(ភ្នំពេញ)៖ Hôtel KVL ដែលជាគម្រោងថ្មីចុងក្រោយរបស់ Vattanac Group ស្ថិតនៅទីតាំងតាមបណ្ដោយវិថីស៊ីសុវត្ថិ នឹងបើកដំណើរការទទួលភ្ញៀវ ចាប់ពីខែសីហា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងបាវចនា «រចនាឡើង ដើម្បីភ្ជាប់ទំនាក់ទំនង» ដោយបំពេញគ្រប់តម្រូវការទាំងអស់ របស់អ្នកដំណើរសម័យថ្មី នៅក្នុងបរិយាកាសសណ្ឋាគារលក្ខណៈសហសម័យ ទំនើបទាន់សម័យ និងមុខងារដំណើរការគ្រប់បែបយ៉ាង។

សណ្ឋាគារនេះមានទីតាំងស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ត្រ មានចម្ងាយរំលងតែមួយផ្លូវពីព្រះបរមរាជវាំង និងសារមន្ទីរជាតិ ព្រមទាំងបែរមុខទៅ រកទីប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ អគារទើបសាងសង់ថ្មីដ៏គួរឱ្យទាក់ទាញនេះ ផ្ដល់នូវអារម្មណ៍មិនដែលធ្លាប់ មានពីមុនមកអំពីរចនាបថ ស្ថាបត្យកម្មទំនើបមកក្នុងតំបន់។

សណ្ឋាគារនេះមានកម្ពស់៧ជាន់ សាងសង់ឡើងដោយមានហ៊ុមព័ទ្ធ ទៅដោយដំបូលពន្លឺព្រះអាទិត្យស្អាតប្លែកជាមួយនឹងអាងទឹកជះពន្លឺធម្មជាតិ ចូលមកពេញបរិវេណ ទីធ្លារួម។ សណ្ឋាគារមាន ៧៦បន្ទប់ បែងចែកជា ៥ប្រភេទ មានចាប់ពីបន្ទប់ Atrium ដ៏កក់ក្ដៅ និងផាសុកភាព រហូតដល់បន្ទប់ KVL Suites ធំទូលាយដែលផ្ដល់នូវ ទេសភាពទីក្រុង និងទន្លេស្រស់ល្អផ្ដាច់គេ។ គ្រប់បន្ទប់ទាំងអស់ គឺសុទ្ធតែបំពាក់ជាមួយនឹងគ្រឿងសង្ហារឹម នឹងគ្រឿងតុបតែងអ៊ីតាលីបែបទំនើប ហើយបន្ទប់ទឹកគឺមានបំពាក់ ជាមួយនូវក្បាលផ្កាឈូកងូតទឹកដូចទឹកភ្លៀងផងដែរ។

អាហារ និងភេសជ្ជៈនៅសណ្ឋាគារ Hôtel KVL ធ្វើឱ្យអ្នកចូលចិត្តសាកល្បងអាហារថ្មីៗនៅទីក្រុងភ្នំពេញទន្ទឹងរង់ចាំ។ ភោជនីយដ្ឋានប្រចាំសណ្ឋាគារ គឺភោជនីយដ្ឋាន El Tapas នឹងបម្រើជូននូវអាហារអេស្ប៉ាញទំនើប ស្រាក្រហមល្បីៗ និងស្រាក្រឡុកធ្វើឡើងផ្ទាល់ដៃនៅក្នុងបរិយាកាសបន្ទប់ក្រោមដីមានលក្ខណៈរស់រវើក។ មេចុងភៅ លោក Mario Yufera បាននាំយកបទនូវពិសោធន៍រយៈពេល១០ឆ្នាំរបស់លោកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី រួមទាំងបទពិសោធន៍នៅភោជនីយដ្ឋាន Restaurant Breda នៅអាំស្ទែដាំ និងសណ្ឋាគារ Rosewood Hotel នៅរដ្ឋធានីយ៉ាំងហ្គូនផងដែរ។

ដោយមានស្រុកកំណើតនៅទីក្រុងអាលីកាន់តេ ភាគខាងកើតប្រទេសអេស្ប៉ាញ លោកបានបង្កើតបញ្ជីមុខម្ហូបដែលបង្ហាញឱ្យឃើញ អំពីការស្រឡាញ់ ចូលចិត្តម្ហូបអាហារ នៅទឹកដីកំណើតរបស់លោក ព្រមទាំងចំណង់ចំណូលចិត្តរបស់លោកចំពោះការបម្រើជូននូវម្ហូបអាហារពិសេសបែបសហសម័យផងដែរ។

នៅជាន់លើដំបូលរបស់សណ្ឋាគារ នឹងក្លាយជាទីកន្លែងសម្រាប់បារ លើដំបូលថ្មីរបស់ Up by KVL ដែលមានបម្រើជូននូវស្រាក្រឡុកថ្មីៗ ឌីជេ ពេលរាត្រី និងអាហារ បែបអាស៊ី និងអឺរ៉ុបសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី បារ Up by KVL គឺបង្កើតឡើងដើម្បីក្លាយជាទិសដៅដ៏រស់រវើកសម្រាប់ទាំងភ្ញៀវរបស់សណ្ឋាគារ និងប្រជាជននៅទី ក្រុងភ្នំពេញ។ ហាងកាហ្វេ The Alchemist នឹងផ្ដល់នូវកាហ្វេដែលដាំនៅក្នុងតំបន់ ព្រមទាំងសាំងវ៉ិច នំខេក និងនំច្រើនប្រភេទដែលធ្វើឡើងដោយផ្ទាល់ដៃ ហើយប៊ីស្ត្រូ Skylight នឹងបើកបម្រើជូនសម្រាប់ការទទួលទានអាហារផងលំហែពេញមួយថ្ងៃ ដោយមានផ្ដល់ជូនមុខម្ហូបអាស៊ី និងអឺរ៉ុប ចាប់ពីអាហារពេលព្រឹក រហូតដល់ពេលយប់។

