(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យដឹងថា ក្រសួងរៀបចំដែនដី កំពុងដំណើរការសាកល្បង ការ​ផ្ទេរ​កម្មសិទ្ធិដីធ្លី ​តាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ថេង ច័ន្ទសង្វារ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់» ​​ក្នុងកម្មវិធី FRESH BUSINESS។

លោក ថេង ច័ន្ទសង្វារ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែជំរុញទៅដល់ការធ្វើបដិវត្ដកម្មឌីជីថល មានន័យថា យើងនឹងធ្វើតាមអនឡាញ ហើយឥឡូវនេះ យើងកំពុងតែធ្វើការសាកល្បងជាបណ្ដើរៗហើយ ទិន្នន័យទាំងអស់នឹងចូលទៅក្នុងប្រព័ន្ធទិន្នន័យរួមមួយ ហើយប្រជាជនធ្វើការផ្ទេរ និងបង់ពន្ធ តាមទូរស័ព្ទតែម្ដង»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ថេង ច័ន្ទសង្វារ៖