FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
២០ មិថុនា ! ខួប៤៨ឆ្នាំនៃថ្ងៃយកជីវិតធ្វើដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ * រដ្ឋមន្ត្រីការពារជាតិ អញ្ជើញប្រារព្ធខួប៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) * Fresh Exclusive: រាត្រី ២០ មិថុនា ជោគវាសនារបស់ជាតិ៖ សម្តេចតេជោ ហ៊ុន សែន និងដំណើរឆ្ពោះទៅរំដោះកម្ពុជា * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា * ថៃ៖ មេដឹកនាំបក្ស Bhumjaithai លាលែងចេញពីតំណែងទាំងអស់ ក្រោយបក្សដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ * ក្រុមបាតុករអាវលឿង លេចមុខជាថ្មី ក្នុងបាតុកម្មទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង * បាតុករ និងបណ្ដាញក្រុមនិសិ្សតថៃ ធ្វើបាតុកម្មទាមទារឱ្យលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង * Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ លើកដំបូងនៅកម្ពុជា, អាចវាយសួរនាំ «ព័ត៌មានទូទៅ និងចំណេះដឹងយ៉ាងទូលំទូលាយ» ឆ្លើយតបយ៉ាងលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន ! Fresh AI ប្រើលើទូរស័ព្ទ Mobile App (iPhone & Samsung) និងគេហទំព័រ ! * Fresh News English: Russia warns US against interfering in military actions against Iran — MFA * Kim Jong Un Meets Secretary of Russian Security Council Sergei Shoigu * Malaysian Tourism Minister Supports Cambodia’s ICJ Move amid Border Tensions * Bangladesh Seeks ASEAN Partnership with Cambodia’s Support * The world in brief - 20 June 2025 * Russia, Ukraine ready to meet for peace talks after June 22: Putin * Protesters demand PM Paetongtarn Shinawatra step down after phone call leak * UK Announces New Development Partnership with Mekong Region to Strengthen Climate Resilience * Fresh News Plus: ចិន បញ្ចប់ការធ្វើផ្លូវរថយន្តកាត់ទឹកធំបំផុតក្នុងពិភពលោក ក្នុងរយៈពេលតែ ១១០ ថ្ងៃប៉ុណ្ណោះ * CEO ក្រុមហ៊ុន Amazon លើកឡើងថា AI អាចនឹងចូលមកជំនួសការងារមនុស្ស
 
 

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានហើយរួចរាល់តាមការគ្រោងទុក

2020-05-27 07:07am

(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានថ្លែងទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជ្រោមជ្រែងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានអនុវត្តទាន់ពេលវេលាតាមការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសារធារណការ និងពិភាក្សាការងារផ្ដោតជាសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន និងប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ ក្នុងការថែទាំជួសជុល។

នៅក្នុងជំនួបនេះដែរ បន្ទាប់ពីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាពរឹងមាំ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ឱ្យមានការរីកចម្រើននាពេលកន្លងមកផងដែរ។

នៅក្នុងឱកាសនោះដែរ លោក Park Heung-Kyeong ក៏បានស្នើសុំលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្តល់ការគាំទ្រនិងកិច្ចសហការលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ឱ្យមានការរីកចម្រើននៅក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ផងដែរ៕

អាស៊ាន និងសហព័ន្ធបាល់ទាត់ពិភពលោក ចុះអនុស្សារណៈរួមគ្នាអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់ (Video inside)

2019-11-03 08:02am

(បាងកក, ថៃ)៖ អាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងពង្រឹងវិស័យបាល់ទាត់ឱ្យកាន់តែល្អប្រសើរ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងអគ្គលេខាធិការអាស៊ាន លោក លីម ចុក ហយ (Dato Paduka Lim Jock Hoi) ជាមួយលោក ហ្គៀននី អ៉ីនហ្វេនទីណូ (Gianni Infantino) ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន។ ពិធីនេះមានការអញ្ជើញជាធិបតីពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន។

នៅក្នុងពិធីដ៏មានអត្ថន័យនោះ លោកអគ្គលេខាធិការអាស៊ាន និងលោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលមានប្រជាជនរស់នៅជាង ៦៥០លានាក់។

លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានវាយតម្លៃខ្ពស់ និងបានចាត់ទុកថា ការចុះហត្ថលេខាលើអនុស្សារណៈនេះ គឺព្រឹត្តិការណ៍លើកទី១ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។

លោកប្រធានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកក្ពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។

នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយ និងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ផងដែរ៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៦ ខែមិថុនានេះ!

