FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
លោក ត្រាំ ទាត់ចោលការវាយតម្លៃរបស់មេចារកម្មអាមេរិក ដែលថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរ * រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ថៃ កសាងប្រាសាទ Siha Nakhon ចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ គឺបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ * ខេត្តបាត់ដំបង ដាក់ឱ្យអនុវត្តន៍ការញែកសំរាម, នេះជំហានថ្មីក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក រួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាស្អាត» * ប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំទៅធ្វើការឲ្យពួកក្រុម Cybercrime * មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា៖ ថៃកំពុងកើនឡើងបទល្មើសឆបោកតាមអនឡាញ ហើយសារព័ត៌មានបរទេសច្រើនចេញផ្សាយលើរឿងបទល្មើសនេះ ! * វិភាគអន្តរជាតិ៖ ហេតុអ្វីរុស្ស៉ីឈរមើលអ៉ីស្រាអែលសំពងអ៉ីរ៉ង់? * Fresh Exclusive: តើការបញ្ចេញសំឡេងកិច្ចសន្ទនា១៧នាទី ជាវិធីសាស្ត្រជួយសង្គ្រោះស្ថានការណ៍ដែរឬទេ? * សម្តេចតេជោ ហ៊ុន សែន៖ ថៃលេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនងាប់ដោយសារការផ្តាច់ប្រេងពីថៃទេ! * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់អ្នកវិនិយោគជ្រើសរើសកម្ពុជា ដើម្បីវិនិយោគកិច្ចការផ្សេង ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាបន្ដរក្សាស្ថេរភាពនយោបាយ * សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ៥ខែដំបូងឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៩០ ក្រោមទុនវិនិយោគ ៤.២ពាន់លានដុល្លារ ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ២.៩៥លាននាក់ កើន ១១% * ក្រុមសកម្មជនថៃទាមទារឲ្យនាយករដ្ឋមន្ត្រី ផែថុងថាន លាលែងពីតំណែង, គ្រោងធ្វើបាតុកម្ម * លោកស្រី Paetongtarn កំពុងប្រឈមឱសានវាទលាលែងពីតំណែង ដើម្បីបញ្ចៀសការដួលរលំរដ្ឋាភិបាលចម្រុះ * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Senate President calls for Paetongtarn's impeachment over leaked audio * Cambodian Minister of Culture Condemns Thai Replica of Angkor Wat as Violation of Khmer Identity * Samdech Techo Hun Sen: Thailand's Threatening Game Will Lead to Its Own Loss, Cambodia Will Not Collapse Due to Thai Oil Cutoff * Royal Government Vows to Safeguard Peace and Stability at all Costs, Says PM * PM Hun Manet: Cambodia Approves 290 Investment Projects Worth $4.2B in the First Five Months of 2025 * Senior Cambodian Police Official: Online Scam Crimes on the Rise in Thailand, Widely Covered by International Media * Fresh News Plus: ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រវត្តិសង្ខេបនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៉ី * SoftBank គ្រោងបង្កើតមជ្ឈមណ្ឌល AI ដ៏ធំនៅរដ្ឋ Arizona ដែលមានតម្លៃ ១ ពាន់ពាន់លានដុល្លារ * បញ្ហាអាកាសធាតុនៅអាមេរិក កំពុងគំរាមកំហែងដល់ព្រឹត្តិការណ៍ FIFA Club World Cup 2025 ជាខ្លាំង * Meta ប្តូរយុទ្ធសាស្ត្រជួល CEO ក្រុមហ៊ុន AI Safe Superintelligence មកធ្វើការ ក្រោយបរាជ័យក្នុងការទិញយកជាមួយតម្លៃ ៣២ពាន់លានដុល្លារ * Amazon បោះទុន ២៣៣ លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការនៅឥណ្ឌា * NOCC ប្រកាសរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
 
 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសម៉ាឡេស៉ី បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ

2025-05-27 09:23pm

(ម៉ាឡេស៉ី)៖ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរតាមយន្តហោះពិសេស ចាកចេញពីនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយ ដោយបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

ការចាកចេញនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ៕

អ្នកបង្កើតអក្សរយូនីកូដខ្មែរ ដាញ់ ហុង៖ កម្មវិធី Telegram ប្រឈមនឹងបិទនៅវៀតណាម នាំគ្នាប្រើ CoolApp របស់ខ្មែរវិញ

2025-05-27 07:19pm

(ភ្នំពេញ)៖ លោក ដាញ់ ហុង ដែលជាអ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោម មួយរូបបានបង្ហាញចំណាប់អារម្មរណ៍របស់លោក ក្នុងជម្រុញ និងលើកទឹកចិត្តឱ្យងាកមកសាកល្បងប្រើប្រាស់ CoolApp ក្រោយកម្មវិធី Telegram កំពុងមានបញ្ហានៅវៀតណាម។ បើតាមសារបង្ហោះរបស់លោកក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

អ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោម រូបនេះបានសរសេរសារបែបនេះថា៖ « Zalo ល្បីនៅវៀតណាម តែពិបាកប្រើនៅកម្ពុជា កន្លងមកអ្នកនៅវៀតណាមរកស៊ីឆ្លងដែនជាមួយកម្ពុជាពឹងលើ Telegram ឥឡូវ Telegram មានបញ្ហាទៀត។ ដល់ពេលសាក CoolApp ម្ដងមើល»។

ជាការកត់សម្គាល់កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ អនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានចុះហត្ថលេខា ភ្ជាប់ជាមួយឯកសារមួយចំនួន បញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាម នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។

ខណៈនៅប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនង CoolApp ដែលបង្កើតឡើងដោយកូនខ្មែរ បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋខ្មែរ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនរហូតដល់ជាង៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ។

សូមជម្រាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕

ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ត្រូវយកមកគ្រប់គ្រងវិញហើយ ក្រោយ Hacker លួចយកកាលពីថ្ងៃទី៦ ខែមេសាថ្មីៗនេះ

2025-04-08 07:58pm

(ភ្នំពេញ)៖ បន្ទាប់ពីក្រុម Hacker លួចយក Facebook ផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ថ្មីនេះ នៅថ្ងៃទី០៨ ខែមេសានេះ ឆ្នាំ២០២៥នេះ ក្រុមជំនាញបច្ចេកទេសបានដណ្ដើមយក Facebook របស់ខ្លួននោះមកគ្រប់គ្រង និងដំណើរជាធម្មតាវិញហើយ ជាមួយនឹងប្រព័ន្ធការពារយ៉ាងរឹងមាំជាងមុន។

គួរឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។ នៅពេលនេះ គ្រប់ការងារបច្ចេកទេស នៃតុលាការកំពូល កំពុងធ្វើការ ដើម្បីដណ្ដើមយកមកវិញ ខណៈដែលជនអនាមិក បានលួចដូរឈ្មោះទៅជា «Julie Booth Enszer»។

គ្រាដែលទំព័រហ្វេសប៊ុកត្រូត្រូវជនអនាមិក យកទៅគ្រប់គ្រងនេះតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភាន់ច្រឡំ ក្នុងករណីដែលមានព័ត៌មានណាមួយ បង្ហោះលើផេកផកនេះ អំឡុងពេលត្រូវបានលួចយកទៅគ្រប់គ្រង៕

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

2024-11-03 07:28am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ស្រវឹងសូមកុំបើកបរ! ស្លាប់២នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែសីហាម្សិលមិញ

2024-08-30 06:52am

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួស៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

2024-07-29 07:03pm

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បាននាំយកនូវកុំព្យូរទ័រចំនួន៣០០គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយ ក.ប.ទ. បាននិងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជូនដល់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។

បន្ថែមលើនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ហើយឆ្លៀតក្នុងឱកាស នោះផងដែរ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងក្រសួងទាំងពីរ៕

ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោល! ក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន ៥រូប មកពីស្រុកត្រាំកក់ ខេត្តតាកែវ ប្រកាសផ្តាច់ខ្លួន និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

