(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានក្រើនរលឹកដល់អ្នកទិញផ្ទះក្នុងបុរី និងដីឡូតិ៍ ត្រូវយកចិត្តទុកដាក់ពិនិត្យ លើប្លង់កម្មសិទ្ធិថា មានជាប់ពាក់ព័ន្ធជាមួយអ្នកណាខ្លះ ជៀសវាងទិញប៉ះប្លង់កម្មសិទ្ធិជាន់គ្នា។

ការក្រើនរលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ថេង ច័ន្ទសង្វារ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់» ​​ក្នុងកម្មវិធី FRESH BUSINESS។

លោក ថេង ច័ន្ទសង្វារ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងអ្នកទិញ យើងត្រូវយកចិត្ដទុកដាក់ថា ផ្ទះក្នុងបុរី និងដីឡូតិ៍ ដែលយើងទិ វាមានជំពាក់អ្វីខ្លះ អត់អាចនាំគ្នាទៅទិញឆៅៗ ហើយអាជ្ញាធរក៏អត់ដឹង អ្នកច្បាប់ក៏មិនសួរ ពេលខ្លះទិញទៅដឹងតែបុរី និងម្ចាស់ដីឡូត៍ជាមួយនឹងអ្នកទិញ ដែលនេះជាបញ្ហា»

បន្ថែមពីនោះទៀត លោក ថេង ច័ន្ទសង្វារ បានលើកឡើងថា បើសិនជាម្ចាស់បុរី ដើរតាមនីតិវិធីត្រឹមត្រូវ ដែលច្បាប់​បានកំណត់ វាអត់ចេះមានរឿងនោះទេ ដោយកុំលក់ឲ្យអ្នកនេះហើយ ទៅលក់ឲ្យអ្នកនោះទៀត និងមួយទៀត ដីដែលអភិវឌ្ឍន៍ ត្រូវធានាថាអត់ជាប់ជំពាក់ជាមួយអ្នកផ្សេង៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ថេង ច័ន្ទសង្វារ៖