បានចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បុរី ណាឌីបានចាប់ផ្តើមបើកការបោះឆ្នោតគាំទ្រដល់បេក្ខភាពតាមរយៈបណ្តាញសង្គមអនឡាញតាំងពីថ្ងៃពុធ ទី២៦ ខែតុលា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដើម្បីសម្រេចបានអ្នកដែលត្រូវទទួលជ័យលាភី ពីសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៣ នៃសាលាប៊េលធីអន្តរជាតិ និងថ្នាក់ទី៦ ពីសាលារៀនអន្តរជាតិអាមេរិកាំង (Ais)។
បុរី ណាឌី ដែលជាគម្រោងអភិវឌ្ឍន៍បុរីមួយ នៃក្រុមហ៊ុន ហ្គោលឌិន ខេមបូឌៀ សេនជូរី (GCC) មិនមែនត្រឹមតែជាអ្នកអភិវឌ្ឍន៍នោះទេ ថែមទាំងបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារដែលនឹងមកស្នាក់នៅក្នុងបុរីផងដែរ។ ហេតុនេះហើយទើបបុរី ណាឌី អញ្ជើញអ្នកស្រី ផន សុផារី ធ្វើជាវាគ្មិនក្នុងចែករំលែកបទពិសោធន៍ លើប្រធានបទ ភាពជាម្តាយ និងវិធីថែទាំកូនៗរបស់គាត់ទៅកាន់ទស្សនិកជនជាង៧ពាន់នាក់ ដែលបានតាមដានទស្សនាការផ្សាយផ្ទាល់ពីគេហទំព័រផ្លូវការរបស់បុរី ណាឌី ក៏ដូចជាអ្នកដែលបានចូលរួមដោយផ្ទាល់នៅការិយាល័យលក់បុរី ណាឌីផងដែរ។
លើសពីនេះ បុរី ណាឌី ក៏បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងសម្រាប់កូនស្រីទាំង២ គឺBella និង Ellie ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ការស្រលាញ់ និងគាំទ្រពួកគេ និងដើម្បីអបអរថ្ងៃខួបកំណើតកូនស្រីដ៏គួរឲ្យស្រលាញ់របស់នាង គឺ Ellie ផងដែរ។ ព្រឹត្តិការណ៍នេះ បានដំណើរការដោយជោគជ័យ ដោយមានមនុស្សជាច្រើនចូលរួម និងផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះគម្រោងបុរី ណាឌី និងធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃដើម្បីក្លាយជាម្ចាស់ផ្ទះនៃគម្រោងបុរី ណឌីផងដែរ។
បុរី ណាឌី ជាគម្រោងអភិវឌ្ឍន៍សហគមន៍ប្រណិតថ្មីមួយ ដែលរួមបញ្ចូលការរស់នៅបែបទំនើបទាន់សម័យ ជាមួយនឹងសម្រស់ធម្មជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ។ ការអភិវឌ្ឍន៍លំនៅដ្ឋានលើផ្ទៃដីទំហំ ៣៤ ហិចតានេះមានលក្ខណៈពិសេសជាច្រើននៃគេហដ្ឋានលំដាប់ខ្ពស់ដែលត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាសោភ័ណភាពល្អឥតខ្ចោះតែមួយគត់នៅក្នុងទេសភាពដ៏ស្ងប់ស្ងាត់ហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតងដែលមិនធ្លាប់មាន និងអមដោយទន្លេដែលកំណត់អត្តសញ្ញាណភូមិសាស្ត្ររបស់រាជធានីភ្នំពេញ។
បុរី ណាឌី គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលគ្រប់គ្រងដោយ GC City ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រោម GCC Group ។
សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី និងការណាត់ជួបដើម្បីទស្សនាផ្ទះគម្រូ សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ និងតេលេក្រាម 085 887 885 និង Facebook https://www.facebook.com/NADIBYGCC ៕