2019-06-16 08:18am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក

2019-03-22 01:47pm

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ អមដំណើរដោយលោក-លោកស្រី ជាសហការី តំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់អនុសាខាខណ្ឌ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ចំនួន០៥គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងសហការី នៃអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនានា ក្នុងការថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើង ដោយយថាហេតុ។

លោកស្រី អាន ផល្លា បានថ្លែងថា អំណោយអង្ករ ក៏ដូចជាថវិកា ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៍ដូចជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោល មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕

គ.ជ.ប៖ ថ្ងៃទី១៩ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត បន្តរក្សាបានភាពល្អប្រសើរ, ការឃោសនាផុលផុសតែគ្មានអំពើហិង្សា

2018-07-25 08:08pm

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ទូទៅជារួម ​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី១៩ នៃយុទ្ធនាការឃោសនាបោះឆ្នោត, ការឃោសនានៅទូទាំងប្រទេស មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៥ ខែកក្កដានេះ។

គ.ជ.ប បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺមានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុងនោះមាន២៣បណ្តឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១បណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប៖

ដើម្បីការពារឯករាជ្យ សន្តិភាព និងសន្តិសុខជាតិ​ ប្រជាជនឃុំព្រៃដើមថ្នឹង ខេត្តព្រៃវែង ប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

2018-07-11 07:36pm

(ព្រៃវែង)៖ ដើម្បីការពារឯករាជ្យ សន្តិភាព និងសន្តិសុខជាតិ សមាជិក សមាជិកា និងប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ខាងមុខគ្រប់ៗគ្នា។ ពួកគាត់បានលើកឡើងថា សនិ្តភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជន ព្រោះប្រជាជនមានឱកាសរស់រាន និងរកទទួលទានបានដោយប្រទេសមានសុខសន្តិភាពពេញលេញ។

ការប្តេជ្ញារបស់ប្រជាជនឃុំព្រៃដើមថ្នឹងបែបនេះ ស្របនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាខទីពីរ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ​២០១៨-២០២៣។

លោក ស៊ាប ភាព តំណាងប្រជាជនឃុំ បានឡើងប្តេជ្ញាចិត្តគាំទ្ររាល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរកបានដោយកម្រជូនជាតិ និងប្រជាជន។ លោកបាននិយាយថា ប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលរួមទុក្ខរួមសុខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាពិតជាបានលើកតម្លៃប្រជាជន និងប្រទេសជាតិខ្មែរទាំងមូល។ ប្រជាជនទាំងអស់គ្នា និងខ្ញុំជឿជាក់លើការដឹកនាំប្រទេស របស់គណបក្ស ហើយយើងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដែលរួមសុខរួមទុក្ខជាមួយប្រជាជនរហូត»។

លោក ស៊ាប ភាព បានអំពាវនាវឲ្យប្រជាជន សមាជិក សមាជិកា និងប្រជាជនទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងរបស់ប្រជាជនឃុំដើមថ្នឹងនេះ ក្នុងពិធីសំណេះសំណាលសមាជិក សមាជិកា និងប្រជាជនឃុំតាមភូមិមកពី ប្រមាណ​៣០០ខ្នងផ្ទះ ក្រោមការដឹកនាំពីលោក ជាម ប៉េអា អនុប្រធានទី១ ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសសំណេះសំណាល និងណែនាំពីរបៀបគូសសន្លឹកត្រឹមត្រូវនេះដែរ លោក ជាម ប៉េអា បេក្ខជនតំណាងរាស្ដ្របម្រុងលេខរៀងទី១ នៅមណ្ឌលព្រៃវែង បានផ្តាំផ្ញើសារសម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ប្រជាជនថា​ «បោះឆ្នោតជូនគណបក្សកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍, បោះឆ្នោតជូនគណបក្សកម្ពុជា គឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនជាអ្នកឈ្នះ»។

លោកបានបន្ថែមថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង១១ខ មានគោលបំណង និងចក្ខុវិស័យការលើកគុណភាពជីវិតរបស់ប្រជាជន ប្រកបទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ដូច្នេះសូម​ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី

2018-02-12 06:47am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីមានព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីតែងតែបើកកិច្ចប្រជុំជាទៀតទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តនូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម៕

បន្ទាប់ពីបញ្ចប់ មហាសន្និបាតគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃអាទិត្យនេះ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាល និងបាយសាមគ្គីជាមួយអ្នកសារព័ត៌មាន

2018-01-21 10:30am

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើកិច្ចជំនួបព្រមទាំងបាយសាមគ្គី ប្រចាំឆ្នាំជាលើកទី២ ជាមួយអ្នកសារព័ត៌មាន, អ្នកនាំពាក្យព្រមទាំងមន្រ្តីក្រសួងព័ត៌មានសរុបប្រមាណ៣៤១០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កោះពេជ្រ នេះបើយោងតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