2024-07-16 09:22pm

(តាកែវ)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។

នៅពេលនេះក្បាលម៉ាស៊ីនគណបក្សភ្លើងទៀនចំនួន៥រូប មកពីឃុំពពេល ចំនួន២នាក់, ឃុំឧត្តមសូរិយា ចំនួន២នាក់ និងឃុំលីបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ១នាក់ សរុប៥នាក់ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានរូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិ នា ពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅគេ ឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

ពេលនេះរូបគេ បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខ សន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

រូបគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមិថុនា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

2024-06-13 07:06am

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

នាយឧត្តមសេនីយ៍ សៅ សុខា ចេញញ្ញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

2024-04-27 12:09am

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ពិត ចំណាន បរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

2024-04-19 04:22pm

(ភ្នំពេញ)៖ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ពិត ចំណាន តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127 * ប្រាក់ដុល្លារអាមេរិក៖ 300001709996

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

2024-03-03 07:16am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា ចំណែកសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន២ម៉ែត្រ/វិនាទី។
* រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

2023-12-26 02:57pm

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅសាលមហោស្របខេត្តក្រចេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គសន្និបាតបូកសរុបលទ្ធផលការងារនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយបែងចែកជា ៦ក្រុមពិភាក្សា និងបទបង្ហាញអំពីលទ្ធផល នៃការពិភាក្សារបស់ក្រុមនីមួយៗ ជូនអង្គសន្និបាត ព្រមទាំងមានកម្មវិធីសំណួរ-ចំលើយ ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលត្រូវអនុវត្តបន្តផងដែរ។

លោក វ៉ា ថន បានឱ្យដឹងថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត គឺដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក ដែលយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង សម្រេចបានដោយផ្អែកតាមក្របខណ្ឌ នៃតួនាទីភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងជំនាញនៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាលស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។

លោកអភិបាលខេត្ត បញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាព គន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ៖ (ទី១) ថែរក្សា និងថែបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាក និង (ទី២) កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវខិតខំប្រែក្លាយខ្លួនជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបន្តថា ការបម្រើសេវារដ្ឋបាល និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋានក៏ត្រូវបានពង្រឹងគុណភាពសមត្ថភាព ត្រូវកែលម្អជាប្រចាំនៅរបៀបរបប និងអាកប្បកិរិយាការងាររបស់មន្ត្រីនៅមូលដ្ឋានដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នឹងបន្តជំរុញចលនាអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏នៅមានបញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន ហើយទទួលបាន ការផ្តល់នូវការទុកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល៕

ព្រះមេគណខេត្តស្វាយរៀង ផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចែកជូនពលរដ្ឋដែលខ្វះខាត

2023-11-01 01:07pm

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត រួមមានថវិកា ៤,០០០,០០០រៀល, អង្ករ២,០០០គីឡូ ទឹកសុទ្ធ៣៧កេះ, មី៤៩កេះ, ទឹកផ្លែឈើ ៣៧កេះ, ទឹកត្រី១០យួ, ទឹកស៊ីអ៉ីវ៧យួ និងសម្ភារមួយចំនួនទៀត។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគណ ព្រះអនុគណក្នុងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមេគណខេត្ត និងព្រះអនុគណនៅតាមបណ្តាវត្តនានាដែលបានឧបត្តម្ភនៅសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីទុកចាត់ចែងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

សូមបញ្ជាក់ថា ព្រះសង្ឃតាមវត្តអារាមនានាក្នុងខេត្តស្វាយរៀង ដែលពុទ្ធបរិស័ទប្រគេនគ្រឿងឧបភោភ បរិភោគ តែងតែផ្ដល់អំណោយដល់អាជ្ញាធរតាមបណ្ដាស្រុក ក្រុងនានា ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចាត់ចែងយកទៅប្រគល់ជូនពលរដ្ឋ ដែលមានជីវភាពក្រីក្រនៅមូលដ្ឋាន បានជាបន្តបន្ទាប់ផងដែរ៕

ពលរដ្ឋងាយរងគ្រោះបំផុត៥០គ្រួសារ នៅស្រុកកំរៀង បាទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

2023-09-28 03:09pm

(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី រួមជាមួយអនុសាខា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសំណេះសំណាល សួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ រួមមាន គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ និងគ្រួសារងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព ក្រីក្រចំនួន ២២គ្រួសារ មកពីភូមិចំនួន១៧ លើឃុំទាំង៦ នៃស្រុកកំរៀង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ។

លើសពីនេះលោកប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាមនិងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព សូមប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរ
ពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននិងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ថែរក្សាសុខភាពឱ្យបានល្អ ព្រោះថា អំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ក្នុងនាមប្រជាពលរដ្ឋទាំងអស់ លោក សុខ ដែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធ២កេសផងដែរ៕

វត្តព្រះបារមីវង្គតបុរី​ ហៅវត្តទួលក្រសាំង រៀបចំពិធី​ទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023-09-20 07:30am

(ភ្នំពេញ)៖ ព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះរាជាគណៈថ្នាក់ត្រី ព្រះធម្មធរគណរាជធានីភ្នំពេញ ព្រះសាកលវិទ្យាធិការងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា និងជាព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី​ ហៅវត្តទួលក្រសាំង នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំអាចារ្យ គណៈកម្មាធិការ ព្រះសង្ឃ តាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្ត រៀបចំពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕

តើលោកអ្នកចង់ចេះថតរូបប្រកបដោយគុណភាពឬទេ? សូមចុះឈ្មោះជាមួយនឹងវគ្គសិក្សា «ជំនាញថតរូប» ជំនាន់ទី៣ របស់ Fresh News ឥឡូវនេះ

2023-09-16 06:59am

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាជំនាញថតរូប ២ជំនាន់កន្លងមក ពេលនេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (Fresh News Training Center-FTC) បានប្រកាសរៀបចំបើកវគ្គសិក្សាថ្មីមួយទៀត ដែលជាវគ្គសិក្សា «ជំនាញថតរូប» ជំនាន់ទី៣ ហើយចាប់ផ្តើមទទួលសិស្សចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ការសិក្សាលើជំនាញថតរូបនេះមានរយៈពេល៣ខែ ដែលបណ្តុះបណ្តាលផ្ទាល់ដោយ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។ ការសិក្សានឹងធ្វើឡើងរៀងរាល់រសៀល ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង៤។ វគ្គសិក្សាជំនាញថតរូប នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smartphone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផ្សេងៗផងដែរ។

លោក ហេង ស៊ីនិត្យ បានបញ្ជាក់ថា ការថតរូបបានក្លាយទៅជារឿងចាំបាច់មួយនាសម័យទំនើបនេះ ជាពិសេសគ្រប់ស្ថាប័នរដ្ឋ និងឯកជន ត្រូវមានអ្នកជំនាញថតរូប សម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ រូបដែលត្រឹមត្រូវ ប្រកបដោយគុណភាព នឹងបង្កើនតម្លៃបន្ថែម មានអត្ថន័យ ហើយទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC កំពុងដំណើរការវគ្គសិក្សាជាច្រើន ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមានជំនាញសរសេរដំណឹងក្តៅ បទយកការណ៍ ជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនាញថតរូបជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

មានចំណាប់អារម្មណ៍ចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn

អ្នកឧកញ៉ា លាង ម៉េង ផ្ញើសារជូនពរឧកញ៉ា ហ៊ុន ឡាក់ ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោមងារ «អ្នកឧកញ៉ា»

2023-08-16 08:53am

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងជូនពរ ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន Tropicam Group ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោមងារជា «អ្នកឧកញ៉ា»។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា ហ៊ុន ឡាក់ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2023-07-18 07:03am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២២៣នេះ បានចេញសេចក្តីដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។

ក្រសួងបានអំពាវនាវ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

ថ្ងៃនេះ ជាថ្ងៃទី១២នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សូមប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ !

