(ភ្នំពេញ)៖ ឯកឧត្តម ប៉ាល់ ចន្ទតារា ត្រូវបាន​ព្រះមហាក្ស​ត្រ​ ត្រាស់បង្គាប់​តែងតាំង រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងអាណត្តិទី០៦នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនម៉េងឡេងអ៉ីវគ្រុប សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម ប៉ាល់ ចន្ទតារា និងសូមគោរពជូនពរ ឯកឧត្ដម​ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបបានដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសមប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