ជាមួយនោះដែរ នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការឲ្យដឹងថា «ថ្ងៃទី២១ ខែមករានេះ គឺជាថ្ងៃទី៣ នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ ខ្ញុំនឹងបន្តទៅចូលរួមកិច្ចសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ បងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ។ ខ្ញុំសប្បាយចិត្ត ដែលឃើញប្រទេសជាតិយើងកាន់តែវិវត្តទៅរកភាពល្អប្រសើរ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាំក់បងប្អូនជនរួមជាតិ និងសមាជិក សមាជិការទាំងអស់របស់គណបក្សប្រជាជនកម្ពុជា»។

តាមរយៈនោះសម្តេចតេជោ ក៏បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករាខាងមុខនេះ សម្តេចនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។
សម្តេចតេជោបានឲ្យដឹងយ៉ាងដូច្នេះថា៖ «នៅសប្តាហ៍ក្រោយនេះ គឺខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៨ មករា ឆ្នាំ ២០១៨។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងបានសប្បាយ រីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា»៕

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់៧០% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG Dual Inverter Compressor ជំនាន់ថ្មី

2018-01-15 03:00pm

(ភ្នំពេញ)៖ ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ ៧០% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន Dual Compressor ដោយសារតែ ​Inverter Compressor ពីរ តែងតែផ្លាស់ប្តូរ និងបត់បែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

កាន់តែឆាប់ត្រជាក់ ៤០% Dual Inverter​​​ Compressor របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុន រហូតដល់ ៤០% នេះដោយសារតែ Dual Inverter​ Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និង​សាយភាយខ្យល់ត្រជាក់បានលឿន​ជាងមុន ដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង ( Compressor ធានា១០ឆ្នាំ)។

Dual Inverter Compressor របស់ LG​មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះ គឺ​ទទួលបានការធានារហូតដល់១០ឆ្នាំមុនគេបង្អស់ និងពុំធ្លាប់មានពីមុនមក។ LG បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនឆាប់ពុកខូច។ កាន់តែមានភាពងាយស្រួលជាងមុន LG បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និង​មានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះ ក៏មានបន្ថែមនូវមុខងារ Healthcare ការពារប៉ាកតេរី និង លំអងធូលីផងដែរ។

*អត្ថប្រយោជន៍ សម្រាប់ជាងតម្លើង
*ងាយស្រួលក្នុងការជួសជុល
*ងាយស្រួលក្នុងការផ្តូហ្គ្រាស់ និងមានផ្ជាប់នូវ SIMs 2.0 សម្រាប់ត្រូតពិនិត្យប្រព័ន្ធ និងការរាំងស្ទះផ្សេងនៅក្នុងម៉ាស៊ីនត្រជាក់។ SIMs 2.0 មានផ្ជាប់នូវ wireless communication Module តរផ្ជាប់ជាមួយស្មាតហ្វូតសម្រាប់ដំណើការត្រូតពិនិត្យផ្សេងៗនៅក្នុងម៉ាស៊ីនត្រជាក់។
*ងាយស្រួលក្នុងការដំឡើង
*ក្បាលក្តៅរបស់ម៉ាស៊ីនត្រជាក់ មានលក្ខណៈតូច​ ស្តើង ដែលធ្វើឲ្យការតំឡើងមានភាពងាយស្រួល​ ឆាប់រហ័ស ដែលជាហេតុជួយកាត់បន្តយកំលាំងពលកម្ម និងពេលវេលា។

ចុចមើលវីឌីអូដើម្បីមើលលំអិត៖

ខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៦នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែធ្នូម្សិលមិញ

2017-12-14 06:46am

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ១គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, បត់គ្រោះថ្នាក់, ប្រជែង, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧២លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៧២នាក់ របួសធ្ងន់ចំនួន១៣២នាក់ និងរបួសស្រាលចំនួន៥១នាក់៕

កម្លាំងនគរបាលទូទាំងខេត្តកំពង់ស្ពឺ ប្រកាសថ្កោលទោសសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល

2017-10-21 03:15pm

(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានប្រកាសថា កម្លាំងនគរបាលទូទាំងខេត្ត សូមថ្កោលទោសយ៉ាងដាច់អហង្កាទៅ នឹងសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម «ឃ្លីបវិដេអូមួយទៀត កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុង មកកាន់រដ្ឋាភិបាលកម្ពុជា ដែលនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះគឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងអោយឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ តែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៏សង្គមជាតិឡើយ។

