(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤​។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ។

គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ​ដែល​បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។

​​ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ​ក្នុងរយៈពេល៥ខែនេះ មានចំនួន ​​១១ ៤៩៩ នាក់​ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។ ​ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ ​មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥ ៥២០ដុល្លារ។ ការ​លក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ​ មានចំនួន ៥៧០នាក់ ទទួលបាន២ ៨៥០ដុល្លារ​ និងការលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២ ៩១៨ដុល្លារ​៕