(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ រីជ ឈី អ៉ិនវេសមេន ឯ.ក នាថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២១ បានសម្ពោធបើកដំណើរការក្រុមហ៊ុនជាផ្លូវការ ជាមួយនឹងការអះអាងថា ខ្លួនមាន ៩ចំណុចសំខាន់ៗ ទើបស្ថាបនិកក្រុមហ៊ុន សម្រេចបើកដំណើរការអាជីវកម្ម ទោះបីជាក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
មកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បាននិងកំពុងរីកតែចំរើន ហើយក្នុងនោះទៀតសោធ យើងក៏ឃើញមានក្រុមហ៊ុនអចលនទ្រព្យជាច្រើន បាននិងកំពុងតែបង្កើតឡើងថ្មីៗជាបន្តបន្ទាប់ ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយមេរោគ កូវីដ១៩ក៏ដោយ ក៏ដំណើរការប្រតិបត្តិក្រុមហ៊ុនទាំងនោះនៅតែដំណើរការជាធម្មតា។
នេះបានសរបញ្ជាក់ឲ្យឃើញថា ស្ថានភាព និងតំរូវការទីផ្សារអចលនទ្រព្យ នៅតែមានដដែល។ ជាក់ស្តែងដូចជា ក្រុមហ៊ុន អាយ រីជ ឈី អ៉ិនវេសមេន ឯ.ក ទោះបីបានបង្កើតឡើងស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ដោយនៅតែមានគំនិតសុទិដ្ឋិនិយមចំពោះកិច្ចការនេះផងដែរ។
ក្រុមហ៊ុនបញ្ជាក់ថា យើងមាន ៩ចំណុចខាងក្រោម ទើបសម្រេចបើកដំណើរការអាជីវកម្មថ្មី នារដូវកាលកូវីដ១៩ រួមមាន៖
១៖ ក្រុមហ៊ុន អាយ រីជ ឈី អ៉ិនវេសមេន ឯ.ក ដែលពាក្យ IRICHI មកពីពាក្យ «ទីប្រឹក្សាវិនិយោគផ្នែកលំនៅដ្ឋានអន្តរជាតិវៃឆ្លាត-INTERNATIOANL RESIDENTIAL INVESTMENT CONSULTANT HUB INTERLLIGENCE» ជាក្រុមហ៊ុនមួយដែលកើតចេញពីស្ថាបនិកកូនខ្មែរសុទ្ធសាធ រួមមាន៖ លោក ង៉ែត តារា, លោក ផាត សំណាង, លោក សេង ធីតា, លោក សឿន ចាន់ណារ៉ា, អ្នកស្រី លាភ ចាន់ថេង, អ្នកស្រី ម៉ម ស្រីលុច, និងលោក ខុន ភាក់ បានរួមគ្នាបង្កើតឡើង ដែលសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំ លើវិស័យអចលនទ្រព្យ។
២៖ មានទស្សនវិស័យរួមគ្នា៖ ដោយនឹងប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការធ្វើទីផ្សារ និងផ្តល់ប្រឹក្សាលក់គម្រោងអចលនទ្រព្យ ដែលធ្វើឲ្យក្រុមហ៊ុន និងដៃគូវិនិយោគទទួលបានជោគជ័យជានិច្ចនិរន្ត៍។
៣៖ បេសកកម្មរបស់យើង គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនសេវាកម្មអចលនទ្រព្យកម្រិតឧត្តមភាព ដែលប្រកបដោយក្រមសីលធម៌ ភាពស្មោះត្រង់ ជំនាញវិជ្ជាជីវៈខ្ពស់ ជាមួយនឹងទំនុកចិត្ត ការទទួលខុសត្រូវ ហើយក៍ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការជួយដោះស្រាយរាល់តម្រូវការរបស់អតិថិជនរបស់យើងផងដែរ។
៤៖ តម្លៃស្នូលរួមមាន៖
