(ភ្នំពេញ)៖ ក្នុងឱកាសដែល​ ឯកឧត្ដម នៃ ប៉េណា ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤, ឯកឧត្ដម ប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាល និងជាទីប្រឹក្សារាជារដ្ឋាភិបាល និងលោកជំទាវ កែវ រស្មី ព្រមទាំងបុត្រ និងចៅៗ សូម​គោរពជូនពរ និងអបអរសាទរ ឯកឧត្ដម អនុប្រធានទី១ នៃព្រឹទ្ធសភា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដម នៃ ប៉េណា និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅៗ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