(ភ្នំពេញ)៖ លោក ជ័យ សំរេច នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ ជីប ម៉ុង បានឆ្លើយតបនឹងចម្ងល់ហេតុអ្វី ការសិក្សាកម្ចីពីធនាគារ A មិនឱ្យ ហើយធនាគារ B ឱ្យ គឺដោយសារតែការវាយតម្លៃ នៃកម្រិតការការពារ ហានិភ័យរបស់ធនាគារផ្សេងៗខុសគ្នា។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ជ័យ សំរេច ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការកាត់បន្ថយហានិភ័យលើការប្រើប្រាស់ប្រាក់កម្ចី» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជ័យ សំរេច បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថាប័ននីមួយៗ ជាទូទៅមានគោលការណ៍ឥណទានរៀងៗខ្លួន អីចឹងអាចនិយាយបានថា ជួនកាលអតិថិជនខ្លះ យកកម្ចីពីធនាគារ A អត់បាន ប៉ុន្ដែយកកម្ចីពីធនាគារ B បាន ដោយសារតែគោលការណ៍ នៃការវាយតម្លៃឥណទានខុសៗគ្នា»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ជ័យ សំរេច៖