(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគម​អ្នក​ផលិត​ចំណីអាហារកម្ពុជា បានលើកឡើងថា បិទការនាំចូលផលិតផលពីថៃ កាន់តែយូរកាន់តែល្អ និងធានាចំពោះការផ្គត់ផ្គង់ ផលិតផលចាំបាច់ប្រចាំថ្ងៃ ដែលមានគុណភាព ​មិនឱ្យខ្វះ និងលើសតម្រូវការ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មៀវ សុខទ្រី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ធានា​សន្តិសុខ​ស្បៀងកម្ពុជា ក្នុង​ស្ថានការណ៍​ជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។

លោក មៀវ សុខទ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «បើខាងចំណីអាហារខ្ញុំ បិទកាន់តែយូរ កាន់តែសប្បាយចិត្ដ អត់បញ្ហានោះទេ ព្រោះហ៊ានធានា ជូនដល់ប្រជាពលរដ្ឋ ជូនដល់រដ្ឋាភិបាលថា ចំពោះផលិតផលចាំបាច់ប្រចាំថ្ងៃ ដែលយើងអាចហូបបាន ប្រើប្រាស់បានគឺគ្រប់គ្រាន់ ហើយនិងលើសតម្រូវការ»

បន្ថែមពីនោះទៀត លោក មៀវ សុខទ្រី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន សមាគម​អ្នក​ផលិត​ចំណីអាហារកម្ពុជា មានការនាំចេញ របស់ហូប​ប្រចាំថ្ងៃមួយចំនួន ទៅកាន់អូស្ដ្រាលី, អាមេរិក, កូរ៉េខាងត្បូង ព្រមទាំងវៀតណាម និងថៃ ផងដែរ។

លោក មៀវ សុខទ្រី បានលើកឡើងថា នៅក្នុងសមាគម​អ្នក​ផលិត​ចំណីអាហារកម្ពុជា មានសមាជិកចំនួន៥១០សហគ្រាស ជាធុនតូច មធ្យម និងធំ ព្រមទាំងបានចុះបញ្ជីត្រឹមត្រូវទាំងអស់ ក្នុងការផលិតម្ហូបអាហារ ចឹងមានផលិតផលរាប់ពាន់មុន គ្រាន់តែមិនសូវមានថវិកា នៅក្នុងផ្សព្វផ្សាយ។

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក មៀវ សុខទ្រី៖