2022-10-31 07:05am

(ភ្នំពេញ)៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖

* ពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់

* ពេលរសៀលចាប់ពីម៉ោង២៖០០ នាទីរសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច។

ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការិយាល័យណាមួយក្នុងឃុំ សង្កាត់ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវបំពេញនូវលក្ខខណ្ឌ ដូចខាងក្រោម ៖

* បង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការចុះឈ្មោះបោះឆ្នោត
* មានសញ្ជាតិខ្មែរ
* មានអាយុ ១៨ ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥)
* មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត
* មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់៕

៤ ខែកក្កដា ឆ្នាំ២០០៥)
* មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត
* មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់៕

កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក ! ស្លាប់៧នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែកក្កដាម្សិលមិញ

2022-07-31 07:06am

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ

2022-06-27 08:07am

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥០នាក់នោះ មាន ០៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៧ករណី និងជនសង្ស័យ ៤៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១០ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា និងបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

2022-03-28 08:27pm

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់, លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងលុបឈ្មោះ គង់ ឡេង ភេទស្រី កើតថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ឈរលេខរៀងទី១៣ ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទិ២៨ ខែមីនា ឆ្នាំ២០២២នេះ។

ការសម្រេចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៧រូប ដឹកនាំដោយលោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងសមាជិក គ.ជ.ប ចំនួន ៦រូប ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿង ចំនួន៣ គឺសំណុំរឿងលេខ ០៨៨ លេខ ១០០ និងលេខ ១០១។

ក្នុងសំណុំរឿងលេខ ០៨៨ ដើមបណ្ដឹងឈ្មោះ សំ សុគង់ មេធាវីតំណាងដោយអាណត្តិ បានប្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេចរបស់គណៈ កម្មការរៀបចំ ការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលបានបដិសេធពាក្យសុំចុះបញ្ជី បេក្ខជននៃគណបក្សភ្លើងទៀន ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សំណុំរឿងលេខ ១០០ ដើមបណ្ដឹងឈ្មោះ យន់ ភារយុត្តិ ជាមេធាវីតំណាងដោយអាណត្តិរបស់ដើមបណ្តឹងឈ្មោះ ផែន រី បានប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយលើកឡើងថា បេក្ខជន ១០រូប ក្នុងបញ្ជីបេក្ខជននោះ មិនបានបំពេញឯកសារដោយផ្ទាល់ដៃទេ។

សំណុំរឿងលេខ ១០១ ដើមបណ្ដឹងឈ្មោះ ឈុន វណ្ណារី ភេទស្រី ជាប្រជាពលរដ្ឋបានប្ដឹងជំទាស់ទៅនឹងឈ្មោះបេក្ខជនលេខរៀងទី១៣ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ថា មិនបានបំពេញឯកសារឈរឈ្មោះជាបេក្ខជនដោយផ្ទាល់ដៃទេ។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

លោក សាយ សំអាល់៖ សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប

2022-03-08 10:40pm

(ព្រះសីហនុ)៖ «សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។ នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ។

លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា នេះក៏ជាឱកាសសម្រាប់យើងកសាងអភិវឌ្ឍន៍ឱ្យកម្ពុជាឈរនៅលើចំណុចមួយ ដែលយើងអាចរស់នៅដោយស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់ និងពិភពលោកបាន។ នេះសរបញ្ជាក់ឱ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលជានាវានាំប្រជាជនកម្ពុជាទៅកាន់ត្រើយសុភមង្គល។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានសម្តែងការអបអរសាទរដល់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលត្រូវបានសមាជិក សមាជិកា បោះឆ្នោតជ្រើសរើសធ្វើជាតំណាងឱ្យគណបក្សដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

លោកបានសម្តែងនូវការរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកបក្សថ្មីចំនួន៨៥១នាក់ ដែលមកពីឃុំចំនួន៤ នៃស្រុកស្ទឹងហាវ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិត មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

គួររម្លឹកថា ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងស្រុកស្ទឹងហាវ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិក បញ្ចូលថ្មី ជាច្រើនរូបទៀត៕

«កម្ពុជាឡើងមកចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍ស្តីពីការងើបចេញពីវីរុសកូវីដ១៩ របស់ Nikkei» ខណៈប្រទេសក្នុងតំបន់ យកជាគំរូក្នុងការអនុវត្តវិធានការ

2022-02-05 11:20pm

(ភ្នំពេញ)៖ «ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី៣ខែមុន»។ ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤៥ ទៅនៅចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ Omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់មានន័យថា ទីកន្លែងនោះបានងាកទៅកាន់តែជិតនឹងការងើបចេញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន ហើយអត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។

កម្ពុជាបាននិងកំពុងដើរទៅមុខជាលំដាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតិចជាង១០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល១ខែកន្លងមកនេះ។

ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមានការបិទខ្ទប់ប្រទេសជា
ទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបានបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំង ដែលផលិតដោយប្រទេសចិន។ គិតត្រឹមខែវិច្ឆិកា ការចាក់វ៉ាក់សាំងរបស់កម្ពុជាបានដើរលឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។ ក្រោយមកនៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាសមាជិកអាស៊ានដំបូងគេដែល បានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ។

របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា «៩៨.៥% នៃមនុស្សពេញវ័យរបស់កម្ពុជា និង ៩៦.៨% នៃកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំង Covid-19 ចំនួន ២ដូស ខណៈដែលប្រជាជនពេញវ័យជិតពាក់កណ្តាលបានទទួលវ៉ាក់សាំងដូសជំរុញរួចរាល់»។របាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា «ប្រហែល៨៥% នៃវ៉ាក់សាំងចំនួន ៤៣.៥ លានដូសដែលកម្ពុជាមាន គឺទទួលបានពីការបញ្ជាទិញពីចិន ឬទទួលបានពីការបរិច្ចាគពីប្រទេសចិន»។

ការសិក្សាមួយចំនួនបានលើកឡើងអំពីការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសទម្រង់ថ្មីៗ ដូចជាវីរុសទម្រង់ Omicron ជាដើម។ រហូតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍អំពីករណីឆ្លងដែលបង្កឡើងដោយ វីរុសទម្រង់ Omicron ប្រមាណ១០០ករណី (យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ)។

ផ្ទុយទៅវិញ ប្រទេសហ្វីលីពីន អាចចាក់វ៉ាក់សាំង Covid-19 បានត្រឹមតែ ៥៣% នៃចំនួនប្រជាជនសរុបរបស់ខ្លួនប៉ុណ្ណោះ ដោយក្នុងនោះតិចជាង ៧% បានទទួលវ៉ាក់សាំងដូសជំរុញ បើគិតត្រឹមចុងខែមករា (យោងតាមគេហទំព័រស្ថិតិ Our World in Data)។ វីរុសទម្រង់ Omicron ដែលមានសមត្ថភាពចម្លងកាន់តែលឿនរហ័សបានវាយប្រហារប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៣៩,០០៤នៅថ្ងៃទី១៥ ខែមករា ដែលបានកើនពីចំនួន ១៦៨ករណីនៅថ្ងៃទី២១ ខែធ្នូ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ការផ្ទុះឡើងបានចាប់ផ្តើមធូរស្រាលបន្តិចហើយ។ មន្ត្រីហ្វីលីពីនបាន និយាយថា «ករណីភាគច្រើនគឺជាករណីស្រាល» ហើយកាលពីថ្ងៃព្រហស្បតិ៍ ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅត្រឹម ៨,៧០០ ករណី។ ប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ដល់ ១១ឆ្នាំ នៅថ្ងៃចន្ទខាងមុខនេះ។

«ជាមួយនឹងការដើរតាមគន្លងរបស់កម្ពុជា» ប្រទេសហ្វីលីពីន នឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសដែល បានចាក់វ៉ាក់សាំងពេញលេញពី ១៥៧ប្រទេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយមិនបានលើកឡើងអំពីរយៈពេលនៃការធ្វើចត្តាឡីស័កឡើយ។

