(ភ្នំពេញ)៖ សណ្ឋាគារ រ៉ូសវូដភ្នំពេញ នឹងរៀបចំកម្មវិធីបង្ហាញទីតាំងដែលមានផ្តល់សេវាកម្មជាច្រើនសម្រាប់រៀបចំពិធីភ្ជាប់ពាក្យ និងពិធីអាពាហ៍ពិពាហ៍នៅថ្ងៃទី ១ ខែតុលា ដែលគូស្នេហ៍នឹងមានឱកាសទទួលបានបទពិសោធន៍ពីកន្លែងរៀបចំកម្មវិធីដ៏ប្រណីតរបស់សណ្ឋាគារ និងជួបជាមួយនឹងដៃគូល្បីៗ។

សណ្ឋាគារ រ៉ូសវូដភ្នំពេញ មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងអំពីពិព័រណ៍ពិធីភ្ចាប់ពាក្យ “Rosewood Romance” ជាលើកដំបូងដែលនឹងរៀបចំឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។ កម្មវិធីដ៏ឱឡារឹកនេះផ្តល់ឱកាសដ៏វិសេសវិសាលដល់គូស្នេហ៍ឱ្យទទួលបានបទពិសោធន៍ពីទីតាំងរៀបចំកម្មវិធីរបស់សណ្ឋាគារដោយផ្ទាល់តាមរយៈការបង្ហាញពីគំនិតដ៏សម្បូរបែបសម្រាប់ពិធីភ្ជាប់ពាក្យ និងអាពាហ៍ពិពាហ៍ ក៏ដូចជាជួបជាមួយនឹងក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យរៀបចំអាពាហ៍ពិពាហ៍។

មិនថាលោកអ្នកមានក្តីស្រមៃចង់រៀបចំនូវពិធីភ្ជាប់ពាក្យបែបសាមញ្ញ ពិធីអាពាហ៍ពិពាហ៍បែបឆើតឆាយ ឬសម្រាប់តែក្រុមគ្រួសារនិងមិត្តភក្ដិជិតសិទ្ធិ ឬពិធីលៀងសោយភោជន៍ដ៏ល្អប្រណីតសម្រាប់ភ្ញៀវកិត្តិយសរាប់រយនាក់នោះទេ កម្មវិធីពិព័រណ៍ពិធីភ្ចាប់ពាក្យ “Rosewood Romance” គឺជាទីកន្លែងដែលធ្វើឱ្យពិធីរៀបអាពាហ៍ពិពាហ៍ក្នុងក្តីស្រម៉ៃរបស់អ្នកក្លាយជាការពិត។

ស្វែងយល់ពីកន្លែងដ៏អស្ចារ្យទំាងបី

គូស្នេហ៍នឹងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងទេសភាពទីក្រុង និងទន្លេ ការតុបតែងបែបទំនើបទាន់សម័យ ចំណាំងពន្លឺធម្មជាតិ ជម្រើសការតុបតែងតាមចំណង់ចំណូលចិត្ត ក៏ដូចជាទីតាំងដ៏ធំទូលាយ ព្រមទាំងសេវាកម្មជាច្រើនផ្សេងទៀតដែលផ្តល់ជូនដោយ សណ្ឋាគារ រ៉ូសវូដភ្នំពេញ ។

នៅក្នុងពិព័រណ៍នេះ ភ្ញៀវកិត្តិយសនឹងមានឱកាសចូលទៅក្នុងបន្ទប់ពហុគោលបំណង (multi-purpose Salons) ទាំងបីរបស់សណ្ឋាគារដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត មានទំហំសរុប ៦២០ ម៉ែត្រការ៉េ ដោយបន្ទប់ដ៏ទំនើបនេះមានពន្លឺធម្មជាតិដ៏ស្រទន់អាចមើលឃើញទេសភាពទីក្រុងភ្នំពេញ ជាមួយនឹងពិតានកម្ពស់ ៤.៨ ម៉ែត្រ និងមានទីកន្លែងធំទូលាយសម្រាប់ទទួលទានភេសជ្ជៈ ទទួលទានអាហារ និងរាំលេងកម្សាន្ត។ បន្ទប់នេះអាចទទួលភ្ញៀវកិត្តិយសបានរហូតដល់ ៣០០ នាក់ សម្រាប់ពិធីជប់លៀង (cocktail reception) ឬភ្ញៀវកិត្តិយសចំនួន ១៥០ នាក់សម្រាប់ពិធីជប់លៀងសោយភោជន៍ ហើយបន្ទប់ Salon ក៏ជាជម្រើសដ៏ពិសេសសម្រាប់រៀបចំពិធីភ្ជាប់ពាក្យផងដែរ។

ជួបជាមួយនឹងអ្នកជំនាញនិងអ្នកផ្គត់ផ្គង់ឈានមុខនៅក្នុងវិស័យ

ពិព័រណ៍ពិធីភ្ចាប់ពាក្យនេះប្រមូលផ្ដុំទៅដោយអ្នកជំនាញផ្នែករៀបចំសេវារៀបចំអាពាហ៍ពិពាហ៍ក្នុងប្រទេសកម្ពុជាក្នុងដែលរួមមាន អ្នកជំនាញធ្វើសក់ អ្នកជំនាញរៀបចំតុ អ្នកជំនាញតុបតែងផ្កា និងអ្នកជំនាញថតរូនិងវីដេអូ។ លោកអ្នកនឹងចាប់ផ្តើមថ្ងៃដ៏រ៉ូមែនទិចនេះជាមួយនឹងសេវាស្ប៉ា និងថែទាំរាងកាយដោយ Sense, A Rosewood Spa និង ស្ទូឌីយោធ្វើក្រចក Pedi:Mani:Cure Studio by Bastien Gonzalez។