ឆ្លើយតបទៅនឹងឧបាយកលដ៏ពិសពុលនេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការប្រកាសផ្សព្វផ្សាយជូនដល់គ្រប់ស្នងការរាជធានី ខេត្ត និងនាយកដ្ឋានជំនាញទាំងអស់អោយបានដឹង អំពីឧបាយកល សកម្មភាពរបស់ក្រុមក្បត់ជាតិ ជាពិសេសសំដីញុះញង់របស់ សម រង្សី អុជអាលកងកម្លាំងប្រដាប់អាវុធ អោយ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលជាកងកម្លាំងមានកាតព្វកិច្ចថែរក្សាខឿនសន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម សូមប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យឲ្យក្រុមពួកបំផ្លិចបំផ្លាញជាតិ និងក្បត់ជាតិទាំងនោះ មកធ្វើឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។

«ក្នុងនាមជាស្នងការ​នគរបាលខេត្តកំពង់ស្ពឺ គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕

ប្រកាសផ្លាស់ប្តូរប្រធានពន្ធនាគារថ្មី ខេត្តកំពង់ធំ លោក តាម វៃ ជំនួសលោក ភាន ឆវ័ន្ត ត្រូវទៅកាន់ប្រធានពន្ធនាគារខេត្តសៀមរាប, តំណាងសម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសឲ្យកាន់តំណែងជាផ្លូវការ

2017-10-05 01:10pm

 (កំពង់ធំ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស តែងតាំងលោក តាម វៃ ជាប្រធានពន្ធនាគារថ្មី ខេត្តកំពង់ធំ ខណៈដែលប្រធានចាស់លោក ភាន ឆវ័ន្ត ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់ ជាប្រធានពន្ធនាគារថ្មីខេត្តសៀមរាប។ ក្នុងពិធីប្រកាសឲ្យកាន់តំណែងនេះ ក៏មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រតិភូអមដំណើរ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

លោក ប៉ាវ ហមផាន បានថ្លែងថា មន្ត្រីពន្ធនាគារទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីគៀបសង្កត់ អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់យកអ្នកជាប់ ពន្ធនាគារ ចេញជាដាច់ខាតបើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញ ពីអាជ្ញាធរ តុលាការឡើយ ក្នុងពន្ធនាគារត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារហើយ មន្ត្រីពន្ធនាគារត្រូវទប់ស្កាត់ការ ជ្រាបចូលនូវអ្វីដែល ហាមឃាត់ដូចជា របស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹង ជាដាច់ខាត។

លោក សុខ លូ ក៏បានជំរុញឲ្យលោក តាម វៃ ត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាពឲ្យមាន ប្រសិទ្ធភាព និងសម្រេច បានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទីភារកិច្ចនៅក្នុងអង្គភាព ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមន្ត្រី ខិលខូចមួយចំនួនតូចត្រូវ «ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល» ជាពិសេសត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហាប្រឈម ការលំបាក និងរិះរកគ្រប់ម ធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

លោក តាម វៃ ដែលទើបចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំ របស់អ្នកចាស់ដោយ ខិតខំរិះរកបង្កើត គំនិតច្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាពឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រ របស់អគ្គនាយករដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព ការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ៕

{IfMobile}

{ElseMobile}

{EndIfMobile}

សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកនយោបាយក្រៅរដ្ឋាភិបាលខ្លះថា មិនដែលសាទរចំពោះជ័យជម្នះកីឡាករ កីឡាការិនីខ្មែរ (Video inside)

2017-04-20 08:11pm

(ភ្នំពេញ)៖ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​រិះគន់​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ថា ​មិន​ត្រឹមតែ​មិនដែល​ទទួលស្គាល់ ​នូវ​អ្វី​ជាស​មិទ្ធ​ផល​របស់​រាជរដ្ឋាភិបាល​កើត​ចេញពី​គណបក្សប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ​សូម្បីតែ​ជ័យជម្នះ​របស់​កីឡាករ ​កីឡាការិនី​ខ្មែរ​ពីក្រៅ​ប្រទេស ​ដែល​ជា​មោទនភាព​ជាតិ​ទាំងមូល ​ក៏​ពួកគេ​មិនដែល​មានការ​សាទរ​នោះ​ដែរ​។