ដោយផ្អែកលើចំណាត់ថ្នាក់ខ្ពស់របស់ពួកគេនៅក្នុងសន្ទស្សន៍នេះ បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ក៏បាននិងកំពុងត្រៀមខ្លួនដើម្បីចាត់វិធានការស្រដៀងគ្នានេះដែរ ដោយក្នុងនោះ ប្រទេសថ ដែលកាលពីថ្ងៃអង្គារ បានចាប់ផ្តើមអនុញ្ញាតឡើងវិញ ឱ្យមានការចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កបាន កើនឡើង ចំណាត់ថ្នាក់ពីលេខ១១ ដល់លេខ១៩ ខណៈដែលប្រទេសនូវែលសេឡង់ ដែលស្ថិតនៅលេខរៀងទី១២ ក៏បាន ប្រកាសពីការបើកឡើងវិញជាដំណាក់កាលផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ប្រទេសវៀតណាម ដែលនៅតែប្រឈមមុខនឹងករណីឆ្លងដ៏ខ្ពស់ កំពុងចាប់ផ្តើមងើបឡើងវិញ ដោយបានស្ថិតនៅលេខរៀងទី៩០ ហើយប្រទេសនេះក៏កំពុងឆ្ពោះទៅរកការរៀនរស់នៅជាមួយវីរុសផងដែរ បន្ទាប់ពីបានបន្ធូរបន្ថយច្បាប់រឹតបន្តឹងសម្រាប់ជនបរទេស និងពលករបរទេសកាលពីចុងខែមុន។

តៃវ៉ាន់បានឡើងដល់ចំណាត់ថ្នាក់កំពូលជាមួយនឹងពិន្ទុសរុប៨២ ក្នុងចំណោមពិន្ទុ១០០។ តៃវ៉ាន់បានបាត់បង់ ៦ពិន្ទុនៅក្នុងសកម្មភាពហោះហើរ ដោយក្នុងនោះ ចំនួនភ្ញៀវអន្តរជាតិនៅតែបន្តធ្លាក់ចុះ ៨០% នៅក្នុងខែមករា បើប្រៀបធៀបទៅនឹងកម្រិតមុនពេលកើតមានការរាតត្បាតនៃវីរុស។

ប្រទេសចិន បានស្ថិតនៅលេខរៀងទី៤ ខណៈដែលប្រទេសនេះបាន និងកំពុងរៀបចំកីឡាអូឡាំពិករដូវរងារ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។ ការផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍ ដែលបានកើតឡើង នៅក្នុងខេត្តមួយចំនួនបូករួមនឹងការមកដល់នៃវីរុសទម្រង់ Omicron បានធ្វើឱ្យប្រទេសចិនប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង ក្នុងការបន្តអនុវត្តវិធីសាស្រ្ត «Zero-COVID» ដ៏តឹងរ៉ឹងរបស់ខ្លួន។

ជប៉ុនបានធ្លាក់ពីចំណាត់ទី៥៥មក នៅលេខរៀងទី៦៧ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនលើស ១០០,០០០ ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលដំណើរការចាក់វ៉ាក់សាំងបង្ការ នៅតែមានសភាពយឺតយ៉ាវ។ ទីក្រុងតូក្យូតែមួយ បានរាយការណ៍ពីករណីឆ្លងជាង ២០,០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា។ ក៏ប៉ុន្តែរដ្ឋាភិបាល នៅមិនទាន់បានដាក់ ចេញនូវស្ថានភាពអាសន្នពេញលេញ នៅដំណាក់កាលនេះ ទេ ដោយសារតែហានិភ័យទាប នៃការចេញរោគសញ្ញាធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសទម្រង់ Omicron៕

ក្រសួងយុត្តិធម៌ ចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ស្រោមសំបុត្រគ្រឿងញៀន ដើម្បីដុតបំផ្លាញចោលនៅខេត្តបាត់ដំបងនៅថ្ងៃស្អែក (Video inside)

2020-07-09 01:00pm

(បាត់ដំបង)៖ ក្រុមគណៈប្រតិភូចម្រុះនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ប៉ុក ម៉ានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ ស្រោមសំបុត្រគ្រឿងញៀនរបស់សាលាដំបូងខេត្តទាំង៤ គឺខេត្តបាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីដុតបំផ្លាញចោលនៅថ្ងៃស្អែក ក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង។

លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ស្រោមសំបុត្រគ្រឿងញៀន របស់សាលាដំបូងខេត្តទាំង ៤ខាងលើនេះ គឺដឹកនាំដោយលោកលោក ប៉ុក ម៉ានី និងចូលរួមពី៖

*លោក ពេញ វិបុល អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការតុលាការ
*នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ
*នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
*លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
*លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងនោះ គណៈកម្មការ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់គ្រឿងញៀន ដោយមានការចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលសមាសភាពចូលរួមមាន លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត, លោក នួន សាន និងព្រះរាជអាជ្ញា ប្រធានសាលាដំបូង ខេត្តពោធិ៍សាត់ ប៉ៃលិន កំពង់ឆ្នាំង។

លោក នួន សាន បានបញ្ជាក់ទៀតថា សាលាដំបូងខេត្តទាំង៤ បានចូលរួមត្រួតពិនិត្យនាពេលនេះ គឺពិនិត្យឲ្យបានត្រឹមត្រូវ នៅចំពោះមុខគណៈអធិបតី ហើយត្រៀម រៀបចំ ធ្វើពិធីដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង៕

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានហើយរួចរាល់តាមការគ្រោងទុក

2020-05-27 07:07am

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានថ្លែងទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជ្រោមជ្រែងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានអនុវត្តទាន់ពេលវេលាតាមការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសារធារណការ និងពិភាក្សាការងារផ្ដោតជាសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន និងប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ ក្នុងការថែទាំជួសជុល។

នៅក្នុងជំនួបនេះដែរ បន្ទាប់ពីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាពរឹងមាំ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ឱ្យមានការរីកចម្រើននាពេលកន្លងមកផងដែរ។

នៅក្នុងឱកាសនោះដែរ លោក Park Heung-Kyeong ក៏បានស្នើសុំលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្តល់ការគាំទ្រនិងកិច្ចសហការលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ឱ្យមានការរីកចម្រើននៅក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ផងដែរ៕

អាស៊ាន និងសហព័ន្ធបាល់ទាត់ពិភពលោក ចុះអនុស្សារណៈរួមគ្នាអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់ (Video inside)

2019-11-03 08:02am

(បាងកក, ថៃ)៖ អាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់ឱ្យកាន់តែល្អប្រសើរ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងអគ្គលេខាធិការអាស៊ាន លោក លីម ចុក ហយ (Dato Paduka Lim Jock Hoi) ជាមួយលោក ហ្គៀននី អ៉ីនហ្វេនទីណូ (Gianni Infantino) ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន។ ពិធីនេះមានការអញ្ជើញជាធិបតីពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន។

នៅក្នុងពិធីដ៏មានអត្ថន័យនោះ លោកអគ្គលេខាធិការអាស៊ាន និងលោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលមានប្រជាជនរស់នៅជាង ៦៥០លានាក់។

លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានវាយតម្លៃខ្ពស់ និងបានចាត់ទុកថា ការចុះហត្ថលេខាលើអនុស្សារណៈនេះ គឺព្រឹត្តិការណ៍លើកទី១ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។

លោកប្រធានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកក្ពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។

នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយ និងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៦ ខែមិថុនានេះ!

