(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរជាបន្តបន្ទាប់ នៅពេលនេះផលិតកម្ម Galaxy Navatra បានបង្វែរអារម្មណ៍ទស្សនិកជន មកសណ្តាប់នូវបទចម្រៀងថ្មី បែបមនោសញ្ចេតនាមួយបទ ក្រោមចំណងជើងថា «មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ» ខណៈបទនេះបាននឹងកំពុងអង្រួនទស្សនិកជនយ៉ាងខ្លាំង ដោយសារមានអត្ថន័យត្រូវនឹងសាច់រឿង របស់ដៃគូស្នេហាមួយចំនួននាពេលបច្ចុប្បន្ន។

បទថ្មី «មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ» ច្រៀងរួមគ្នាដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាមួយនឹង តន់ ចន្ទសីម៉ា ក្រៅពីទឹកដមសំនៀងពីរោះហើយនោះ គេសង្កេតឃើញថា បទនេះជារសជាតិថ្មី និងប្លែកមួយបែប និពន្ធឡើង ត្រូវនឹងសាច់រឿងរបស់គូស្នេហ៍មួយចំនួន ក្នុងសង្គមបច្ចុប្បន្ន ពោលគឺបាន ឆ្លុះបញ្ចាំងពីបញ្ហា នានា ដែល កើត ឡើង ក្នុង ទំនាក់ទំនង រវាង មនុស្ស ប្រុសស្រី២នាក់ ខណៈម្នាក់ៗ មាន ការ លំបាក និង បញ្ហា រៀង ខ្លួន មិនមានការយល់ចិត្តគ្នាទៅវិញទៅមក ហើយពង្រីកបញ្ហាកាន់តែធំ ដោយសារគ្មាន វិធី ពន្យល់ គ្នាទៅវិញទៅមក។

ចម្រៀងមួយបទនេះ បញ្ចេញមិនទាន់បានមួយចំអិនកំពឹសផង គឺមានទស្សនិកជនចូលស្តាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបង្ហាញយ៉ាងច្បាស់ថា ការច្រៀងឆ្លងឆ្លើយគ្នារវាងតារាប្រុសស្រីទាំងពីរ គឺពិតជាស័ក្កិសមតែម្តង

ដូច្នេះដើម្បីជ្រាបថា បទថ្មីនេះមានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