(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឲ្យដឹងថា ការលក់ទម្លាក់តម្លៃផលិតផល របស់ប្រទេសជិតខាង ផ្តល់ផលប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក ដែលនាំឲ្យពិបាកក្នុងការប្រកួតប្រជែងថ្លៃ។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា ទំនិញដែលប្រកួតប្រជែងជាមួយកម្ពុជាមាន ២ប្រភេទ ១គឺការលក់បន្ទោកទំនិញ ដែលនាំឲ្យខូចគុណភាព នាំមកលក់នៅកម្ពុជា។ ចំណែកទំនិញទី២ គឺទំនិញត្រឹមត្រូវមានគុណភាព តែលក់ក្នុងតម្លៃធូរថ្លៃ។ ទីផ្សារផលិតផលកសិកម្មនៅកម្ពុជា មិនមែនអត់នោះទេ ប៉ុន្ដែដោយសារតែការលក់បង្ខូចតម្លៃនេះ ឬបន្ទាបតម្លៃនេះ ទើបនាំឲ្យទីផ្សារធ្លាក់ថ្លៃមិនអាចផលិតប្រកួតប្រជែង ជាមួយបន្លែត្រីសាច់ ដែលនាំចូលមក។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ដូច្នេះហើយបានជាត្រូវមានការនាំចេញ ទើបមាននិរន្ដភាពនៃក្នុងស្រុកបាន។
សូមស្ដាប់ការបកស្រាយរបស់ អ្នកឧកញ៉ា លឹម ហេង៖