(ភ្នំពេញ)៖ លោកស្រី ឈិត ចម្រើន ប្រធានក្រុមហ៊ុន PGL Import Export បានជំរុញឱ្យក្រសួងស្ថាប័នជំនាញជួយកសិករឱ្យចេះផលិតជី ដើម្បីកាត់បន្ថយថ្លៃដើមផលិត ងាយប្រកួតប្រជែងកសិផលនាំចូល។

ការលើកឡើងរបស់លោកស្រី ឈិត ចម្រើន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយបញ្ហាកសិផល ក្នុងគ្រាដែលមានវិវាទព្រំដែនកម្ពុជា-ថៃ»

លោកស្រី ឈិត ចម្រើន បានថ្លែងឲ្យដឹងថា ជាការពិតកម្ពុជាយើងបានប្រើប្រាស់ថ្នាំ និងជីបរទេស ដោយមានតម្លៃថ្លៃ ទើបធ្វើឲ្យថ្លៃដើមមានតម្លៃខ្ពស់ ប៉ុន្ដែក្នុងនោះមានកូនខ្មែរជាច្រើនរូប បានទៅសិក្សាជំនាញកសិកម្មនៅបរទេស និងបានយកចំណេះជំនាញធ្វើជីនេះ មកធ្វើនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីបានបញ្ជាក់ថា «ក្នុងនោះខ្ញុំចង់ឲ្យកសិករខ្មែរទាំងអស់ ចេះធ្វើជីដោយខ្លួនឯង ដើម្បីលក់កសិផលក្នុងតម្លៃទាប ដូចជាប្រទេសដទៃ ទើបកម្ពុជាក្លាយជាប្រទេសកសិកម្មពិតប្រាកដ។ ប្រសិនបើប្រទេសកសិកម្មមួយ មិនមានកសិករចេះផលិតជី ដោយខ្លួនឯងនោះទេ នោះកសិករថៃ, វៀតណាម, ចិន និងផលិតជីធ្វើដោយខ្លួនឯងផង និងលក់ចេញផង»

ខាងក្រោនេះជាការលើកឡើងរបស់លោក ឈិត ចម្រើន៖