(ភ្នំពេញ)៖ លើកឡើងក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ» លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា អ្នកបន្លំដើមកំណើតទំនិញ នឹងត្រូវជាប់ទោសទណ្ឌពី១ ដល់៥ឆ្នាំ និងអាចពិន័យជាប្រាក់ពី ២០លានរៀលរហូតទៅដល់៤០លានរៀល។
លោក ហូ ស៊ីវយ៉ុង បានថ្លែងថា ចំពោះច្បាប់វិធានដើមកំណើតទំនិញ មានចែងក្នុងមាត្រាទី២៨ ដែលថា ប្រសិនបើមានការក្លែងបន្លំនឹងមានទោសទណ្ឌ ២រួមមាន ទោសទណ្ឌកម្មរដ្ឋបាល និងទោសព្រហ្មទណ្ឌ។ ទោសទណ្ឌក្លែងបន្លំវិធានដើមកំណើតទំនិញ ប្រសិនបើរកឃើញនឹងជាប់ទោសពី១-៥ឆ្នាំ ឬរងទោសទណ្ឌបទបញ្ញាត្តិពាក់ព័ន្ធផ្សេងទៀត របស់ប្រទេសកម្ពុជា។
លោកបានបន្ថែមថា ចំពោះការជាប់ទោសទណ្ឌនេះនឹងមានការពិន័យជាទឹកប្រាក់ចន្លោះ ២០-៤០លានរៀលផងដែរ។ ទោសទណ្ឌនេះសំខាន់ណាស់ ប្រសិនបើយើងបានដាក់ទោសទណ្ឌទៅ ដល់អ្នកប្រព្រឹត្តិខុសច្បាស់ណាស់ ពួកគាត់នឹងរាងចាលជាក់ជាពុំខាន ហើយចំពោះការអនុវត្តន៍ច្បាស់នេះ ធ្វើឡើងដើម្បីឲ្យអ្នកប្រព្រឹត្តិខុសឃើញច្បាប់ គឺខ្លាច៕
សូមស្តាប់ការលើកឡើងរបស់លោក ហូ ស៊ីវយ៉ុង ដូចខាងក្រោម៖