លោកអ្នកនឹងបន្តទទួលបាននូវបរិយាកាសរីករាយជាមួយនឹងការបង្ហាញការតុបតែងផ្កាដ៏ប្រណីតដោយ Devata Cambodia ពិធីបង្ហាញសម្លៀកបំពាក់ប្រពៃណី ធ្វើម៉ូដសក់ និងផាត់មុខ ដែលបង្ហាញជូនដោយសម្អាងការប្រណីតពិធីដែលជាសម្អាងការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ការបង្ហាញម៉ូដ
សម្លៀកបំពាក់ទំនើបដោយ 1939 Bridal ការប្រគុំតន្រ្តីដោយក្រុមសិល្បៈខ្មែរអមតៈ និងការបង្ហាញការថតរូប និងវីដេអូពី The Ring Wedding Cambodia។

គូស្នេហ៍ក៏នឹងមានរីករាយនឹងការសម្តែងតន្ត្រីផ្ទាល់ ចូលរួមក្នុងកម្មវិធីបង្ហាញស្រាក្រឡុក ភ្លក្សស្រាវីស្គី និងចូលរួមភ្លក្សស្រាទំពាំងបាយជូរដែលរៀបចំឡើងដោយអ្នកជំនាញស្រាក្រហមរបស់ សណ្ឋាគារ រ៉ូស គឺ កញ្ញា Eden Gnean។ ដើម្បីធ្វើឱ្យកាន់តែផ្អែមល្ហែមសម្រាប់គូស្នេហ៍ សណ្ឋាគារវូដភ្នំពេញ នឹងផ្តល់ជូនកាដូដ៏ភ្ញាក់ផ្អើលដល់គូស្នេហ៍ជាមួយនឹងការចាប់រង្វាន់ជាបន្តបន្ទាប់ និងផ្តល់ជូនរង្វាន់អនុស្សាវរីយ៍ពិសេសសម្រាប់គូស្នេហ៍ដែលធ្វើការកក់សាលកម្មវីធីក្នុងកំឡុងពិព័រណ៍ពិធីភ្ចាប់ពាក្យ។

មានជម្រើសជាច្រើនសម្រាប់លោកអ្នក

ពិព័រណ៍ពិធីភ្ចាប់ពាក្យនេះមិនត្រឹមតែផ្តល់ជូននូវទីតាំងដ៏អស្ចារ្យ និងការផ្គត់ផ្គង់ដ៏ល្អប្រណីតនោះទេ កម្មវិធីនេះក៏នឹងបង្ហាញពីសេវាកម្មល្បីៗ សមត្ថភាពក្នុងការរៀបចំភេសជ្ជៈ និងអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់របស់សណ្ឋាគារ សណ្ឋាគាររ៉ូសវូដភ្នំពេញ ។ ជាក់ស្តែង ក្រុមចុងភៅចំណានរបស់សណ្ឋាគារអាចបង្កើតមុខម្ហូបដែលមានរសជាតិដូចនឹងមុខម្ហូបនៅក្នុងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងអំពីរសជាតិ និងចំណូលចិត្តដែលពិសេសប្លែកពីគេរបស់គូស្នេហ៍នីមួយៗ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ សណ្ឋាគារ រ៉ូសវូដភ្នំពេញ សក្ដិសមសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍តែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានភោជនីយដ្ឋានដែលអាចបម្រើអាហារចិនបែបលក្ខណៈផ្ទាល់ខ្លួនជាជាងលក្ខណៈគ្រួសារសម្រាប់ពិធីជប់លៀង។

នៅពេលដែលលោកអ្នកជ្រើសរើស សណ្ឋាគារ រ៉ូសវូដភ្នំពេញ សម្រាប់រៀបចំអាពាហ៍ពិពាហ៍ លោកអ្នកនឹងមានអ្នកជំនាញខាងអាពាហ៍ពិពាហ៍ដែលខិតខំប្រឹងប្រែងធ្វើឱ្យពិធីអាពាហ៍ពិពាហ៍ ឬពិធីភ្ជាប់ពាក្យក្នុងក្តីស្រមៃរបស់លោកអ្នកក្លាយជាការពិត។ ដោយមានជំនួយពីអ្នករៀបចំកម្មវិធីដែលមានជំនាញច្បាស់លាស់ លោកអ្នកអាចជ្រើសរើសរៀបចំកម្មវិធីតាមចំណង់ចំណូលចិត្ត មិនថាជាភេសជ្ជៈស្វាគមន៍ ឬពណ៌សម្រាប់លម្អពិធី កន្សែង កម្រាលតុ ចាន ស្លាបព្រា សម កាំបិត ការតុបតែងផ្កា និងការរៀបចំផ្សេងៗទៀត។

កម្មវិធីបង្ហាញទីតាំងសម្រាប់រៀបចំពិធីភ្ជាប់ពាក្យ និងអាពាហ៍ពិពាហ៍ “Rosewood Romance” នឹងរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នៅបន្ទប់ Salon ១ ជាន់ទី ៣៦ នៃសណ្ឋាគាររ៉ូសវូដភ្នំពេញ។

កម្មវិធីបង្ហាញទីតាំងសម្រាប់រៀបចំពិធីភ្ជាប់ពាក្យ និងអាពាហ៍ពិពាហ៍ “Rosewood Romance” នឹងរៀបចំឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នៅបន្ទប់ Salon ១ ជាន់ទី ៣៦ នៃសណ្ឋាគាររ៉ូសវូដភ្នំពេញ។