2019-06-16 08:18am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក

2019-03-22 01:47pm

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ អមដំណើរដោយលោក-លោកស្រី ជាសហការី តំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់អនុសាខាខណ្ឌ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ចំនួន០៥គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងសហការី នៃអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនានា ក្នុងការថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើង ដោយយថាហេតុ។

លោកស្រី អាន ផល្លា បានថ្លែងថា អំណោយអង្ករ ក៏ដូចជាថវិកា ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៍ដូចជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោល មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕

គ.ជ.ប៖ ថ្ងៃទី១៩ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត បន្តរក្សាបានភាពល្អប្រសើរ, ការឃោសនាផុលផុសតែគ្មានអំពើហិង្សា

2018-07-25 08:08pm

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ទូទៅជារួម ​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី១៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត, ការឃោសនានៅទូទាំងប្រទេស មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៥ ខែកក្កដានេះ។

គ.ជ.ប បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺមានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុងនោះមាន២៣បណ្តឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១បណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប៖

ដើម្បីការពារឯករាជ្យ សន្តិភាព និងសន្តិសុខជាតិ​ ប្រជាជនឃុំព្រៃដើមថ្នឹង ខេត្តព្រៃវែង ប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

2018-07-11 07:36pm

(ព្រៃវែង)៖ ដើម្បីការពារឯករាជ្យ សន្តិភាព និងសន្តិសុខជាតិ សមាជិក សមាជិកា និងប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ខាងមុខគ្រប់ៗគ្នា។ ពួកគាត់បានលើកឡើងថា សនិ្តភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជន ព្រោះប្រជាជនមានឱកាសរស់រាន និងរកទទួលទានបានដោយប្រទេសមានសុខសន្តិភាពពេញលេញ។

ការប្តេជ្ញារបស់ប្រជាជនឃុំព្រៃដើមថ្នឹងបែបនេះ ស្របនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាខទីពីរ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ​២០១៨-២០២៣។

លោក ស៊ាប ភាព តំណាងប្រជាជនឃុំ បានឡើងប្តេជ្ញាចិត្តគាំទ្ររាល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរកបានដោយកម្រជូនជាតិ និងប្រជាជន។ លោកបាននិយាយថា ប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលរួមទុក្ខរួមសុខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាពិតជាបានលើកតម្លៃប្រជាជន និងប្រទេសជាតិខ្មែរទាំងមូល។ ប្រជាជនទាំងអស់គ្នា និងខ្ញុំជឿជាក់លើការដឹកនាំប្រទេស របស់គណបក្ស ហើយយើងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដែលរួមសុខរួមទុក្ខជាមួយប្រជាជនរហូត»។

លោក ស៊ាប ភាព បានអំពាវនាវឲ្យប្រជាជន សមាជិក សមាជិកា និងប្រជាជនទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងរបស់ប្រជាជនឃុំដើមថ្នឹងនេះ ក្នុងពិធីសំណេះសំណាលសមាជិក សមាជិកា និងប្រជាជនឃុំតាមភូមិមកពី ប្រមាណ​៣០០ខ្នងផ្ទះ ក្រោមការដឹកនាំពីលោក ជាម ប៉េអា អនុប្រធានទី១ ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសសំណេះសំណាល និងណែនាំពីរបៀបគូសសន្លឹកត្រឹមត្រូវនេះដែរ លោក ជាម ប៉េអា បេក្ខជនតំណាងរាស្ដ្របម្រុងលេខរៀងទី១ នៅមណ្ឌលព្រៃវែង បានផ្តាំផ្ញើសារសម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ប្រជាជនថា​ «បោះឆ្នោតជូនគណបក្សកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍, បោះឆ្នោតជូនគណបក្សកម្ពុជា គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនជាអ្នកឈ្នះ»។

លោកបានបន្ថែមថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង១១ខ មានគោលបំណង និងចក្ខុវិស័យការលើកគុណភាពជីវិតរបស់ប្រជាជន ប្រកបទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ដូច្នេះសូម​ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី

2018-02-12 06:47am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីមានព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីតែងតែបើកកិច្ចប្រជុំជាទៀតទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តនូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម៕

បន្ទាប់ពីបញ្ចប់ មហាសន្និបាតគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃអាទិត្យនេះ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាល និងបាយសាមគ្គីជាមួយអ្នកសារព័ត៌មាន

2018-01-21 10:30am

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើកិច្ចជំនួបព្រមទាំងបាយសាមគ្គី ប្រចាំឆ្នាំជាលើកទី២ ជាមួយអ្នកសារព័ត៌មាន, អ្នកនាំពាក្យព្រមទាំងមន្រ្តីក្រសួងព័ត៌មានសរុបប្រមាណ៣៤១០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កោះពេជ្រ នេះបើយោងតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

ជាមួយនោះដែរ នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការឲ្យដឹងថា «ថ្ងៃទី២១ ខែមករានេះ គឺជាថ្ងៃទី៣ នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ ខ្ញុំនឹងបន្តទៅចូលរួមកិច្ចសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ បងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ។ ខ្ញុំសប្បាយចិត្ត ដែលឃើញប្រទេសជាតិយើងកាន់តែវិវត្តទៅរកភាពល្អប្រសើរ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាំក់បងប្អូនជនរួមជាតិ និងសមាជិក សមាជិការទាំងអស់របស់គណបក្សប្រជាជនកម្ពុជា»។

តាមរយៈនោះសម្តេចតេជោ ក៏បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករាខាងមុខនេះ សម្តេចនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។
សម្តេចតេជោបានឲ្យដឹងយ៉ាងដូច្នេះថា៖ «នៅសប្តាហ៍ក្រោយនេះ គឺខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៨ មករា ឆ្នាំ ២០១៨។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងបានសប្បាយ រីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា»៕

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់៧០% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG Dual Inverter Compressor ជំនាន់ថ្មី

2018-01-15 03:00pm

(ភ្នំពេញ)៖ ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ ៧០% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន Dual Compressor ដោយសារតែ ​Inverter Compressor ពីរ តែងតែផ្លាស់ប្តូរ និងបត់បែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

កាន់តែឆាប់ត្រជាក់ ៤០% Dual Inverter​​​ Compressor របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុន រហូតដល់ ៤០% នេះដោយសារតែ Dual Inverter​ Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និង​សាយភាយខ្យល់ត្រជាក់បានលឿន​ជាងមុន ដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ( Compressor ធានា១០ឆ្នាំ)។

Dual Inverter Compressor របស់ LG​មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះ គឺ​ទទួលបានការធានារហូតដល់១០ឆ្នាំមុនគេបង្អស់ និងពុំធ្លាប់មានពីមុនមក។ LG បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនឆាប់ពុកខូច។ កាន់តែមានភាពងាយស្រួលជាងមុន LG បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និង​មានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះ ក៏មានបន្ថែមនូវមុខងារ Healthcare ការពារប៉ាកតេរី និង លំអងធូលីផងដែរ។

*អត្ថប្រយោជន៍ សម្រាប់ជាងតម្លើង
*ងាយស្រួលក្នុងការជួសជុល
*ងាយស្រួលក្នុងការផ្តូហ្គ្រាស់ និងមានផ្ជាប់នូវ SIMs 2.0 សម្រាប់ត្រូតពិនិត្យប្រព័ន្ធ និងការរាំងស្ទះផ្សេងនៅក្នុងម៉ាស៊ីនត្រជាក់។ SIMs 2.0 មានផ្ជាប់នូវ wireless communication Module តរផ្ជាប់ជាមួយស្មាតហ្វូតសម្រាប់ដំណើការត្រូតពិនិត្យផ្សេងៗនៅក្នុងម៉ាស៊ីនត្រជាក់។
*ងាយស្រួលក្នុងការដំឡើង
*ក្បាលក្តៅរបស់ម៉ាស៊ីនត្រជាក់ មានលក្ខណៈតូច​ ស្តើង ដែលធ្វើឲ្យការតំឡើងមានភាពងាយស្រួល​ ឆាប់រហ័ស ដែលជាហេតុជួយកាត់បន្តយកំលាំងពលកម្ម និងពេលវេលា។

ចុចមើលវីឌីអូដើម្បីមើលលំអិត៖

ខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៦នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែធ្នូម្សិលមិញ

2017-12-14 06:46am

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧២លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៧២នាក់ របួសធ្ងន់ចំនួន១៣២នាក់ និងរបួសស្រាលចំនួន៥១នាក់៕

កម្លាំងនគរបាលទូទាំងខេត្តកំពង់ស្ពឺ ប្រកាសថ្កោលទោសសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល

