(ភ្នំពេញ)៖ តើនឹងមានអ្វីកើតឡើងនៅពេលនិមិត្តសញ្ញាដ៏អស្ចារ្យពីរជួបគ្នា? គម្រោងដ៏ពិសេសតែមួយគត់ចាប់បដិសន្ធិឡើងដើម្បីអបអរសាទរដល់ស្មារតីសេរីភាព និងចំណង់ចំណូលចិត្តនៃការបង្ហាញស្ទីល និងរចនាបថដ៏អស្ចារ្យ តាមរយៈការលាយបញ្ចូលគ្នានៃគំនិតច្នៃប្រឌិតគួរឲ្យភ្ញាក់ផ្អើលមួយដែលបានពាំនាំមកជាមួយនូវភាពទាន់សម័យ វប្បធម៌ដ៏ចែងចាំង និងប្រកបដោយប្រណិតភាព។
វេស៉្បាតែងតែជំរុញឲ្យមាននូវភាពស្រមើស្រមៃដល់វិចិត្រករ សិល្បករ អ្នកច្នៃម៉ូដ និងអ្នកឌីហ្សាញទាំងឡាយនៅទូទាំងពិភពលោក។ ក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ យីហោយក្សដ៏ល្បីល្បាញជាច្រើន រួមមាន Giorgio Armani, Christian Dior, Sean Wotherspoon បានភ្ជាប់ខ្លួនជាមួយនឹងឯកត្តស្ទីលដ៏អស្ចារ្យនៃវេស៉្បា ដែលបានរួមគ្នាបង្កើតនូវជម្រើសឯកគ្មានគូប្រៀប។
ឆ្នាំនេះវាជាពេលវេលាសម្រាប់ការសហការគ្នាមួយដែលមិននឹកស្មានដល់ និងដែលគួរឱ្យរំភើបរីករាយជាទីបំផុស្ថិតក្នុងកម្រិតដ៏កំពូលជាមួយតារាដែលកំពុងតែលេចអណែ្តត និងល្បីល្បាញលើពិភពលោកនោះគឺ Justin Bieber ដែលជាតារាចម្រៀង តន្ត្រីល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិដែលមានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងពិភពលោក ចូលរួមកិច្ចសហប្រតិបត្តិការអស់ពីដួងចិត្តជាមួយ Vespa ដើម្បីបង្ហាញនូវវេស៉្បា JUSTIN BIEBER X ដែលជាម៉ូដែលវេស៉្បាផ្តាច់មុខ ថ្មី មួយដែល បានផ្តួចផ្តើម គំនិត និង រចនា ដោយ អ្នក ចម្រៀងនេះ ផ្ទាល់តែម្តង។
Justin Bieber បានលើកឡើងថា «ជាលើកដំបូង នៅពេលដែលខ្ញុំជិះ វេស៉្បា គឺនៅកន្លែងណាមួយនៅអឺរ៉ុប ប្រហែលជានៅទីក្រុងឡុងដ៍ ឬប៉ារីស។ ខ្ញុំគ្រាន់តែចាំបានថា នៅពេលដែលខ្ញុំឃើញវេស៉្បានៅពេលនោះភ្លាម គឺធ្វើឲ្យខ្ញុំចង់ជិះម៉ូតូនេះតែម្តង។ ហើយនៅពេលនោះ ខ្ញុំបានបង្កើតនូវអនុស្សាវរីយ៍ដ៏អស្ចារ្យមួយ នៅពេលខ្យល់បោកបក់កាត់សក់របស់ខ្ញុំ គឺខ្ញុំមានអារម្មណ៍ទទួលបាននូវសេរីភាពគ្មានការរំខានឡើយ ហើយដែលបានធ្វើឲ្យខ្ញុំ មានសេចក្ដីរីករាយជាខ្លាំង»។
ភាពទាក់ទាញមានមន្តស្នេហ៍ដែលមិនចេះសាបសូន្យនៃម៉ូដែលវេស៉្បាថ្មី រចនាឡើងដោយ Justin Bieber បានឆ្លុះបញ្ជាំងពីភាពច្នៃប្រឌិតរបស់គាត់ ដែលតែងតែកើតមានឡើងនៅគ្រប់ពេលដែលគាត់នឹកភ្នែកស្រមៃចង់បាននូវអ្វីដែលប្លែកដាច់ពីគេ ដើម្បីបង្កើតបានជាការបំផុសគំនិតដ៏បរិសុទ្ធមួយ។