ក្នុង​ពិធី​ជួប​សំណេះសំណាល ​និង​អបអរសាទរ​ការ​ទទួល​បាន​មេដាយមាស​ពិភពលោក ​ផ្នែក​ប៉េតង់​របស់​កញ្ញា ​អ៊ុ​ក ​ស្រីមុំ ​នៅ​រសៀល​ថ្ងៃទី ​២០ ​ខែមេសា ​ឆ្នាំ២០១៧នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​អ្នកនយោបាយ​មួយចំនួន ​ដែល​ប្រហែល​ជា​សម្តៅ​ដល់​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ជា​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ ​មិនដែល​បាន​ទទួលស្គាល់​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​មក​ពី​គណបក្សប្រជាជន​កម្ពុជា​សម្រេច​បាន​នោះ​ឡើយ​។ ​សម្តេច​បាន​លើកឡើង​ថា ​ការដែល​មិន​ទទួលស្គាល់​នេះ ​ក៏​ព្រោះតែ​ពួកគេ​ខ្លាច​ការ​ទទួលស្គាល់​នោះ​ក្លាយទៅជា​ការ​លើកមុខ​មាត់​របស់​គណបក្សប្រជាជន​កម្ពុជា​។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការមិនទទួលស្គាល់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខំប្រឹងប្រែងសម្រេចបានវាជារឿងមួយ ទៅហើយ ប៉ុន្តែអ្វីដែលធ្វើសម្តេចកាន់តែខកចិត្តថែមទៀតនោះ គឺអ្នកនយោបាយទាំងនោះមិនមានការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនី ដែលដណ្តើមជ័យជម្នះពីក្រៅប្រទេសម្តងណានោះឡើយ បើទោះបីជ័យជម្នះនោះជាមោទនភាពជាតិទាំងមូលយ៉ាងណាក្តី។

«​អ្វី​ដែល​ជាស​មិទ្ធ​ផល​របស់​រាជរដ្ឋាភិបាល ​មិន​ត្រូវ​ទទួល​បានការ​ស្វាគមន៍​ណាមួយ​ពីសំណាក់​ដែល​មិន​ចង់​នោះ​ទេ ​ព្រោះ​ការ​ធ្វើ​យ៉ាង​ដូច្នេះ​វា​ជា​ការ​លើកមុខ​លើក​មាត់​គណបក្សប្រជាជន​។ ​ប៉ុន្តែ​ជា​ការគួរ​ឲ្យ​សោក​ស្តាយ ​រឿង​នេះ​មិនមែន​ជា​រឿង​គណបក្ស ​ឬមិន​គណបក្ស​ទេ ​តែ​ជា​រឿង​របស់​ជាតិ ​ដែល​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​អីទាំងអស់​។ ​សង្កេតមើល​តើមាន ​Page ​Facebook ​ណាមួយ​របស់​ក្រុម​មិន​ពេញចិត្ត ​មានបាន​ប្រើពាក្យ​អបអរសាទរ​ទេ ​មិនថា​ពេលនេះ​ទេ ​លើ​ក​មុន​ៗ​ក៏​អត់​ដែរ​»​។ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​។

ជាមួយការថ្លែងរិះគន់ចំពោះការមិនចេះទទួលស្គាល់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការសាទរចំពោះជ័យជម្នះរបស់កីឡាករ កីឡាការិនីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ផងដែរ ចំពោះអតីតមេបក្សប្រឆាំងថា មិនចេះចាប់យកឱកាសក្នុងការផ្សះផ្សារទំនាស់។ សូមបញ្ជាក់ថា សម្តេចតេជោ មិនបានថ្លែងចំឈ្មោះនោះទេ តែគេសន្និដ្ឋានបានថា សម្តេចបានសម្តៅទៅលើលោក សម រង្ស៊ី។

សម្តេចតេជោ បានថ្លែងរំលឹកថា ក្នុងឱកាសសម្តេចទទួលបានពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត កាលពីខែសីហា ឆ្នាំ២០១៦ បើលោក សម រង្ស៊ី ធ្វើសារជូនពរសម្តេចតែបន្តិចនឹងធ្វើឲ្យសម្តេចលំបាកក្នុងការឆ្លើយតប។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សូម្បីព្រះមហាក្សត្រ ហ្លួងម៉ែ ព្រះអង្គក៏បានធ្វើនូវព្រះរាជសារជូនពរ​ចំពោះខ្ញុំលើការទទួលនូវពាន​រង្វាន់អាស៊ានមួយជីវិត។ ពេលនោះប្រសិនបើអ្នកខ្លះឆ្លៀងប្រើឱកាសនោះ ត្រឹមតែពាក្យបីមាត់ ក៏ធ្វើឲ្យ ហ៊ុន សែន ជួបការលំបាកទៅវិញ ប៉ុន្តែភាពល្ងង់​ខ្លៅ​រ​បស់គេ ក៏មិនធ្វើឲ្យ ហ៊ុន សែន មិនជំពាក់គុណនរណាទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន បានឲ្យធ្វើការកត់ចំណាំចំពោះការធ្វើនយោបាយរបស់លោក សម រង្ស៊ី ថា ជាការរើសអើងមួយក្នុងជាតិខ្មែរ។ សម្តេចបានគូសបញ្ជាក់ថា ពេលលោក សម រង្ស៊ី មានទុក្ខសម្តេចចូលរួមរំលែកទុក្ខជាមួយ តែពេលសម្តេចមានទុក្ខវិញ លោក សម រង្ស៊ី មិនត្រឹមតែមិនចូលរួមរំលែកទុក្ខនោះទេ ថែមទាំងប្រមាថថែមទៀតផង ដូចជាករណីមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ជាដើម៕