2017-10-21 03:15pm

(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានប្រកាសថា កម្លាំងនគរបាលទូទាំងខេត្ត សូមថ្កោលទោសយ៉ាងដាច់អហង្កាទៅ នឹងសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម «ឃ្លីបវិដេអូមួយទៀត កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុង មកកាន់រដ្ឋាភិបាលកម្ពុជា ដែលនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះគឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងអោយឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ តែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៏សង្គមជាតិឡើយ។

ឆ្លើយតបទៅនឹងឧបាយកលដ៏ពិសពុលនេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការប្រកាសផ្សព្វផ្សាយជូនដល់គ្រប់ស្នងការរាជធានី ខេត្ត និងនាយកដ្ឋានជំនាញទាំងអស់អោយបានដឹង អំពីឧបាយកល សកម្មភាពរបស់ក្រុមក្បត់ជាតិ ជាពិសេសសំដីញុះញង់របស់ សម រង្សី អុជអាលកងកម្លាំងប្រដាប់អាវុធ អោយ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលជាកងកម្លាំងមានកាតព្វកិច្ចថែរក្សាខឿនសន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម សូមប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យឲ្យក្រុមពួកបំផ្លិចបំផ្លាញជាតិ និងក្បត់ជាតិទាំងនោះ មកធ្វើឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។

«ក្នុងនាមជាស្នងការ​នគរបាលខេត្តកំពង់ស្ពឺ គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕

ប្រកាសផ្លាស់ប្តូរប្រធានពន្ធនាគារថ្មី ខេត្តកំពង់ធំ លោក តាម វៃ ជំនួសលោក ភាន ឆវ័ន្ត ត្រូវទៅកាន់ប្រធានពន្ធនាគារខេត្តសៀមរាប, តំណាងសម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសឲ្យកាន់តំណែងជាផ្លូវការ

2017-10-05 01:10pm

 (កំពង់ធំ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស តែងតាំងលោក តាម វៃ ជាប្រធានពន្ធនាគារថ្មី ខេត្តកំពង់ធំ ខណៈដែលប្រធានចាស់លោក ភាន ឆវ័ន្ត ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់ ជាប្រធានពន្ធនាគារថ្មីខេត្តសៀមរាប។ ក្នុងពិធីប្រកាសឲ្យកាន់តំណែងនេះ ក៏មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

លោក ប៉ាវ ហមផាន បានថ្លែងថា មន្ត្រីពន្ធនាគារទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីគៀបសង្កត់ អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់យកអ្នកជាប់ ពន្ធនាគារ ចេញជាដាច់ខាតបើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញ ពីអាជ្ញាធរ តុលាការឡើយ ក្នុងពន្ធនាគារត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារហើយ មន្ត្រីពន្ធនាគារត្រូវទប់ស្កាត់ការ ជ្រាបចូលនូវអ្វីដែល ហាមឃាត់ដូចជា របស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹង ជាដាច់ខាត។

លោក សុខ លូ ក៏បានជំរុញឲ្យលោក តាម វៃ ត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាពឲ្យមាន ប្រសិទ្ធភាព និងសម្រេច បានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទីភារកិច្ចនៅក្នុងអង្គភាព ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមន្ត្រី ខិលខូចមួយចំនួនតូចត្រូវ «ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល» ជាពិសេសត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហាប្រឈម ការលំបាក និងរិះរកគ្រប់ម ធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

លោក តាម វៃ ដែលទើបចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំ របស់អ្នកចាស់ដោយ ខិតខំរិះរកបង្កើត គំនិតច្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាពឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រ របស់អគ្គនាយករដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព ការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ៕

{IfMobile}

{ElseMobile}

{EndIfMobile}

សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយក្រៅរដ្ឋាភិបាលខ្លះថា មិនដែលសាទរចំពោះជ័យជម្នះកីឡាករ កីឡាការិនីខ្មែរ (Video inside)

2017-04-20 08:11pm

(ភ្នំពេញ)៖ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​រិះគន់​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ថា ​មិន​ត្រឹមតែ​មិនដែល​ទទួលស្គាល់ ​នូវ​អ្វី​ជាស​មិទ្ធ​ផល​របស់​រាជរដ្ឋាភិបាល​កើត​ចេញពី​គណបក្សប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ​សូម្បីតែ​ជ័យជម្នះ​របស់​កីឡាករ ​កីឡាការិនី​ខ្មែរ​ពីក្រៅ​ប្រទេស ​ដែល​ជា​មោទនភាព​ជាតិ​ទាំងមូល ​ក៏​ពួកគេ​មិនដែល​មានការ​សាទរ​នោះ​ដែរ​។

ក្នុង​ពិធី​ជួប​សំណេះសំណាល ​និង​អបអរសាទរ​ការ​ទទួល​បាន​មេដាយមាស​ពិភពលោក ​ផ្នែក​ប៉េតង់​របស់​កញ្ញា ​អ៊ុ​ក ​ស្រីមុំ ​នៅ​រសៀល​ថ្ងៃទី ​២០ ​ខែមេសា ​ឆ្នាំ២០១៧នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​អ្នកនយោបាយ​មួយចំនួន ​ដែល​ប្រហែល​ជា​សម្តៅ​ដល់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ ​មិនដែល​បាន​ទទួលស្គាល់​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​មក​ពី​គណបក្សប្រជាជន​កម្ពុជា​សម្រេច​បាន​នោះ​ឡើយ​។ ​សម្តេច​បាន​លើកឡើង​ថា ​ការដែល​មិន​ទទួលស្គាល់​នេះ ​ក៏​ព្រោះតែ​ពួកគេ​ខ្លាច​ការ​ទទួលស្គាល់​នោះ​ក្លាយទៅជា​ការ​លើកមុខ​មាត់​របស់​គណបក្សប្រជាជន​កម្ពុជា​។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការមិនទទួលស្គាល់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងសម្រេចបានវាជារឿងមួយ ទៅហើយ ប៉ុន្តែអ្វីដែលធ្វើសម្តេចកាន់តែខកចិត្តថែមទៀតនោះ គឺអ្នកនយោបាយទាំងនោះមិនមានការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនី ដែលដណ្តើមជ័យជម្នះពីក្រៅប្រទេសម្តងណានោះឡើយ បើទោះបីជ័យជម្នះនោះជាមោទនភាពជាតិទាំងមូលយ៉ាងណាក្តី។

«​អ្វី​ដែល​ជាស​មិទ្ធ​ផល​របស់​រាជរដ្ឋាភិបាល ​មិន​ត្រូវ​ទទួល​បានការ​ស្វាគមន៍​ណាមួយ​ពីសំណាក់​ដែល​មិន​ចង់​នោះ​ទេ ​ព្រោះ​ការ​ធ្វើ​យ៉ាង​ដូច្នេះ​វា​ជា​ការ​លើកមុខ​លើក​មាត់​គណបក្សប្រជាជន​។ ​ប៉ុន្តែ​ជា​ការគួរ​ឲ្យ​សោក​ស្តាយ ​រឿង​នេះ​មិនមែន​ជា​រឿង​គណបក្ស ​ឬមិន​គណបក្ស​ទេ ​តែ​ជា​រឿង​របស់​ជាតិ ​ដែល​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​អីទាំងអស់​។ ​សង្កេតមើល​តើមាន ​Page ​Facebook ​ណាមួយ​របស់​ក្រុម​មិន​ពេញចិត្ត ​មានបាន​ប្រើពាក្យ​អបអរសាទរ​ទេ ​មិនថា​ពេលនេះ​ទេ ​លើ​ក​មុន​ៗ​ក៏​អត់​ដែរ​»​។ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​។

ជាមួយការថ្លែងរិះគន់ចំពោះការមិនចេះទទួលស្គាល់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ផងដែរ ចំពោះអតីតមេបក្សប្រឆាំងថា មិនចេះចាប់យកឱកាសក្នុងការផ្សះផ្សារទំនាស់។ សូមបញ្ជាក់ថា សម្តេចតេជោ មិនបានថ្លែងចំឈ្មោះនោះទេ តែគេសន្និដ្ឋានបានថា សម្តេចបានសម្តៅទៅលើលោក សម រង្ស៊ី។

