(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានឱ្យថា បើទោះបីជាវិស័យអចលនទ្រព្យមិនសូវមានកំណើនល្អ ប៉ុន្តែគម្រោងសាងសង់នៅក្នុងឆ្នាំនេះ មិនបានថយចុះនោះទេ ស្របពេលដែលវិ​ស័យសំណង់នៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងចំណោមវិស័យសំខាន់ៗទាំង៤។

លោក ថេង ច័ន្ទសង្វារ លើកឡើងបែបនេះធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់»

លោកបាន​លើកឡើងថា បើទោះបីជានៅតំបន់ខ្លះ​ស្ងាត់ សកម្មភាពសាងសង់ ប៉ុន្តែវាបានកើនឡើងនៅតំបន់ផ្សេង ពោលគឺតាមទិន្នន័យជារួម វិស័យសំណង់មិនបានធ្លាក់ចុះនោះទេ ដូច្នេះហើយអ្នកលក់សម្ភារ ឬបរិក្ខាសំណង់នៅតែមានសកម្មភាព និងដើរតួនាទី ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា នៅឆ្នាំនេះ គម្រោងសាង់សង់សំណង់បុរីថ្មីៗ ហាក់មិនសូវមានសកម្មភាពសាងសង់នោះទេ ​ដោយសារកន្លងមកការសាងសង់លើសតម្រូវការ ប៉ុន្តែគម្រោងសាងសង់ផ្សេងទៀត ដូចជារោងចក្រ អគារការិយាល័យ ខុនដូរ​ផ្សេងៗ កើនឡើង៕

​សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ថេង ច័ន្ទសង្វារ៖