(ភ្នំពេញ)៖ អត្រា​ពន្ធថ្មីដែល​សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​ គឺ​ជា​ក្ដី​ប្រាថ្នា​ដែល​ប្រជាពលរដ្ឋ ​និង​អ្នក​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​ចង់ដឹង។

អត្រា​ពន្ធ​​ដែល​អាមេរិក​ដាក់​លើ​កម្ពុជា ​កាល​ពី​ដើម​ខែ​មេសា គឺ​មាន​កម្រិត​រហូត​ដល់​៤៩ភាគរយ ស្រប​ពេល​ដែល​គូ​ប្រកួត​ប្រជែង​នាំ​ចេញ​ផលិត​ផលដូច​កម្ពុជា ទៅកាន់ទីផ្សារ​សហរដ្ឋ​អាមេរិក​ មាន​​អត្រា​ចន្លោះ​ពី ២៦ភាគរយ ទៅ​៤៦ភាគរយ។

ការ​កំណត់​អត្រា​ពន្ធ​ថ្មី​នេះ បើ​ទាប​ជាងប្រទេស​ដៃគូប្រកួតប្រជែង គឺ​កម្ពុជា​មាន​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ពង្រីក​អាជីវកម្ម​ទៅ​កាន់​អាមេរិក​បន្ថែម​ទៀត។ ផ្ទុយទៅ​វិញ បើ​កម្ពុជា​មាន​អត្រា​ពន្ធ​ខ្ពស់ជាង​គេនោះ គឺ​កម្ពុជា​អាច​ប្រឈម​នឹង​បាត់​ចំណែក​ទីផ្សារ​ខ្លះ ជា​ពិសេស​គឺ​ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់ទៅ​អាមេរិក៕

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ពន្យល់ រឿង​នេះ​ដូច​តទៅ៖