សម្តេចតេជោ បានថ្លែងរំលឹកថា ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត កាលពីខែសីហា ឆ្នាំ២០១៦ បើលោក សម រង្ស៊ី ធ្វើសារជូនពរសម្តេចតែបន្តិចនឹងធ្វើឲ្យសម្តេចលំបាកក្នុងការឆ្លើយតប។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សូម្បីព្រះមហាក្សត្រ ហ្លួងម៉ែ ព្រះអង្គក៏បានធ្វើនូវព្រះរាជសារជូនពរ​ចំពោះខ្ញុំលើការទទួលនូវពាន​រង្វាន់អាស៊ានមួយជីវិត។ ពេលនោះប្រសិនបើអ្នកខ្លះឆ្លៀងប្រើឱកាសនោះ ត្រឹមតែពាក្យបីមាត់ ក៏ធ្វើឲ្យ ហ៊ុន សែន ជួបការលំបាកទៅវិញ ប៉ុន្តែភាពល្ងង់​ខ្លៅ​រ​បស់គេ ក៏មិនធ្វើឲ្យ ហ៊ុន សែន មិនជំពាក់គុណនរណាទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន បានឲ្យធ្វើការកត់ចំណាំចំពោះការធ្វើនយោបាយរបស់លោក សម រង្ស៊ី ថា ជាការរើសអើងមួយក្នុងជាតិខ្មែរ។ សម្តេចបានគូសបញ្ជាក់ថា ពេលលោក សម រង្ស៊ី មានទុក្ខសម្តេចចូលរួមរំលែកទុក្ខជាមួយ តែពេលសម្តេចមានទុក្ខវិញ លោក សម រង្ស៊ី មិនត្រឹមតែមិនចូលរួមរំលែកទុក្ខនោះទេ ថែមទាំងប្រមាថថែមទៀតផង ដូចជាករណីមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ជាដើម៕

ថៃ៖ មនុស្ស ៦,០៩៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

2022-05-15 10:29am

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៩៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦,០៩២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ២ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៦០១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣៧៣,៨៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៤៧២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.២៧លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៧៦លាននាក់ (៧៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.៧៤លាននាក់ (៣៨.៣%) បានចាក់ដូសជំរុញ៕

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១៦២ករណី» និងចំនួន៤នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

2022-05-08 12:48am

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,១៦២ករណីបន្ថែមទៀត និងចំនួន២នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២១៥,៤៩៩ករណី ក្នុងនោះស្លាប់ ១,៣៥០នាក់៕

ចិនចេញមុខប្រកាសគាំទ្រអង្គការ WHO និងស្នើឲ្យអាមេរិកផ្តល់ថវិកាដល់ WHO តាមកាតព្វកិច្ចដែលខ្លួនមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាក (Video inside)

2020-04-15 05:29pm

(ប៉េកាំង)៖ នាថ្ងៃពុធនេះចិនបានទទូចឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនមានចំពោះអង្គការសុខភាពពិភពលោក (WHO) គឺបន្ត ផ្តល់ថវិកាឲ្យស្ថាប័នអន្តរជាតិនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកធ្វើយ៉ាងដូច្នោះ ក្រោមហេតុផលថា WHO គ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺរាតត្បាតសាកល COVID-19 មិនបានល្អ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ស្ថានការណ៍ COVID-19 កំពុងតែស្ថិតក្នុងដំណាក់ដ៏សំខាន់ ហើយ ការសម្រេចចិត្តដូចខាងលើរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសប្រទេសដែលទុនខ្សោយ។ លោក Zhao បានសង្កត់ធ្ងន់ថា អង្គការ WHO បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនអាចរកអ្នកជំនួសបាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ COVID-19 ដែលជាវិបត្តិសុខភាពសាធារណៈទូទាំងសកលលោក។

ដូច្នេះហើយ លោក Zhao ក៏បានអំពាវនាវឲ្យអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនចំពោះ WHO ហើយបន្តគាំទ្រស្ថាប័នអន្តរជាតិនេះ ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីរួមគ្នាទប់ទល់នឹងជំងឺ COVID-19។ លោក Zhao បានបញ្ជាក់ជាចុងក្រោយថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រអង្គការ WHO ជានិច្ច ហើយដើរតួនាទីរបស់ខ្លួន ក្នុងការលើកស្ទួយវិស័យសុខាភិបាលទូទាំងពិភពលោក និងការប្រយុទ្ធ ប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

គួរជម្រាបថា ក្រោយលោក ត្រាំ បានប្រកាសពីការផ្អាកផ្តល់ហិរញ្ញវត្ថុដល់ WHO អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ឥឡូវគឺជាពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា និងមិនមែនជាពេលត្រូវកាត់បន្ថយធនធានរបស់ WHO ដែល ជាអង្គការដ៏សំខាន់បំផុតនៅខណៈនេះឡើយ៕

ស្ទះចរាចរណ៍ជ្រុលពេក! ទីក្រុងហាណូយរបស់វៀតណាម «នឹងលែងឲ្យមានអ្នកជិះម៉ូតូ» នៅឆ្នាំ២០៣០!

2017-06-05 02:07pm

(ហាណូយ)៖ អាជ្ញាធរវៀតណាម​ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្ត​នៅដើមខែក្រោយនេះ ក្នុងការហាមឃាត់​ការបើកបរម៉ូតូ នៅ​តាមសង្កាត់ជាច្រើន​ក្នុងទីក្រុងហាណូយ រាប់ចាប់ពីឆ្នាំ២០៣០តទៅ។ នេះបើតាមសារព័ត៌មាន​វៀតណាម Tuoi Tre ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន Tuoi Tre តាមរយៈការដកស្រង់​សម្ដីពី អនុប្រធាន​គណៈកម្មធិការ​ប្រជាជន ទីក្រុងហាណូយ លោក Nguyen The Hung ឲ្យដឹងថា ការហាមឃាត់នេះ​នឹងត្រូវចូល​ជាធរមាន បើសិនជា​ដំណោះស្រាយ​ ពង្រឹងការគ្រប់គ្រងវិស័យ​ដឹកញ្ជូន​ក្នុងទីក្រុង​ហាណូយ ត្រូវបានអនុម័ត​ដោយស្ថាប័ន​នីតិបញ្ញតិក្រុង នៅដើម​ខែកក្កដា​ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន​ទំាងការដឹកជញ្ជូនសាធារណៈ។

ប៉ុន្តែទន្ទឹមគ្នា​ក្រុមអ្នកជំនាញ​មួយដូចជា លោក  Nguyen Duy Son យល់ថា អាជ្ញាធរទីក្រុង​ហាណូយ គួរតែអនុម័ត​ដោយយកគំរូតាម​ទីក្រុងប៉េកាំង ដែលអនុញ្ញាត​ឱ្យ​ប្រជាជនជួលកង់ជិះ​ តាមរយៈកម្មវិធី​ទូរស័ព្ទដៃ និងការជួយបង់ថ្លៃ​តាមប្រព័ន្ធ​អ៊ីធើណែត ហើយក៏គួរ​តែកាត់បន្ថយ​ថ្លៃចំណាយ លើរថភ្លើងក្រោមដី និងរថយន្ដក្រុង​ផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ទីក្រុងហាណូយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួនម៉ូតូចរាចរណ៍​ក្នុងរដ្ឋធានីនេះ មានរហូតដល់ទៅ០៥លានគ្រឿង ដែលពិតជាបង្កការកកស្ទះ និងបំពុលបរិស្ថានខ្លាំងផងដែរ៕

