(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកកម្ពុជាវិញ ស្របពេលដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មខ្លាំង ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួន។
ការអំពាវនាវនេះ រាជរដ្ឋាភិបាលកម្ពុជា មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីផ្ដល់ការងារ ការជួយផ្នែកសុវត្ថិភាពសង្គម និងការពិនិត្យឡើងវិញលើបំណុលរបស់ពលករពីគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។
បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍខ្លាំង ក្នុងនោះ វិស័យឧស្សាហកម្មកម្ពុជា ត្រូវកម្លាំងពលកម្មជាង ២៣ម៉ឺននាក់ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥។
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