ថៃ៖ មនុស្ស ៦,០៩៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

2022-05-15 10:29am

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៩៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦,០៩២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ២ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៦០១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣៧៣,៨៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៤៧២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.២៧លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៧៦លាននាក់ (៧៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.៧៤លាននាក់ (៣៨.៣%) បានចាក់ដូសជំរុញ៕

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,១៦២ករណី» និងចំនួន៤នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

2022-05-08 12:48am

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,១៦២ករណីបន្ថែមទៀត និងចំនួន២នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២១៥,៤៩៩ករណី ក្នុងនោះស្លាប់ ១,៣៥០នាក់៕

ចិនចេញមុខប្រកាសគាំទ្រអង្គការ WHO និងស្នើឲ្យអាមេរិកផ្តល់ថវិកាដល់ WHO តាមកាតព្វកិច្ចដែលខ្លួនមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាក (Video inside)

2020-04-15 05:29pm

(ប៉េកាំង)៖ នាថ្ងៃពុធនេះចិនបានទទូចឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនមានចំពោះអង្គការសុខភាពពិភពលោក (WHO) គឺបន្ត ផ្តល់ថវិកាឲ្យស្ថាប័នអន្តរជាតិនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកធ្វើយ៉ាងដូច្នោះ ក្រោមហេតុផលថា WHO គ្រប់គ្រងស្ថានការណ៍នៃវិបត្តិជំងឺរាតត្បាតសាកល COVID-19 មិនបានល្អ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ស្ថានការណ៍ COVID-19 កំពុងតែស្ថិតក្នុងដំណាក់ដ៏សំខាន់ ហើយ ការសម្រេចចិត្តដូចខាងលើរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសប្រទេសដែលទុនខ្សោយ។ លោក Zhao បានសង្កត់ធ្ងន់ថា អង្គការ WHO បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនអាចរកអ្នកជំនួសបាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ COVID-19 ដែលជាវិបត្តិសុខភាពសាធារណៈទូទាំងសកលលោក។

ដូច្នេះហើយ លោក Zhao ក៏បានអំពាវនាវឲ្យអាមេរិកបំពេញកាតព្វកិច្ចដែលខ្លួនចំពោះ WHO ហើយបន្តគាំទ្រស្ថាប័នអន្តរជាតិនេះ ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីរួមគ្នាទប់ទល់នឹងជំងឺ COVID-19។ លោក Zhao បានបញ្ជាក់ជាចុងក្រោយថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រអង្គការ WHO ជានិច្ច ហើយដើរតួនាទីរបស់ខ្លួន ក្នុងការលើកស្ទួយវិស័យសុខាភិបាលទូទាំងពិភពលោក និងការប្រយុទ្ធ ប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

គួរជម្រាបថា ក្រោយលោក ត្រាំ បានប្រកាសពីការផ្អាកផ្តល់ហិរញ្ញវត្ថុដល់ WHO អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ឥឡូវគឺជាពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា និងមិនមែនជាពេលត្រូវកាត់បន្ថយធនធានរបស់ WHO ដែល ជាអង្គការដ៏សំខាន់បំផុតនៅខណៈនេះឡើយ៕

ស្ទះចរាចរណ៍ជ្រុលពេក! ទីក្រុងហាណូយរបស់វៀតណាម «នឹងលែងឲ្យមានអ្នកជិះម៉ូតូ» នៅឆ្នាំ២០៣០!

2017-06-05 02:07pm

(ហាណូយ)៖ អាជ្ញាធរវៀតណាម​ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្ត​នៅដើមខែក្រោយនេះ ក្នុងការហាមឃាត់​ការបើកបរម៉ូតូ នៅ​តាមសង្កាត់ជាច្រើន​ក្នុងទីក្រុងហាណូយ រាប់ចាប់ពីឆ្នាំ២០៣០តទៅ។ នេះបើតាមសារព័ត៌មាន​វៀតណាម Tuoi Tre ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន Tuoi Tre តាមរយៈការដកស្រង់​សម្ដីពី អនុប្រធាន​គណៈកម្មធិការ​ប្រជាជន ទីក្រុងហាណូយ លោក Nguyen The Hung ឲ្យដឹងថា ការហាមឃាត់នេះ​នឹងត្រូវចូល​ជាធរមាន បើសិនជា​ដំណោះស្រាយ​ ពង្រឹងការគ្រប់គ្រងវិស័យ​ដឹកញ្ជូន​ក្នុងទីក្រុង​ហាណូយ ត្រូវបានអនុម័ត​ដោយស្ថាប័ន​នីតិបញ្ញតិក្រុង នៅដើម​ខែកក្កដា​ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន​ទំាងការដឹកជញ្ជូនសាធារណៈ។