កាណាដា៖ សរុបនៃការខូចខាតជាទូទៅ ក្រោយភ្លើងឆេះព្រៃលេបត្របាក់ទីក្រុង Fort McMurray

2016-05-09 12:43pm

(កាណាដា)៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បានវាយប្រហារទីក្រុង Fort McMurray  នៃខេត្ត Alberta ភាគខាងត្បូង ប្រទេសកាណាដា បានបង្កការខូចខាតធ្ងន់ធ្ងរ ស្ទើរមិនអាចនឹកស្មានដល់។ នេះបើតាមការចេញផ្សាយព័ត៌មានចុងក្រោយនៅមុន នេះបន្តិច ដោយសារព័ត៌មាន BBC នាថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។

សម្រាប់ការខូចខាតនោះ គឺលំនៅឋានប្រជាជនក្នុងទីក្រុង Fort McMurray ចំនួន ២៥ភាគរយ ត្រូវភ្លើងឆេះខ្ទេច, ប្រជាជនក្នុងទីក្រុង ទាំងមូល និងតំបន់ជុំវិញសរុបជាង ១០០,០០០នាក់ ត្រូវបានជម្លៀស, ផ្ទៃដី ១,៨០០ គីឡូម៉ែត្រក្រឡារងការបំផ្លាញទាំងស្រុង, និង ក្រុមសង្គ្រោះ ត្រូវការពេលរាប់ឆ្នាំទៀត ទើបអាចស្តារស្ថានភាពការខូចខាតឡើងវិញបាន។

មន្ត្រីដែលដឹកនាំការសង្គ្រោះជាទូទៅគឺលោក Yurdiga បាននិយាយថាតំបន់ភាគច្រើនក្នុងទីក្រុង ខាងលើនេះ គឺស្ថិតនៅក្នុងសភាព គ្រោះថ្នាក់ខ្លាំងនៅឡើយ ផ្នែករិស្ថានដែលប្រជាជនមិនទាន់អាច ប្រជាជនមករស់នៅទីនេះវិញទេ ដោយត្រូវរង់ចាំការសម្អាតបរិស្ថាន រួចរាល់សិន។ ឯការខូចខាតទ្រព្យជារួមគឺ អាចមានជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ៕

អេស្ប៉ាញ ក្លាយជា​ក្រុម​ទី៦ ដែល​បាន​កក់​កៅអី Euro 2020 ក្រោយ​តាម​ស្មើ​ស៊ុយអែត​ចុងម៉ោង (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

2019-10-16 10:03am

(ស៊ុយអែត)៖ អតីតម្ចាស់ជើងឯក Euro ៣សម័យកាល គោជល់អេស្ប៉ាញ បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅលេង UEFA Euro 2020 ក្រោយវាយបកតាមស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះស៊ុយអែត ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី៨ ប្រចាំពូល F នាយប់មិញនេះ។

កីឡាករពាក់លេខ១៩ Rodrigo ជាអ្នកជួយសង្រ្គោះអេស្ប៉ាញរកបាន ១ពិន្ទុត្រឡប់ទៅផ្ទះវិញ តាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទីចុងម៉ោង ៩០+២ ក្រោយទទួលបានពីមិត្តរួមក្រុម Fabian Ruiz ដែលជាគ្រាប់ទី៨ របស់គេផងដែរឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការបង្រ្គប់ ២០ពិន្ទុបន្តឈរនៅកំពូលតារាងដាច់ និងកក់កៅអី១ ដើម្បីទៅលេងជុំផ្តាច់ព្រ័ត្រ វគ្គ២៤ក្រុមចុងក្រោយនៅ Euro នាឆ្នាំក្រោយនេះ។

យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធ Marcus Berg ដែលតែតបញ្ចូលទីតាំងពីដើមវគ្គទី២ នោះ អាចជួយក្រុមម្ចាស់ផ្ទះស៊ុយអែតរកបានតែ ១ពិន្ទុ ក្នុងចំណោមពិន្ទុសរុប ១៥ពិន្ទុឈរនៅលេខ២ តាមពីក្រោយដោយក្រុមជម្រើសជាតិរ៉ូម៉ានី ដោយមាន ១៤ពិន្ទុឈរនៅលេខ៣ គ្រាដែលក្នុង ១ពូលយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីទៅលេង Euro 2020 វគ្គចែកពូលដែលនឹងធ្វើឡើងនៅ ១០ប្រទេសផ្សេងគ្នាទូទាំងទ្វីបអឺរ៉ុប។

អេស្ប៉ាញ នឹងចូលរួមវគ្គចែកពូលនៃព្រឹត្តិការណ៍ UEFA Euro 2020 ជាមួយក្រុម ៥ក្រុមផ្សេងទៀតដែលឈរចាំមុនរួមមាន ប៊ែលហ្សិក អ៊ីតាលី រុស្ស៊ី ប៉ូឡូញ និងអ៊ុយក្រែន៕

មតិរបស់​កីឡាករ ពុំ តុលា ក្រោយ​បង្ហាញ​ខ្លួន​លើក​ដំបូង ជាមួយ​ភ្នំពេញក្រោន

2019-04-29 02:01pm

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមអាស៊ីអឺរ៉ុប ត្រូវបានបញ្ចប់ទៅក្នុងស្ថានភាពដែលតានតឹង ដោយក្រោនបានយកឈ្នះក្នុងលទ្ធផល ១-០ នៅនានាទី៨៤ របស់កីឡាករ Paulo Victor ជាមួយការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ ពុំ តុលាផងដែរក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ជាមួយនឹងការចូលលេងលើកដំបូងនេះដែរ តុលា បានយល់ឃើញថា «ក្នុងចំណោមការប្រកួតកន្លងមក មានតែការប្រកួតយប់មិញទេ ដែលក្រុមរបស់ខ្លួនធ្វើបានល្អ ព្រោះមានឱកាសទាត់ទីគូប្រកួតច្រើន។ នេះគឺជាការប្រកួតល្អមួយ ព្រោះយើងទទួលបាន ៣ពិន្ទុកនៅក្នុងទឹកដីខ្លួនឯង ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះនេះជាការបង្ហាញខ្លួនរបស់ខ្ញុំលើទីលាន ជាមួយភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ»។

ខ្សែការពារឆ្វេងរូបនេះបានបញ្ជាក់ថា ការប្រកួតនេះជាការប្រកួតតាងតឹងមួយព្រោះយើងដឹងហើយថា ក្រុមណាក៏ដោយឲ្យតែប៉ះភ្នំពេញក្រោន គឺតែងតែលេងចង់ឈ្នះពួកយើងខ្លាំងមែនទែន ហើយយប់មិញនេះពួកគេលេងល្អណាស់ រហូតដល់ពេលដែលពួកយើងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួន ក៏ដូចជាប្តូរតិចនិចនៃការលេង ទើបយើងមានឱកាសរកបានគ្រាប់ជ័យជម្នះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមរបស់យើងត្រូវតែពង្រឹងបន្ថែមទៀតដើម្បីការប្រកួតបន្តបន្ទាប់ ពួកយើងត្រូវតែខំធ្វើការហ្វឹកហាត់ឲ្យបានល្អ យើងត្រូវតែលេងដោយមានឆន្ទះ និងសហការគ្នាឲ្យបានល្អនៅលើទីលានពេលដែលពួកយើងធ្វើការប្រកួត។ ឆ្លងកាត់ការប្រកួត ៥លើកនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្រោន ចាញ់ ៣ដង និងឈ្នះ២ដង រកបាន ៦ពិន្ទុឈរនៅលេខរៀងទី៩ បណ្តោះអាសន្ននៃតារាងពិន្ទុ៕

ឧត្តមសេនីយ៍ឯក គឹម រស្មី ផ្ញើសារអបអរសាទរ និងជូនពរឧកញ៉ា ឡាច ប៊ុនលឹម ក្នុងឱកាសទទួលមេដាយ «ជាតូបការ» ដែលបំពាក់ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2024-06-24 09:04pm

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឧកញ៉ា ឡាច ប៊ុនលឹម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសទទួលមេដាយ «ជាតូបការ» ដែលបំពាក់ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនឧកញ៉ា ឡាច ប៊ុនលឹម ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ការទទួលមេដាយ «ជាតូបការ» នេះ បន្ទាប់ពីឧកញ៉ា ឡាច ប៊ុនលឹម បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