អ្នកដំណើរក្នុងគោលដៅធុរកិច្ច និងសហគ្រិនក្នុងទីក្រុង ព្រមទាំងអ្នកធ្វើការផ្នែកឌីជីថល អាចប្រើប្រាស់សម្ភារបរិក្ខារដែល់ផ្ដល់ជូននៅក្នុងបរិវេណធ្វើការរួមគ្នា The Atom។ ទីកន្លែងនេះផ្ដល់ជូនទាំងបរិវេណធ្វើការចំហ និងបរិវេណធ្វើការលក្ខណៈឯកជនបិទជិត ក៏ដូចជាបន្ទប់ប្រជុំ និងបរិវេណកម្មវិធីក្រុមហ៊ុនដែលមានបំពាក់ គ្រឿង សម្ភារៈបរិក្ខារពេញលេញ ស្ថិតនៅទីតាំងងាយស្រួលរក ពោលគឺស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។

លោក Sam Ang Vattanac ដែលជាប្រធានក្រុមហ៊ុន បានឱ្យដឹងថា Hôtel KVL គឺជាសណ្ឋាគារដែលមានភាពរស់រវើក បង្ហាញអំពីលក្ខណៈវប្បធម៌ និងមានភាពច្នៃប្រឌិត របស់កម្ពុជានៅឆ្នាំ២០២២នេះ។ បន្ទាប់ពីវិស័យបដិសណ្ឋារកិច្ចបានឆ្លងកាត់រយៈពេល២ឆ្នាំដ៏លំបាក នៅពេលនេះ គឺជាពេលវេលាដែលបង្ហាញ អំពីសេចក្ដីសង្ឃឹម ពិតប្រាកដទៅលើទីផ្សារដែលមានការលូតលាស់ដ៏ឆាប់រហ័សនេះ។ ទីផ្សារនេះ គឺដូចគ្នាទៅនឹងទីផ្សារកម្ពុជាទាំងមូលដែរ ពោលគឺពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការសម្លឹងឆ្ពោះទៅមុខ និងបង្កើតក្ដីស្រមៃឱ្យកាន់តែធំ។

លោក Sam Ang Vattanac ក៏បានបង្ហាញជំនឿជឿថា Hôtel KVL នឹងមានភាពទាក់ទាញចំពោះភ្ញៀវកម្ពុជា ក៏ដូចជាភ្ញៀវ អន្តរជាតិផងដែរ ដោយសម្លឹងឃើញឱកាសនេះ នៅសណ្ឋាគារ Rosewood ភ្នំពេញ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ Vattanac Group មានក្ដីសោមនស្សសូមពាំនាំមកជូននូវអគារលំដាប់ពិភពលោក ដែលផ្ដល់នូវ រចនាបថ គ្រឿងបរិក្ខារ និងលក្ខណៈពិសសេស ប្រណីតៗ ដែលសក្ដិសមសម្រាប់ អ្នកដំណើរសម័យថ្មី និងភ្ញៀវមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា HÔTEL KVL គឺជាកន្លែងលំហែកម្សាន្តនៅក្នុងទីក្រុងដែលមិនអាចបំភ្លេចបាននេះ អាចនឹងធ្វើឡើងបានដោយគ្រាន់តែចំណាយទឹកប្រាក់ចាប់ពី ១៦៨$ ឡើងទៅសម្រាប់បន្ទប់ Deluxe Room (តម្លៃដើម ២៧០$) បូករួមជាមួយនឹងចំណុចដូចខាងក្រោម៖

* អាហារពេលព្រឹកសម្រាប់មនុស្ស ២នាក់នៅភោជនីយដ្ឋាន Skylight
* អាហារពេលល្ងាចរសជាតិដើមរបស់អេស្បាញសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋាន El Tapas
* អាច check-in ចាប់ពីម៉ោង ០៩៖០០ ព្រឹក និង check-out បានរហូតដល់ម៉ោង ០៨៖០០យប់ (ស្នាក់នៅបានរហូតដល់ ៣៦ម៉ោង)
ម៉ឺនុយអាហារពេលល្ងាចរួមគ្នា៖
* ស្រា “El Tapas Sangria” (ក្រហម ឬស ) ចំនួន ២កែវសម្រាបមនុស្សម្នាក់
* Tapas board
* មឹកអាំង (Roasted pulpo)
* គ្រឿងសមុទ្រ Paella សម្រាប់មនុស្សពីរនាក់
* នំខេកឈីស Basque ប្រចាំភោជនីយដ្ឋាន

សម្រាប់ការកក់
https://book-directonline.com/properties/kvlhotelphnompenhdirect?locale=en&items[0][adults]=1&items[0][children]=0&items[0][infants]=0¤cy=USD&checkInDate=2022-08-01&checkOutDate=2022-08-02&trackPage=yes&promocode=W-DCP

សម្រាប់ព័ត៌មានលម្អិត ឬរូបថតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 936 333 ឬ អ៊ីមែល [email protected]