ប៉ុន្តែទន្ទឹមគ្នា​ក្រុមអ្នកជំនាញ​មួយដូចជា លោក  Nguyen Duy Son យល់ថា អាជ្ញាធរទីក្រុង​ហាណូយ គួរតែអនុម័ត​ដោយយកគំរូតាម​ទីក្រុងប៉េកាំង ដែលអនុញ្ញាត​ឱ្យ​ប្រជាជនជួលកង់ជិះ​ តាមរយៈកម្មវិធី​ទូរស័ព្ទដៃ និងការជួយបង់ថ្លៃ​តាមប្រព័ន្ធ​អ៊ីធើណែត ហើយក៏គួរ​តែកាត់បន្ថយ​ថ្លៃចំណាយ លើរថភ្លើងក្រោមដី និងរថយន្ដក្រុង​ផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ទីក្រុងហាណូយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួនម៉ូតូចរាចរណ៍​ក្នុងរដ្ឋធានីនេះ មានរហូតដល់ទៅ០៥លានគ្រឿង ដែលពិតជាបង្កការកកស្ទះ និងបំពុលបរិស្ថានខ្លាំងផងដែរ៕

កាណាដា៖ សរុបនៃការខូចខាតជាទូទៅ ក្រោយភ្លើងឆេះព្រៃលេបត្របាក់ទីក្រុង Fort McMurray

2016-05-09 12:43pm

(កាណាដា)៖ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បានវាយប្រហារទីក្រុង Fort McMurray  នៃខេត្ត Alberta ភាគខាងត្បូង ប្រទេសកាណាដា បានបង្កការខូចខាតធ្ងន់ធ្ងរ ស្ទើរមិនអាចនឹកស្មានដល់។ នេះបើតាមការចេញផ្សាយព័ត៌មានចុងក្រោយនៅមុន នេះបន្តិច ដោយសារព័ត៌មាន BBC នាថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។

សម្រាប់ការខូចខាតនោះ គឺលំនៅឋានប្រជាជនក្នុងទីក្រុង Fort McMurray ចំនួន ២៥ភាគរយ ត្រូវភ្លើងឆេះខ្ទេច, ប្រជាជនក្នុងទីក្រុង ទាំងមូល និងតំបន់ជុំវិញសរុបជាង ១០០,០០០នាក់ ត្រូវបានជម្លៀស, ផ្ទៃដី ១,៨០០ គីឡូម៉ែត្រក្រឡារងការបំផ្លាញទាំងស្រុង, និង ក្រុមសង្គ្រោះ ត្រូវការពេលរាប់ឆ្នាំទៀត ទើបអាចស្តារស្ថានភាពការខូចខាតឡើងវិញបាន។

មន្ត្រីដែលដឹកនាំការសង្គ្រោះជាទូទៅគឺលោក Yurdiga បាននិយាយថាតំបន់ភាគច្រើនក្នុងទីក្រុង ខាងលើនេះ គឺស្ថិតនៅក្នុងសភាព គ្រោះថ្នាក់ខ្លាំងនៅឡើយ ផ្នែករិស្ថានដែលប្រជាជនមិនទាន់អាច ប្រជាជនមករស់នៅទីនេះវិញទេ ដោយត្រូវរង់ចាំការសម្អាតបរិស្ថាន រួចរាល់សិន។ ឯការខូចខាតទ្រព្យជារួមគឺ អាចមានជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ៕

អេស្ប៉ាញ ក្លាយជា​ក្រុម​ទី៦ ដែល​បាន​កក់​កៅអី Euro 2020 ក្រោយ​តាម​ស្មើ​ស៊ុយអែត​ចុងម៉ោង (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

2019-10-16 10:03am

(ស៊ុយអែត)៖ អតីតម្ចាស់ជើងឯក Euro ៣សម័យកាល គោជល់អេស្ប៉ាញ បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅលេង UEFA Euro 2020 ក្រោយវាយបកតាមស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះស៊ុយអែត ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី៨ ប្រចាំពូល F នាយប់មិញនេះ។

កីឡាករពាក់លេខ១៩ Rodrigo ជាអ្នកជួយសង្រ្គោះអេស្ប៉ាញរកបាន ១ពិន្ទុត្រឡប់ទៅផ្ទះវិញ តាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទីចុងម៉ោង ៩០+២ ក្រោយទទួលបានពីមិត្តរួមក្រុម Fabian Ruiz ដែលជាគ្រាប់ទី៨ របស់គេផងដែរឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការបង្រ្គប់ ២០ពិន្ទុបន្តឈរនៅកំពូលតារាងដាច់ និងកក់កៅអី១ ដើម្បីទៅលេងជុំផ្តាច់ព្រ័ត្រ វគ្គ២៤ក្រុមចុងក្រោយនៅ Euro នាឆ្នាំក្រោយនេះ។

យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធ Marcus Berg ដែលតែតបញ្ចូលទីតាំងពីដើមវគ្គទី២ នោះ អាចជួយក្រុមម្ចាស់ផ្ទះស៊ុយអែតរកបានតែ ១ពិន្ទុ ក្នុងចំណោមពិន្ទុសរុប ១៥ពិន្ទុឈរនៅលេខ២ តាមពីក្រោយដោយក្រុមជម្រើសជាតិរ៉ូម៉ានី ដោយមាន ១៤ពិន្ទុឈរនៅលេខ៣ គ្រាដែលក្នុង ១ពូលយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីទៅលេង Euro 2020 វគ្គចែកពូលដែលនឹងធ្វើឡើងនៅ ១០ប្រទេសផ្សេងគ្នាទូទាំងទ្វីបអឺរ៉ុប។

អេស្ប៉ាញ នឹងចូលរួមវគ្គចែកពូលនៃព្រឹត្តិការណ៍ UEFA Euro 2020 ជាមួយក្រុម ៥ក្រុមផ្សេងទៀតដែលឈរចាំមុនរួមមាន ប៊ែលហ្សិក អ៊ីតាលី រុស្ស៊ី ប៉ូឡូញ និងអ៊ុយក្រែន៕

មតិរបស់​កីឡាករ ពុំ តុលា ក្រោយ​បង្ហាញ​ខ្លួន​លើក​ដំបូង ជាមួយ​ភ្នំពេញក្រោន

2019-04-29 02:01pm

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមអាស៊ីអឺរ៉ុប ត្រូវបានបញ្ចប់ទៅក្នុងស្ថានភាពដែលតានតឹង ដោយក្រោនបានយកឈ្នះក្នុងលទ្ធផល ១-០ នៅនានាទី៨៤ របស់កីឡាករ Paulo Victor ជាមួយការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ ពុំ តុលាផងដែរក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ជាមួយនឹងការចូលលេងលើកដំបូងនេះដែរ តុលា បានយល់ឃើញថា «ក្នុងចំណោមការប្រកួតកន្លងមក មានតែការប្រកួតយប់មិញទេ ដែលក្រុមរបស់ខ្លួនធ្វើបានល្អ ព្រោះមានឱកាសទាត់ទីគូប្រកួតច្រើន។ នេះគឺជាការប្រកួតល្អមួយ ព្រោះយើងទទួលបាន ៣ពិន្ទុកនៅក្នុងទឹកដីខ្លួនឯង ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះនេះជាការបង្ហាញខ្លួនរបស់ខ្ញុំលើទីលាន ជាមួយភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ»។

ខ្សែការពារឆ្វេងរូបនេះបានបញ្ជាក់ថា ការប្រកួតនេះជាការប្រកួតតាងតឹងមួយព្រោះយើងដឹងហើយថា ក្រុមណាក៏ដោយឲ្យតែប៉ះភ្នំពេញក្រោន គឺតែងតែលេងចង់ឈ្នះពួកយើងខ្លាំងមែនទែន ហើយយប់មិញនេះពួកគេលេងល្អណាស់ រហូតដល់ពេលដែលពួកយើងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួន ក៏ដូចជាប្តូរតិចនិចនៃការលេង ទើបយើងមានឱកាសរកបានគ្រាប់ជ័យជម្នះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមរបស់យើងត្រូវតែពង្រឹងបន្ថែមទៀតដើម្បីការប្រកួតបន្តបន្ទាប់ ពួកយើងត្រូវតែខំធ្វើការហ្វឹកហាត់ឲ្យបានល្អ យើងត្រូវតែលេងដោយមានឆន្ទះ និងសហការគ្នាឲ្យបានល្អនៅលើទីលានពេលដែលពួកយើងធ្វើការប្រកួត។ ឆ្លងកាត់ការប្រកួត ៥លើកនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្រោន ចាញ់ ៣ដង និងឈ្នះ២ដង រកបាន ៦ពិន្ទុឈរនៅលេខរៀងទី៩ បណ្តោះអាសន្ននៃតារាងពិន្ទុ៕

ឧត្តមសេនីយ៍ឯក គឹម រស្មី ផ្ញើសារអបអរសាទរ និងជូនពរឧកញ៉ា ឡាច ប៊ុនលឹម ក្នុងឱកាសទទួលមេដាយ «ជាតូបការ» ដែលបំពាក់ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2024-06-24 09:04pm

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឧកញ៉ា ឡាច ប៊ុនលឹម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសទទួលមេដាយ «ជាតូបការ» ដែលបំពាក់ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនឧកញ៉ា ឡាច ប៊ុនលឹម ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ការទទួលមេដាយ «ជាតូបការ» នេះ បន្ទាប់ពីឧកញ៉ា ឡាច ប៊ុនលឹម បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