* I: ផ្តល់ភាពស្មោះត្រង់ និងទំនុកចិត្តជូនដល់អតិថិជន
* R: ទទួលខុសត្រូវចំពោះគុណភាព និងវិជ្ជាជីវៈការងារខ្ពស់
* I: បង្កើតនូវស្ទាយប្លែកៗ ថ្មីៗ មានតែមួយគត់សម្រាប់អតិថិជន
* C: មានភាពច្នៃប្រឌិតក្នុងការផ្តល់ដំណោះស្រាយជូនអតិថិជន និងដៃគូវិនិយោគបានយ៉ាងល្អបំផុត
* H: ស្មោះត្រង់ជាមួយដៃគូវិនិយោគ, ក្រុមការងារនិងជាពិសេសមានភក្តីភាពជាមួយក្រុមហ៊ុន អាយ រីជ ឈី អ៉ិនវេសមេន ឯ.ក
* I: ក្រុមភ្នាក់ងារដែលមានលក្ខណ: ពិសេសប្លែកដាច់គេ។
៥៖ គោលដៅរួមរបស់យើង៖
* ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈបង្កើតឲ្យមានឱកាសការងារ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យសង្គមជាតិមានភាពរីកចំរើនឆាប់រហ័ស
* ជួយដៃគូវិនិយោគ ម្ចាស់អភិវឌ្ឍន៍គម្រោងឲ្យទទួលបានជោគជ័យលើការវិនិយោគរបស់ខ្លួន
* ធ្វើឲ្យក្រុមហ៊ុន និងសមាជិសមាជិកាទាំងអស់រីកចំរើន តាមរយៈការមានសេរីភាពហិរញ្ញវត្ថុ ពេលវេលា សុភមង្គល និងជាពិសេសទទួលបានភាពជោគជ័យរួមគ្នា។
៦៖ ក្រុមហ៊ុន អាយ រីជ ឈី ជាក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនទ្រព្យ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលមានឯកទេសក្នុងការធ្វើទីផ្សារ និងការផ្តល់ប្រឹក្សាវិនិយោគ លក់គម្រោងអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៧៖ ការមើលឃើញពីអនាគត និងចន្លោះខ្វះខាតនៃទីផ្សារអចលនទ្រព្យ ជាពិសេសការបំពេញតាមសេចក្តីត្រូវការ និងទិន្នការនៃការប្រើប្រាស់សេវាកម្មក្រុមហ៊ុនអចលនទ្រព្យ មានការកើនគួរឲ្យគត់សំគាល់។
៨៖ ក្រុមហ៊ុន អាយ រីជ ឈី ជាក្រុមហ៊ុនមួយ ដែលរៀបចំឡើងតាមបទដ្ឋានអរន្តជាតិ ដោយបំពាក់ប្រពន្ធ័ការងារថ្មី តាមបែបឌីជីថល រួមមាន៖ ថ្នាក់ដឹកនាំពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ រចនាសម្ព័ន្ធគ្រប់គ្រងមានស្ដង់ដារ និងច្បាស់លាស់ ប្រព័ន្ធនៃការគ្រប់គ្រងធនធានមនុស្សមានភាពរឹងមាំ មានផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិការងារត្រឹមត្រូវ បុគ្គលិកនិងដៃគូសហការលក់ត្រូវបានបណ្តុះបណ្តាល ឲ្យមានជំនាញនិងវីជ្ជាជីវៈខ្ពស់ ដោយត្រៀម និងចាំបម្រើសេវាកម្មជូនអតិថិជន ២៤ម៉ោង។
៩៖ ការផ្តល់ជូនអត្ថប្រយោជន៍៖ អាយ រីជ ឈី មានគោលការណ៍ច្បាស់លាស់ ក្នុងបែងចែកភាគលាភ និងកំរៃជើងសារដែលទទួលច្រើនជាងក្រុមហ៊ុនផ្សេងៗ ក្នុងការបែងចែកជូនដៃគូសហការ ក៏ដូចជាមួយបុគ្គលិកផងដែរ ដោយឈរលើភាពស្មោះត្រង់ និងតម្លាភាពខ្ពស់៕
«ក្រុមហ៊ុន អាយ រីជ ឈី អ៉ិនវេសមេន ឯ.ក ជាដៃគូរវិនិយោគដ៏ល្អបំផុតរបស់អ្នក!»