Justin Bieber បានបង្ហាញដល់ទស្សនិកជនថា «ខ្ញុំស្រលាញ់វេស៉្បា ហើយការចាប់ដៃគូជាមួយម៉ាកយីហោក្លាស៊ីកទាន់សម័យដែលមិនចេះសាបសូន្យមួយនេះ ពិតជាអស្ចារ្យណាស់។ ការដែលខ្ញុំអាចបង្ហាញខ្លួនខ្ញុំផ្ទាល់មិនថា តាមរយៈសិល្បៈ តន្ត្រី ឬតាមរយៈរូបសម្ផស្សអ្វីនោះទេ ប៉ុន្តែការដែលអាចអនុញ្ញាតឲ្យខ្ញុំបានបង្ហាញខ្លួនខ្ញុំពីអ្វីមួយដែលគ្មានអ្វីនោះ នោះហើយ វាជាបំណែកមួយនៃរូបខ្ញុំ។ គោលបំណងចុងក្រោយបំផុតក្នុងការបង្កើត និងការរចនា គឺជាការដែលយើងអាចបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការបង្វិលកង់នេះឯង»។
ស្ទីលដ៏ល្អឯកនៃម៉ូដែលថ្មីនេះ គឺជារចនាបថដ៏ពិសេសនៃវេស៉្បាដែលបានរចនាឡើងដោយស្នាដៃតារាកំពូល Justin Bieber ផ្ទាល់តែម្ដង ដែលបានរំលេចឡើងនូវស្ទីលប្លែកថ្មី។
ពណ៌ស ដែលជ្រើសរើសផ្ទាល់ដោយតារាចម្រៀងរូបនេះបានឆ្លងកាត់គ្រប់សារធាតុទាំងអស់នៃ Vespa Sprint ថ្មី។ ពីកែបអង្គុយ ដល់ដៃចង្កូត កាំកង់ ។ល ។ ស្លាកសញ្ញាឡូហ្គោ និងស្ទីលអណ្តាតភ្លើង ដែលបានគូសនៅលើតួម៉ូតូពណ៌សនោះ គឺជា ស្ទីលដែលតារាចម្រៀងរូបនេះចង់ដាក់លើការរចនារបស់គាត់ដើម្បីបង្ហាញនូវភាពច្នៃប្រឌិតរំលេចពណ៌ដ៏រស់រវើក និងពោរពេញទៅដោយថាមពល ជាតម្លៃដែលបានចែករំលែកដោយ Justin Bieber និង Vespa ។
វេស៉្បាម៉ូដែល JUSTIN BIEBER X នេះត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងម៉ាស៊ីនក្លាស៊ីក កម្លាំង 50cc, 125cc និង 150cc ជាកម្រិតកម្លាំងម៉ាស៊ីនដែលបានបង្កើតប្រវត្តិសាស្ត្ររបស់ម៉ូតូវេស៉្បា ហើយដែលឥឡូវនេះ ត្រូវបានកែលម្អដោយគោរពពេញលេញ ទៅតាមបទប្បញ្ញត្តិគាំពារបរិស្ថានថ្មីៗចុងក្រោយបំផុត។ រូបរាងធរណីមាត្រពិសេសសម្រាប់យុវវ័យសម័យថ្មីរបស់វេស៉្បាម៉ូដែលនេះបានបង្កើតឲ្យមានតួស្រាលតែរក្សាបាននូវលំនឹង ខណៈដែលរបារដៃចង្កូត ជាមួយនឹងចង្កៀងមុខរាងចតុកោណកែងដែលបានរំលេចចេញ ស៊ីសង្វាក់គ្នាជាមួយនឹងអេក្រង់ TFT ព្រមទាំងពហុមុខងារជាមួយស្មាតហ្វូនជាដើម។ ភ្លើងអំពូល LED ទាំងមូល និងរង្វង់យ៉ាន់ 12 អ៊ីង ដ៏អស្ចារ្យ គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងរចនាបថ និងបច្ចេកវិទ្យា។
ម៉ូដែលពិសេសផ្តាច់មុខនេះ ត្រូវបានរួមបញ្ចូលមកជាមួយនូវគ្រឿងតុបតែងដ៏ពិសេសៗទៀតផង។ កាបូបមួយ ស្រោមដៃមួយគូ និងមួកសុវត្ថិភាពពណ៌សរំលេចទៅដោយចរិតលក្ខណៈស្ទីលកាលីបរបស់តារា Justin Bieber ព្រមទាំងស្ទីលអណ្តាតភ្លើង ដែលនឹងរឹតតែធ្វើឱ្យដំណើរកម្សាន្ត និងបទពិសោធន៍ជាមួយវេស៉្បាកាន់តែមានភាពលំដាប់។
ក្រុមហ៊ុនចាប់ផ្ដើមទទួលកក់ចាប់ពីថ្ងៃនេះតទៅ។ សូមអញ្ជើញរួសរាន់មកកក់ទុកឲ្យបានមុន ដើម្បីបំពេញបំណងរបស់លោកអ្នកទាំងឡាយដែលស្រលាញ់វេស៉្បា ព្រោះម៉ូដែលដ៏ពិសេដែលលោកអ្នកកំពុងរង់ចាំនេះ មានចំនួនកំណត់។
សូមស្វែងរកព័ត៌មានលម្អិតបន្ថែមនៅលើគេហទំព័រ vespa.com ឬនៅលើទំព័រពិសេសអំពី JUSTIN BIEBER X VESPA៕